តោះ ! មកដឹងពីតម្លៃដីធ្លី​នៅក្នុងខណ្ឌកំបូលនៃរាជធានីភ្នំពេញ

ភ្នំពេញ ៖ កំបូល​ គឺជា​ខណ្ឌដែលបង្កើតក្រោយ​គេ​បង្អស់ក្នុង​ចំណោមបណ្ដាខណ្ឌទាំង​១៤​នៅរាជធានីភ្នំពេញ ដូច្នេះ ខណ្ឌនេះ ត្រូវបានចាត់ទុកថា​ជា​ខណ្ឌ​កូន​ពៅ​នៅក្នុង​រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ខណៈ​តម្លៃដីធ្លីនៅក្នុង​ខណ្ឌមួយនេះ​ ក៏ឃើញថា​មានតម្លៃ​ទាប​ជា​ងគេ​ផងដែរ ក្នុង​ចំណោម​បណ្ដាខណ្ឌ​ទាំងអស់ក្នុង​ក្រុង​ភ្នំពេញ ។ តោះមកដឹង​ពីតម្លៃដីធ្លី​នៅតាមបណ្ដាសង្កាត់​នានាក្នុង​ខណ្ឌកូនពៅមួយនេះ។

១.សង្កាត់​ កំបូល ៖ ដីធ្លីក្នុង​សង្កាត់មួយនេះ ចាត់ទុកថា​មានតម្លៃខ្ពស់ជាង​គេមួយ​ក្នុង​ចំណោម​បណ្ដាសង្កាត់​ដទៃទៀតនៃ​ខណ្ឌកំបូល ដោយដីធ្លីស្ថិតនៅទីតាំង​ខ្លះមានតម្លៃរហូតដល់ ​១៨០០ដុល្លារអាមេរិក​កក្នុងមួយ​ម៉ែត្រការ៉េ។ សម្រាប់ទីតាំងនៅជាប់ផ្លូវធំ​មានតម្លៃចន្លោះពី​ ២៥០ដុល្លារ​អាមេរិក​ទៅ ​​១៨០០ដុល្លារអាមេរិកក្នុង​មួយ​ម៉ែត្រការ៉េ ។ ដោយឡែក សម្រាប់ទីតាំង​ដីនៅជាប់ផ្លូវតូច មានតម្លៃចន្លោះពី​ ៦០​ដុល្លារ​ទៅ​ ២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​ ។

២.សង្កាត់​កន្ទោក ៖​ សង្កាត់មួយនេះ តម្លៃដីក៏មានអត្រាខ្ពស់ស្រដៀងគ្នាទៅនឹងសង្កាត់​កំបូលដែរ ។ សម្រាប់​ទីតាំង​ដីនៅជាប់ផ្លូវធំ​មានតម្លៃចន្លោះពី​៣០០ដុល្លារ ទៅ​ ១៨០០ដុល្លា​រអាមេរិកក្នុងមួយម៉ែត្រការ៉េ និងដីនៅតាមផ្លូវ​តូច​ស្ថិត​នៅ​ក្នុង​​តម្លៃចន្លោះពី ៨០​ដុល្លារ​ទៅ​ ២៥០​ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ។​

៣.សង្កាត់ឱឡោក​ ៖តម្លៃដីនៅក្នុង​សង្កាត់មួយនេះ​ស្ថិតនៅក្នុ​ងចន្លោះពី​៤០​ដុល្លារ​ទៅ​១៥០​ដុល្លា​រអាមេរិក​ក្នុង​មួយម៉ែត្រការ៉េ​ ដោយទីតាំង​នៅជាប់ផ្លូវ​ធំ មានតម្លៃចន្លោះពី​៦០​ដុល្លារ​អាមេរិកទៅ​១៥០​ដុល្លារអមេរិក និង​ទី​តាំង​នៅជាប់ផ្លូវតូច​វិញ​មានតម្លៃចន្លោះពី​៤០​ដុល្លារ​ទៅ​១០០​ដុល្លារ​អាមេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ។​

