ស្វែងយល់ពីទេសចរណ៍មូស្លីម (Muslim Tour) ជានិន្នាការថ្មីក្នុងវិស័យទេសចរណ៍

បរទេស៖  បច្ចុប្បន្ន​នេះ វិស័យ​ទេសចរណ៍​បាន​ផ្លាស់ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់​ឆ្ពោះ​ទៅ​រក​ការ​បំពេញ​តម្រូវ​ការ​ និង ចំណង់​ចំណូល​ចិត្ត​របស់​ទេសចរណ៍មូស្លីម។ ការយល់ដឹងអំពីលក្ខខណ្ឌនៃការធ្វើដំណើរកម្សាន្តរបស់ទេសចរណ៍មូស្លីម ឬ Muslim Tour ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្មដែលទាក់ទងនឹងការធ្វើដំណើរ។

ទន្ទឹមនឹងនេះ ការរីកដុះដាលនៃ​ទេសចរណ៍មូស្លីមនៅទូទាំងពិភពលោកបានជំរុញឱ្យមានការលេចឡើងនៃនិន្នាការដែលកំណត់ដោយតម្រូវការកើនឡើងសម្រាប់ទិសដៅទេសចរណ៍ដែលផ្តល់នូវអាហារហាឡាល់ ទីកន្លែង ឬ គ្រឿងបរិក្ខារសម្រាប់អធិស្ឋាន និងសេវាកម្មផ្សេងទៀតដែលស្របតាមការគោរពសាសនារបស់ពួកគេ។ លោក Dr. Firdaus Fanny Putera Perdana បណ្ឌិតវប្បធម៍ទំនើបខាងហាឡាល់ បានលើកឡើងពីផ្នែកសំខាន់ៗដែលវិស័យទេសចរណ៍អាចរៀបចំស្វាគមន៍សម្រាប់ទេសចរណ៍មូស្លីម ឬ Muslim Tour។

ចំណុចទីំមួយគឺ សណ្ឋាគារដែលមានការរៀបចំសម្រាប់ទេសចរណ៍មូស្លីម ដែលបម្រើដល់តម្រូវការរបស់ពួកគេដូចជាកន្លែងស្នាក់នៅដែលស្របតាមជំនឿ និងការអនុវត្តសាសនារបស់ពួកគេ។ សណ្ឋាគារទាំងនេះត្រូវបានសម្គាល់ដោយលក្ខណៈផ្សេងៗគ្នាដែលឆ្លុះបញ្ចាំងពីតម្លៃ និងទំនៀមទម្លាប់របស់សាសនាឥស្លាមដូចជា ការគ្មានគ្រឿងស្រវឹង ការគ្មានល្បែងស៊ីសង ការផ្តល់ជាម្ហូបហាឡាល់ និង ការដាក់គ្រឿងសម្ភារៈសាសនានៅតាមបន្ទប់នីមួយៗ។ លើសពីនេះ ការដាក់គម្ពីកូរ៉ាន់ កន្ទេលអធិស្ឋាន និងព្រួញដែលឧទ្ទិសដល់ទីក្រុង Mecca នៅក្នុងបន្ទប់នីមួយៗ គឺជាលក្ខណៈប្លែកបំផុតមួយរបស់សណ្ឋាគារដែលអាចស្វាគមន៍ដល់ទេសចរណ៍មូស្លីម។ ការធ្វើបែបនេះអនុញ្ញាតឱ្យភ្ញៀវធ្វើការអធិស្ឋានប្រចាំថ្ងៃងាយស្រួល និង ឯកជនភាព។ បន្ថែមពីនេះ ការផ្តល់កន្លែងកម្សាន្តដាច់ដោយឡែកសម្រាប់បុរស និងស្ត្រី គឺជារឿងសំខាន់ផងដែរ ដោយអនុញ្ញាតឱ្យទេសចរមូស្លីមទទួលបានបរិយាកាសប្រកបដោយផាសុកភាព និងសមរម្យ ដែលមិនប៉ះពាល់ដល់តម្លៃសាសនារបស់ពួកគេ។ លើសពីនេះ សណ្ឋាគារគួររៀបចំសម្លៀកបំពាក់សមរម្យសម្រាប់បុគ្គលិក និង ការគោរពតាមគោលការណ៍ឥស្លាម។

ចំណុចសំខាន់ទីពីរគឺ មធ្យោបាយធ្វើដំណើរបែបហាឡាល់ ដោយសារទេសចរណ៍មូស្លីមតែងតែប្រកាន់ខ្ជាប់នូវជំនឿសាសនារបស់ពួកគេអំឡុងពេលធ្វើដំណើរក៏ដោយ។ ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងរីកចម្រើន យានជំនិះទាំងនោះត្រូវអនុលោមតាមគោលការណ៍នៃសាសនាឥស្លាម ដោយការថែរក្សាអនាម័យគឺជាការប្រកាន់ខ្ជាប់ដ៏សំខាន់នៅក្នុងគោលការណ៍ហាឡាល់ពេលធ្វើដំណើរ ឬ ការដឹកជញ្ជូន។ តាមរយៈការប្រកាន់ខ្ជាប់នូវអនាម័យ និងការថែទាំយ៉ាងម៉ត់ចត់ មធ្យោបាយធ្វើដំណើរបែបហាឡាល់ត្រូវធានានូវការផ្តល់បរិយាកាសបរិសុទ្ធ និងរាក់ទាក់សម្រាប់អ្នកដំណើរ។ លើសពីនេះ ក្នុងមធ្យោបាយធ្វើដំណើរទាំងនោះមិនត្រូវមានគ្រឿងស្រវឹង និង ចៀសវាងការផ្តល់ភេសជ្ជៈបែបនេះក្នុងអំឡុងពេលហោះហើររបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនគួរមានការបោះពុម្ពផ្សាយរបស់ខ្លួនអំពីការគោរពតាមគោលការណ៍អ៊ីស្លាមដែលរួមមាន ទស្សនាវដ្តី កាត ម៉ឺនុយ និងសម្ភារៈផ្សេងទៀតដែលផ្តល់ជូនអ្នកដំណើរផងដែរ។

