បច្ចុប្បន្នភាព ៖ ទីផ្សារ​ដីធ្លី​ក្នុង​ខេត្តកំពត មិនទាន់មានកា​រប្រែប្រួល​ខុស​ពីឆ្នាំមុននៅឡើយ​

ភ្នំពេញ ៖ កំពត ​ជា​ខេត្ត​មួយដែល​មានសក្ដានុពល​លើ​វិស័យ​ដីធ្លី ដោយក្នុងអំឡុង​មុន​វិបត្តិកូវីដ​១៩ ខេត្ត​នេះ ទទួលបាននូវការ​ចាប់អារម្មណ៍​ខ្ពស់​ពីសំណាក់​អ្ន​ករ​ក​ស៊ីក្នុងវិស័យដីធ្លី និងអចលនទ្រព្យ​ទាំង​មូល​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែចាប់ពីឆ្នាំ២០២០រហូតមកដល់​ចុងឆ្នាំ២០២៣​ បានជួបនឹងបញ្ហាឱនភាពទីផ្សារបន្តិច។ នៅដើមឆ្នាំ២០២៤​នេះ ស្ថានភាព​ទីផ្សារ​ដីធ្លី និងអចលនទ្រព្យ​ក្នុង​ខេត្ត​មួយនេះ នៅតែមិនមានកា​រផ្លាស់​ប្តូរនៅឡើយ ពោល​គឺនៅ​បន្តទ្រឹងដដែល ។ នេះ​បើតាមការ​បញ្ជាក់​ពី​ភ្នាក់​ងារ​អច​ល​ន​វត្ថុ​ជាច្រើន​នាក់ដែលប្រតិបត្តិការនៅក្នុងខេត្ត​កំពត ។​

លោក ​ជិន ណារិន ភ្នាក់ងារអចលនវត្ថុ​មួយរូបប្រចាំខេត្តកំពត និង​កែប បានឱ្យដឹងងថា ក្នុងពេល​បច្ចុប្បន្ន​​នេះ ស្ថានភាពនៃវិស័យ​អចលនទ្រព្យ​នៅក្នុងខេត្តកំពត​នៅ​មិន​ទាន់​មានភាពប្រសើរ​នៅឡើយនោះទេ។ ការទិញលក់​​នៅតែមិនទាន់មាន​ច្រើន ហើយអ្នកទិញ​គឺស្វែងរកតែ​អចលនទ្រព្យ​ណា​ដែលមាន​តម្លៃទាប​ជាង​ទីផ្សារ ទាប​កាន់តែ​ខ្លាំង​ពួកគេ​កាន់តែចង់បាន ពោលគឺទាបជាងតម្លៃទីផ្សារចាប់ពី ២០ភាគរយឡើងទៅ។​

លោកបញ្ជាក់ថា ​៖

«ទោះបីជា​បច្ចុប្បន្ន​នេះ ខេត្តកំពត​ មិនទាន់មានកា​រដោះដូរ​អចលនទ្រព្យ​ ដីធ្លី​ច្រើនក្ដី តែ​យើងរំ​​ពឹ​ង​ថា​​ សក្ដានុពល​ខេត្ត​នេះនឹងទាក់​ទាញ​ការ​វិនិយោគបន្ថែ​ម​ពី​វិនិយោគិន​ក្នុង​ និងក្រៅ​ប្រទេស​ ដោយ​សារតែ​គ​ម្រោ​ង​​អ​ភិវឌ្ឍន៍​ព្រែក​ជីកហ្វូណន​តេជោនៅក្នុង​ទឹកដីខេត្តកែប ដែលនឹងបន្តសាយឥទ្ធិពលមកដល់ខេត្តកំពត។ មែនទែន​ទៅ ខេត្ត​កែប និង​កំពត​អាច​ចាត់​ទុ​កជា​តំបន់តែមួយ​បាន ហើយខេត្ត​ទាំងពីរ​អាច​បំពេញ​ការខ្វះខាតឱ្យគ្នាទៅវិញ​ទៅមក​បាន​ ។ ម្យ៉ាង​ទៀ​ត​ នៅពេលផ្លូវ​ជាតិលេខ​៣៣​សាងសង់រួច​ យើង​ប្រើ​ពេល​តែ​ប៉ុន្មាន​នាទីប៉ុណ្ណោះ​រវាង​ខេត្តកែប និងកំពត » ។

ដោយឡែក លោក ​លឹម រដ្ឋា ភ្នាក់ងារអចលនវត្ថុ​នៅខេត្តកែប ​និងកំពត​​ ក៏បាន​ឱ្យដឹងផងដែរថា ភ្ញៀវ​ភាគច្រើ​ន​​​ដែលរកទិញ​ដីនៅខេត្តកែប គឺមកពីភ្នំពេញ និង​បណ្ដា​ខេត្ត​ផ្សេងៗ ដោយពួកគេទិញហើយទុក​អភិវឌ្ឍន៍​ខ្លួន​ឯង ដូចជា​សម្រាប់សង់ផ្ទះលំហែ​ និង​សង់ជាផ្ទះសំណាក់​ជាដើម ដោយសារតែពួកគេគិតថា​ ខេត្តកែប កាន់​តែមានភ្ញៀវទេសចរ​មកកម្សាន្ត​ច្រើន​​នៅពេល​បុណ្យទាន​ធំៗ​ម្ដងៗ  ។​

លោកបន្តថា យ៉ាងណាក៏ដោយ សម្រាប់ខេត្តកំពតវិញ​ មិនយូរទេទីផ្សារដីធ្លី​នឹង​អាច​ល្អដូចគ្នា​ ជាពិសេស​នៅ​ពេល​ផ្លូវ​ជាតិលេខ​៣៣ ពី​កំពង់ត្រាចទៅ​ទីរួម​ខេត្តកំពត​សាងសង់រួច ខណៈដែលរដ្ឋ​បាលខេត្ត​កំពត​ក៏បាន​ និងកំពុង​រៀបចំ​កែលម្អ​​សួន​ច្បារ​នៅតាម​បណ្ដោយឆ្នេរ​ក្នុង​ក្រុង​កំពត ព្រែកកំពង់បាយ ដែល​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​កាន់​តែច្រើន ហើយ​នឹង​ធ្វើឱ្យតម្រូវការ​សេវា​ភ្ញៀវ​ទេសចរ​កាន់តែច្រើនឡើង​បន្ថែមទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