៤.សង្កាត់​ស្នោ​រ​​៖  សង្កាត់មួយនេះ តម្លៃដី​មានចាប់ពី​៦០​ដុល្លារអាមេរិកដល់​ ៣០០ដុល្លារអាមេរិ ដោយទីតាំង​ដីនៅជាប់ផ្លូវធំមានតម្លៃចន្លោះពី​១២០​ដុល្លារ​ទៅ​៣០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ​និងទីតាំង​ដីនៅជាប់ផ្លូវតូចវិញ​មានតម្លៃចន្លោះពី​៦០ដុល្លារ​ទៅ​១២០​ដុល្លារ​អាមេ​រិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ។​

៥.សង្កាត់​ភ្លើងឆេះរទេះ ៖ សង្កាត់មួយនេះ តម្លៃដី​មានចាប់ពី​១០០ដុល្លា​រទៅ​៦០០ដុល្លារ​អាមេរិក​ក្នុងមួ​​យ​ម៉ែត្រ​ការ៉េ ក្នុង​នោះសម្រាប់ទីតាំង​ដីនៅតាម​បណ្ដោយផ្លូវធំៗ​មានតម្លៃចន្លោះពី​១៩០​ដុល្លារ​ទៅ​៦០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ និង​តម្លៃចន្លោះពី​១០០ដុល្លារទៅ២០០ដុល្លារអាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េសម្រាប់ទីតាំង​ដីនៅជាប់ផ្លូវ​តូច  ​។

៦. សង្កាត់បឹងធំ ៖ សង្កាត់មួយនេះ​ តម្លៃដីគេអាច​រក​បានក្នុងរង្វង់ពី​៥០​ដុល្លារអាមេរិក​ទៅ​២៥០​ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ ដោយក្នុងនោះដែរ​ទីតាំងដីនៅជាប់ផ្លូវធំៗ​មានតម្លៃចន្លោះពី ៨០​ទៅ ២៥០​ដុល្លា​រអាមេរិក​ និង​ទីតាំង​ដីនៅជាប់ផ្លូវតូចៗវិញមានតម្លៃចន្លោះពី​៥០​ទៅ១៥០ដុល្លារ​អាមេរិ​ក​ក្នុង​មួយម៉ែត្រការ៉េ ។​

៧.សង្កាត់​ប្រទះឡាង ៖ សង្កាត់នេះចាត់ទុកជា​តំបន់ដែលមានតម្លៃដីធ្លីទាបជា​ងគេ​ក្នុងចំណោមសង្កាត់ក្នុង​ខណ្ឌកំបូល ដោយតម្លៃដីមានចាប់ពី​៣០​ដុល្លារ​​​អាមេរិកទៅ ២៨០​ដុល្លារអាមេរិក ក្នុងនោះដែរ​ដីនៅជាប់ផ្លូវ​ធំៗ​មានតម្លៃចន្លោះពី​៥០​ដុល្លារ​អាមេរិកទៅ​២៨០​ដុល្លា​រអាមេរិក និង​ ចន្លោះពី៣០​ដុល្លា​រទៅ​១៥០ដុល្លារ​ សម្រា​ប់ទីតាំង​ដីនៅជាប់ផ្លូវតូចៗ  ។​

គួរ​រំលឹកថា ខណ្ឌកំបូល​ត្រូវ​បានបង្កើត​ឡើង​ដោយកាត់ផ្នែកខ្លះនៃខណ្ឌពោធិ៍សែនជ័យ ខណ្ឌ​ដង្កោ ឃុំបែក​ចាន​​ ស្រុកអង្គស្នួល​ខេត្តកណ្ដាល ។ បច្ចុប្បន្ន​នេះ ខណ្ឌកំបូល​កំពុង​មានសកម្មភាពមមាញឹក​ក្នុងការ​សាង​ស​ង់​​​សំណង់ផ្ទះល្វែង និងឃ្លាំង​ស្តុកទំនិញ ហើយខណ្ឌនេះដែរ​ក៏កំពុង​មា​ន​ស​ក្ដានុ​ពល​ខ្ព​ស់​ទៅ​លើ​វិ​ស័​យឧ​​ស្សា​ហ​​​កម្ម​និងពាណិជ្ជកម្ម  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​