ភ្នំពេញ ៖ ប្រទេសកម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់យ៉ាងទូលាយថា ជាប្រទេសដែលមានសក្តានុពលខ្លាំងចំពោះវិស័យទេសចរណ៍ធៀបទៅនឹងបណ្តាប្រទេសជិតខាងក្នុងតំបន់ ជាពិសេសតំបន់ធម្មជាតិ វប្បធម៌ប្រពៃណី ហើយសូម្បីតែប្រជាជានដែលជាម្ចាស់ប្រទេសក៏មានភាពរួសរាយរាក់ទាក់ស្លូតត្រង់គួរសរសើរ។ ដោយឡែកសម្រាប់តែរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រចាំប្រទេសក៏មានកន្លែងទេសចរណ៍យ៉ាងទាក់ទាញដែលត្រូវបានបណ្តាញផ្សព្វផ្សាយអន្តរជាតិយកទៅចេញផ្សាយជាសកលផងដែរ។

រាជធានីភ្នំពេញ គឺជាទីបណ្តុំនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចចម្រុះ ហើយក៏មានទីកន្លែងសម្រាប់ទេសចរណ៍ច្រើនទីតាំងផងដែរ ហើយទីតាំងនីមួយៗសុទ្ធតែមានបង្កប់ដោយរឿងរ៉ាវជាប្រវត្តិសាស្ត្រ ដែលត្រូវបានគេប្រដូចទៅនឹងទីក្រុងប៉ារីសទី២នៅក្នុងតំបន់អាស៊ីភាគខាងកើតផងដែរ ដោយសារតែភាពស្រស់ស្អាតនៃសំណង់បែបវិស្វកម្ម និងសំណង់បែបបុរាណជាច្រើន។

សក្តានុពលក្នុងវិស័យទេសចរណ៍របស់ភ្នំពេញត្រូវបានអន្តរជាតិយកទៅចេញផ្សាយពីភាពល្អប្រសើរ និងសក្ដានុពលច្រើនស្ទើររាប់មិនអស់ដោយក្នុងនោះ បណ្តាញផ្សព្វផ្សាយដ៏ល្បីឈ្មោះ Touropia ក៏បានចេញផ្សាយពីទីតាំងដ៏ទាក់ទាញបំផុតចំនួន១០នៅក្នុងទីក្រុងមួយនេះ៖
១០. វត្តឧណ្ណាលោម ៖ ជាទីតាំងវត្តដ៏ចំណាស់បំផុតមួយក្នុងប្រទេស ហើយក៏ជាទីតាំងដែលមានប្រវត្តិយូរជាងគេក្នុងរាជធានីភ្នំពេញផងដែរ ព្រោះសូម្បីតែចេតិយដែលស្ថិតនៅក្នុងបរិវេណវត្តនេះគឺមានអាយុកាលចាស់ជាងវត្តភ្នំទៅទៀត។
៩.វិមានឯករាជ្យ ៖ វិមានឯករាជ្យមានទីតាំងស្ថិតនៅផ្លូវប្រសព្វគ្នារវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ និងជាទីតាំងស្ថិតនៅចំចំណុចកណ្តាលបំផុតរបស់ទីក្រុងភ្នំពេញ។ វិមានឯករាជ្យមានកំពស់ ២០ម៉ែត្រ និង ៥ជាន់ លំអដោយក្បាលពស់នាគរាជចំនួន ១០០ សង់តាមគំរូរចនាបទរបស់អង្គរ រចនាប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺ លោក វណ្ណ មូលីវណ្ណ។
៨.ផ្សារទូលទំពូង ៖ ជាផ្សារដែលមានប្រវត្តិយូរឆ្នាំផងដែរ ប៉ុន្តែល្បីឈ្មោះសម្រាប់បរទេសបំផុត ពីព្រោះជាកន្លែងប្រមូលផ្តុំទៅដោយវត្ថុអនុស្សាវរីយ៍ស្អាតៗ និងតំណាងឲ្យជាតិ ហើយវាត្រូវបានស្គាល់ឈ្មោះជាភាសាបរទេសថា Russian Market ។
៧.សារមន្ទីរជាតិ ៖ សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ ជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុក រូបសំណាក និងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជាចំនួនជាង ១ម៉ឺន ៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និងសម័យក្រោយៗមកទៀត។
៦.សារមន្ទីរជើងឯក ៖ ជាទីតាំងប្រវត្តិសាស្ត្រដែលមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងប្រវត្តិសាស្ត្រមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៥.វត្តភ្នំ ៖ វត្តភ្នំដូនពេញ (វត្តភ្នំ) គឺជាវត្តដែលជានិមិត្តរូបនៃឈ្មោះទីក្រុងភ្នំពេញ ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ ក្នុងកំណត់ត្រានៃអត្តសញ្ញាណជាតិខ្មែរ។
៤.ព្រះបរមរាជវាំង ៖ ព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះបរមរាជវាំងចតុមុខមង្គល គឺជាព្រះរាជវាំងដែលជាទីប្រថាប់នៃព្រះមហាក្សត្រខ្មែរតាំងតែរជ្ជកាល ព្រះបាទនរោត្តម ព្រហ្មបរិរក្សបរមរាមាទេវតា រហូតរជ្ជកាលបច្ចុប្បន្នគឺ ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ។
៣.សារមន្ទីរទួលស្លែង ៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាដែលជាកន្លែងក្រុមភ្ញៀវបរទេសចង់សិក្សាស្រាវជ្រាវបំផុតអំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា។
២.ផ្លូវការស៊ីសុវត្ថិ ៖ ជាទីតាំងដែលប្រមូលផ្តុំទៅដោយសេវាកម្មស្នាក់អាហារភេសជ្ជៈ និងកំសាន្តដ៏ចម្រុះនៅក្នុងទីក្រុងដែលក៏ជាទីតាំងដែលមានវត្តមានស្នាក់នៅរបស់ភ្ញៀវបរទេសច្រើនបំផុតផងដែរ។ ទាំងបរិយាកាសដែលជាប់នៅមាត់ច្រាំងទន្លេទាំងអាហារ និងភេសជ្ជៈតាមគ្រប់បែបជាតិសាសផងទីនេះបានទាក់ទាញទាំងភ្ញៀវអន្តរជាតិផង ជាតិផងដែរជាពិសេសនៅពេលរាត្រី។ ១.ផ្សារធំថ្មី ៖ ផ្សារធំថ្មីត្រូវបានកសាងឡើងនៅឆ្នាំ១៩៣៥-១៩៣៧។ សំណង់ និងម៉ូដនៃផ្សារនេះមានលក្ខណៈលេចធ្លោក្នុងចំណម សំណង់នានានៅក្រុងភ្នំពេញ។ នៅផ្សារនេះមាន ផលិតផលដាក់តាំងលក់គ្រប់ប្រភេទ ពិសេសគ្រឿងអលង្កា មាស ប្រាក់ជាដើម និងក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀតសម្រាប់ភ្ញៀវទេសចរផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content