ព្រលានយន្តហោះតារាសាគរ​ ខេត្តកោះកុង ​​បន្តពន្យារពេល​ហោះហើរសាកល្បងសាជាថ្មី

ភ្នំពេញ ៖ ព្រលានយន្តហោះអន្តរជាតិ​តារា​សាគរ ខេត្តកោះកុង​ ត្រូវបានពន្យារពេលក្នុង​ការ​ហោះហើរ​សាក​ល្ប​ង​ជា​ថ្មីម្តងទៀត ខណៈ​ព្រលានយន្តហោះអន្តរជាតិ​សៀមរាប​អង្គរតម្លៃប្រមាណជិត ១០០០លានដុល្លារបាន​ធ្វើតេស្តសាកល្បង​ហោះហើរ​ដោ​យ​​ជោគជ័យ​នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ នេះ។​ ការពន្យារពេល​ហោះហើរសាកល្បង​របស់គម្រោ​ងព្រ​លា​ន​យន្ត​ហោះអ​​ន្តរ​ជាតិ​តារាសាគរ​ខេត្តកោះកុងនេះ​ត្រូវបានមន្ត្រីជាន់ខ្ពស់​អាកាស​ចរស៊ីវិល​បកស្រាយ​ថា ដោ​យ​សា​រតែ​មា​ន​ផល​ប៉ះពាល់​ និងមានកត្តាអវិជ្ជមានមួយ​ចំនួន។

ឯកឧត្តម ​ស៊ីន ចាន់​សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាស​ចរស៊ីវិល​បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន​ AMS នៅរសៀលថ្ងៃទី​១៦ ឧសភា ២០២៣​ ថា កិច្ចដំណើរការ​នៃការ​បើក​ការហោះហើរសាកល្បង​របស់​គម្រោង​ព្រលានយន្តហោះតារាសាគរ​ត្រូវការ​ពេលវេលា​បន្ថែមទៀត ហើយសម្រាប់បញ្ហា​ប្រឈម​នៃកិច្ច​ដំណើរការ​នេះគឺមានច្រើនបន្ទាប់ពីវិបត្តិកូវីដ​១៩ ។

នៅក្នុងរបាយការណ៍របស់អាកាស​ចរស៊ីវិល​បានបង្ហាញពីផលប៉ះពាល់ ​និង​កត្តា​អវិជ្ជមាន​មួយចំនួនដោយក្នុង​នោះ​រួមមាន ៖ ការ​លំបាក និងបញ្ហា​ប្រឈម​របស់​ក្រុមហ៊ុន​ក្នុងកិច្ច​ដំណើរការ​សាងសង់អាកាស​យានដ្ឋាន​នាអំឡុង​ពេល ​និង​ក្រោយវិបត្តិ​កូវីដ​១៩ ។

របាយការណ៍បង្ហាញថា បច្ច័យ​អវិជ្ជមាន​នៃកា​ររីក​រាលដាល​នៃជំងឺកូវីដ១៩ ជា​សាកល​ និងគោល​នយោបាយ​កូវីដ​១៩​របស់​រាជរដ្ឋាភិបាល​ចិនបានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរដល់​ក្រុមហ៊ុនក្នុងកិច្ច​ដំណើរការ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ ដូចជា​ អ្នកបច្ចេកទេស និងអ្នកជំនាញ​ការ​របស់ក្រុមហ៊ុន​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ចេញ​-ចូល​ប្រទេស​កម្ពុជា​ ។ មានការ​លំបាក​ក្នុងការផ្គត់ផ្គង់​ឧបករណ៍ សម្ភារៈបរិក្ខារ​​សម្រាប់​ការសាងសង់ ​និងការការ​តុបតែង​ស្ថានីយ៍​អ្នកដំណើរ។

ក្រៅពីនេះ ខ្សែ​ច្រវ៉ាក់​ផលិតកម្ម ការផ្គត់ផ្គង់​ទំនិញ ភស្តុភារកម្ម​ និងសេវាកម្ម​បម្រើ​ឱ្យការងារ​សាងសង់​គម្រោ​ងអាកាស​យានដ្ឋាន​មាន​ការ​យឺត​យ៉ាវ ជាមួយ​នឹង​ការ​កើនឡើង​នូវ​តម្លៃ​ខ្ពស់ (ពីចន្លោះ ២៥ ភាគរយ​ទៅ ​៣៥ ភាគរយ ) តម្លៃនៃការ​ដឹកជញ្ជូន​ទំនិញកាន់តែខ្ពស់ ហើយត្រូវការ​ពេលវេលា​ច្រើន​ជាងការ​រំពឹងទុក​ ពី៣ទៅ៦ខែ ។

និយាយជារួម ភាពយឺតយ៉ាវ ​និងការ​ពន្យា​រពេលដាក់ហោះហើរសាកល្បង​នៃព្រលានយន្តហោះនេះ ក៏​ដោយ​សារឥទ្ធិពលនៃ​វិបត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន ការរឹតបន្តឹង​ផ្នែក​គោលនយោបាយ​ និងចរាចរ​រូបិយប័ណ្ណ​របស់​រដ្ឋា​ភិបាលចិន​ ភាពអវិជ្ជមាន​បន្ទាប់បន្សំ​នៃសង្គ្រាមរវាង​រុស្ស៊ី និងអ៊ុយក្រែន​ ការកើនឡើង​នៃតម្លៃប្រេង​ឥន្ធនៈ និងអតិផរណា និងកត្តា​អាកាសធាតុ​នៅរដូវ​វស្សា​នាពេលកន្លងមក ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​សាង​សង់​ជាដើម​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​