ជប៉ុន ផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារនីមួយៗរហូតដល់ ៧ ៧០០ ដុល្លារសម្រាប់កុមារម្នាក់នៅក្នុងបន្ទុក

បរទេស៖ យោងតាមប្រភពពី Weforum បានលើកឡើងថា រដ្ឋាភិបាលជប៉ុនកំពុងផ្តល់ប្រាក់រង្វាន់ដល់គ្រួសារនីមួយៗរហូតដល់ ៧ ៧០០ ដុល្លារសម្រាប់កុមារម្នាក់នៅក្នុងបន្ទុក ដើម្បីឲ្យពួកគេផ្លាស់ប្តូរទីលំនៅចេញពីតំបន់ទីប្រជុំជននៅ​ក្នុងទីក្រុងតូក្យូ និងជួយអភិវឌ្ឍន៍តំបន់ជនបទ និងក្រុងតូចៗឡើងវិញ។

វិធានការណ៍នេះ គឺជាដំណោះស្រាយមួយក្នុងការរៀបចំទីក្រុងតូក្យូឡើងវិញរបស់ជប៉ុន​ដែលជាទីក្រុងធំបំផុតមួយក្នុងចំណោមទីក្រុងផ្សេងៗទៀតរបស់ពិភពលោកផងដែរ។ ជាច្រើនទស្សវត្សរ៍កន្លងមកនេះ ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋជប៉ុនបានធ្វើឱ្យតំបន់ជនបទមានភាពស្ងប់ស្ងាត់ ដោយសារប្រជាជនក្មេងៗទាំងនោះនាំគ្នាសម្រុកមកកាន់ទីក្រុងធំៗ។ ប្រជាជនទាំងនោះរស់នៅក្នុងតំបន់ស្នូលទាំង ២៣ របស់ទីក្រុងតូក្យូ និងតំបន់ជិតខាង មានដូចជា Saitama, Chiba និង Kanagawa ហើយទីក្រុងតូក្យូមានចំនួនប្រជាជនសរុបច្រើនលើសលប់ជាង ៣៥ លាននាក់។ វាគឺជាបញ្ហាដ៏ធំមួយដែលជប៉ុនកំពុងប្រឈមក្នុងការរក្សាលំនឹងនៃចំនួនប្រជាជនក្នុងប្រទេសពីការប្រមូលផ្តុំដ៏ច្រើនលើសលប់នៅក្នុងទីក្រុងតូក្យូ ហើយប្រជាជនជប៉ុនប្រហែល ៩២ ភាគរយរស់នៅក្នុងទីក្រុងកាលពីឆ្នាំ២០២១ កន្លងទៅនេះ។ ដូច្នោះហើយ រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវ​​គ្រប់​គ្រង​លំហូរ​ប្រជាជន​ចូល​ក្នុងទីក្រុង ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ និង​ប្រជាជន​ក្នុង​តំបន់ទាំងនោះ​ឡើង​វិញ។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida ក៏បានលើកឡើងពីការព្រួយបារម្ភនេះដែរថា មនុស្សកាន់តែច្រើនបានចំណាកស្រុកមកកាន់ទីក្រុងតូក្យូ សូម្បីតែក្នុងអំឡុងពេលមានការរាតត្បាតកូវីដ-១៩ ក៏ដោយ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋាភិបាលជប៉ុនបានបង្កើតការលើកទឹកចិត្តផ្សេងៗ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរទៅកាន់តំបន់ជនបទ។ មិនត្រឹមតែប៉ុណ្ណោះ ជប៉ុនធ្លាប់ផ្តល់ជាប្រាក់រង្វាន់ដល់អ្នកផ្លាស់ប្តូរទីលំនៅចំនួន ២ ៣០០ ដុល្លារសម្រាប់ក្មេងម្នាក់ក្នុងមួយគ្រួសារ។ ​កាលពី​ខែ​មេសាកន្លងទៅនេះ ជប៉ុនបានអនុម័តនូវ​ច្បាប់​ថ្មីមួយ​នេះដោយបានដំឡើងប្រាក់រង្វាន់ដល់ទៅបីដង ឬ ៧ ៧០០ ដុល្លារសម្រាប់ក្មេងម្នាក់ក្នុងមួយគ្រួសារ ប្រសិនបើពួកគេផ្លាស់ទីចេញពីតំបន់ទីប្រជុំជនទាំងនោះ ហើយសមាជិកគ្រួសារម្នាក់ចាំបាច់ត្រូវចាប់ផ្តើមអាជីវកម្មថ្មី ឬធ្វើការងារនៅក្នុងក្រុមហ៊ុនណាមួយ។ ប្រសិនបើគ្រួសារណាមានកូន ៤ នាក់ ពួកគេនឹងទទួលបានប្រាក់រង្វាន់សរុបទៅដល់ ៣៧ ៩០០ ដុល្លារក្នុងមួយឆ្នាំ។ គ្រួសារទាំងនោះមានត្រូវរស់នៅក្នុងតំបន់ថ្មីរបស់ពួកគេរយៈពេលប្រាំឆ្នាំ ប៉ុន្តែត្រូវប្រគល់ប្រាក់មកវិញប្រសិនបើពួកគេចាកចេញពីតំបន់នោះ ហើយតំបន់ជាង ១ ៣០០ បានចុះហត្ថលេខាលើគម្រោងនេះ។

យ៉ាងណាមិញ ទីក្រុងតូក្យូសង្ឃឹមថា ប្រជាពលរដ្ឋជាងមួយ​ម៉ឺននឹងផ្លាស់ប្តូរចេញពីទីក្រុងត្រឹមឆ្នាំ២០២៧។​ ក្រៅពីជប៉ុនដែលផ្តល់ប្រាក់រង្វាន់ដល់ប្រជាពលរដ្ឋដើម្បីរៀបចំទីក្រុងឡើងវិញនោះ ប្រទេសស្វីសហ៊ានចំណាយដល់ ២៥ ៤០០ ដុល្លារក្នុងមនុស្សធំម្នាក់ក្នុងការផ្លាស់ប្តូរ​ទៅ​តំបន់ជនបទ ខណៈដែលអ៊ីតាលីកំពុងផ្តល់ជំនួយរហូតដល់ ៤៦ ០០០ ដុល្លារ ដើម្បីទាក់ទាញអ្នករស់នៅថ្មីៗដែលមានអាយុ ១៨-៤០ ឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