ជប៉ុន-កម្ពុជា នៅតែជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់កម្ពុជា ខណៈទំហំពាណិជ្ជកម្មបន្តកើនឡើង

សៀមរាប ៖ ប្រទេសជជ៉ុន តាមរយៈទីភ្នា​ក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បាននឹងកំពុងផ្តល់សមិទ្ធផលជាបន្តបន្ទាប់ដល់កម្ពុជាស្ទើរគ្រប់វិស័យ ដោយក្នុងនោះការទទួលយកសំ​ណើដើម្បីសម្រេចឲ្យបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបស្របតាមផែនការរបស់សមា​គមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។

សម្រាប់សមិទ្ធផលថ្មីកាលពីពេលថ្មីៗនេះ រួមមានគម្រោងកែលម្អមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងសមិទ្ធផល ជំនួយយឥតសំណង គូសាណូណិ ប្រគល់ជូនវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ដោយឡែក ចំពោះសមិទ្ធផលផ្នែកកីឡា រួមមាន អាងហែលទឹក អាគារលំហាត់ប្រាណ មានបំពាក់សម្ភារៈបរិក្ខារ និងផ្លូវរត់អត្តពលកម្មចំនួន៨ខ្សែបន្ទាត់ដែលទទួលបានជំនួយពីរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង គូសាណូណិ ជូនវិទ្យាស្ថានអប់រំកាយ និងកីឡាផងដែរ។

ដោយឡែក គម្រោង២ ដែលកំពុងអនុវត្ត គឺអគារថ្មីមួយតម្លៃជិត១៩លានដុល្លារ បានចាប់ផ្តើមស្ថាបនាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានទំហំប្រហែល ៧ ២៦០ម៉ែត្រការ៉េ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលអាងដាក់គ្រែព្យាបាលអ្នកជំងឺបាន ២១២គ្រែ សម្រាប់ផ្នែកពិគ្រោះជំងឺក្រៅ សង្រ្គោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកផ្សេងទៀត។ លើសពីនេះ គម្រោងនឹងផ្តល់ជូននូវឧបករ​ណ៍វេជ្ជសាស្រ្ដមួយចំនួន ដូចជា ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ដ ក៏ដូចជាសម្ភារៈប្រើប្រាស់ សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យផ្ទាល់។

កិច្ចព្រមព្រៀងលើគម្រោងហិរញ្ញប្បទានឥតសំណងមួយនេះរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ឬចៃកា(JICA) តាមរយៈ «គម្រោងកែលម្អមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប»បានចុះហត្ថលេខាកាលពីខែតុលាឆ្នាំ២០២០រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និង (JICA) ក្នុងទឹកប្រាក់សរុបប្រមាណ ១៨,៩៥លានដុល្លារអាមេរិក។ គម្រោងមួយទៀតដែលកំពុងអនុវត្តគឺជាសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីឱ្យ (JICA) ជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន ខណៈដែលការងារមមា​ញឹកទៅលើការសិក្សាទិន្ន​ន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប(Basic Survey)នេះកំពុងផ្តោតយ៉ាងសកម្ម។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ថាថា ក្រុមការងារសិក្សានេះ ក៏បានរៀបចំជាសេចក្តីព្រាងផែនការមេចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាបនៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយនៅក្នុងសេចក្តីព្រាងផែនការមេចង្អុលផ្លូវនេះ គឺផ្តោតលើផ្នែកសំខាន់ៗចំនួន០៤ គឺ៖ ការរៀបចំទេសចរណ៍ឆ្លាតវៃ (Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ (Smart Mobility) និង ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management )។

លោកស្រី Kamei Haruko ប្រធាន (JICA) បានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេ​ស​ចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខ នឹងធ្វើឱ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូ ក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ ខេត្តសៀមរាបទៀតផង។

ដោយឡែកការធ្វើពាណិជ្ជកម្មទ្វេភាគរវាងកម្ពុជា និងជប៉ុន ក្នុងរយៈពេល១០ ខែឆ្នាំ២០២១នេះ បានកើនដល់ជិត២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ហៅកាត់ថា(JETRO)។ ទិន្នន័យពី JETRO បានបញ្ជាក់ថា ពីខែមករា ដល់ខែតុលា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនសម្រេច ១ ៩៦៤.២៣ លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុន ក្នុងតម្លៃ ១ ៤៨៧.១៩លានដុល្លារ កើនឡើង៩.៣% ខណៈជប៉ុននាំចូលកម្ពុជា មានតម្លៃ ៤៧៧.០៤ កើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០២០។

គួររំលឹកថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កាលពីឆ្នាំ២០២០ មានទំហំ ២ ១០១.៩១៤លានដុល្លារ ក្នុងនោះកម្ពុជាចេញទៅជប៉ុនចំនួន ១ ៦១៧.២១ លានដុល្លារ ថយចុះ៦.៦% និងនាំចូលពីជប៉ុនមកវិញនូវទឹកប្រាក់ ៤៨៤.៧០លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១