ចំណុចសំខាន់ទីបីគឺ ទីកន្លែងដែលរៀបចំអាហារហាឡាល់ពិតជាសំខាន់ណាស់ ដោយសារអ្នកកាន់សាសនាឥស្លាមតម្រូវឱ្យទទួលទានតែអាហារហាឡាល់ប៉ុណ្ណោះ ដែលស្របតាមគោលការណ៍ឥស្លាម។ លើសពីនេះ ការសម្លាប់សត្វត្រូវអនុលោមតាមច្បាប់ឥស្លាម​ ដោយពួកគេត្រូវ​សូត្រ​ព្រះនាម​របស់​អល់ឡោះ។ គេជឿថា​ ឈាមរបស់សត្វទាំងអស់ត្រូវបានយកចេញអស់ ដោយមានតែធ្វើឱ្យសាច់ប៉ុណ្ណោះសម្រាប់ទទួលទាន។ បន្ថែមពីលើនេះ ការទទួលទានគ្រឿងស្រវឹងក៏ត្រូវបានហាមឃាត់នៅន្លែងអាហារហាឡាល់ផងដែរ ប៉ុន្តែគេផ្តល់ជូននូវភេសជ្ជៈគ្មានជាតិអាល់កុលជាច្រើនប្រភេទដូចជា ទឹកក្រូចឆ្មារ និង ទឹកក្រូចជាដើម។ តាមរយៈការផ្តល់ជម្រើសអាហារហាឡាល់ វាគឺជាការបំពេញតាមតម្រូវការជាទីពេញចិត្តរបស់អតិថិជនមូស្លីម។

ចំណុចសំខាន់ទីបួនគឺ កញ្ចប់ដំណើរទេសចរណ៍សម្រាប់អតិថិជនមូស្លីដែលកំពុងក្លាយទៅជានិន្នាការធ្វើដំណើរដ៏ពេញនិយម ដោយបម្រើដល់តម្រូវការរបស់អ្នកដំណើរមូស្លីមដែលចង់បានវិស្សមកាលដែលប្រកាន់ខ្ជាប់នូវតម្លៃ និងជំនឿសាសនារបស់ពួកគេ។ ដំណើរកម្សាន្តទាំងនេះមានគោលបំណងផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្លែកៗដែលផ្តោតលើទំនៀមទម្លាប់ និងប្រធានបទឥស្លាមដូចជា ការទៅទស្សនាវិហារឥស្លាម គឺជាលក្ខណៈសំខាន់នៃកញ្ចប់ទេសចរណ៍ហាឡាល់។ នេះអនុញ្ញាតឱ្យអ្នកទេសចរណ៍ទទួលបាននូវប្រវត្តិសាស្រ្តដ៏សម្បូរបែប និងវប្បធម៌នៃសាសនាឥស្លាម។ បន្ថែមពីលើបទពិសោធន៍វប្បធម៌ទាំងនេះ កញ្ចប់ទេសចរណ៍ហាឡាលជាញឹកញាប់រួមបញ្ចូលព្រឹត្តិការណ៍ និងសកម្មភាពនានាដែលត្រូវបានកែសម្រួលទៅតាមតម្រូវការជាក់លាក់របស់អ្នកធ្វើដំណើរមូស្លីម។ ជាក់ស្តែង ដំណើរកម្សាន្តអំឡុងពេលខែបុណ្យរ៉ាម៉ាដានដែលរួមបញ្ចូលដូចជាអាហារពេលល្ងាច Iftar និងការអធិស្ឋាន Taraweeh ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរចូលរួមយ៉ាងពេញលេញនៅក្នុងពិធីបុណ្យសាសនានៃខែដ៏សំខាន់នេះ។

ចំណុចសំខាន់ទីប្រាំគឺ ប្រព័ន្ធហិរញ្ញប្បទានហាឡាល់ ដែលជាគំរូថ្មីមួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប្រព័ន្ធហិរញ្ញប្បទានហាឡាល់តម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសហគ្រាសហិរញ្ញវត្ថុចូលរួមក្នុងការចែករំលែកប្រាក់ចំណេញ និងការបាត់បង់ ខណៈពេលដែលហាមឃាត់មិនឲ្យមានការប្រាក់។ គោលការណ៍នៃប្រព័ន្ធហិរញ្ញប្បទានហាឡាល់ផ្តល់អាទិភាពដល់តម្លៃសីលធម៌ក្នុងបញ្ហាហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងសមភាព។ លើសពីនេះ មុខងារកំណត់មួយនៃប្រព័ន្ធហិរញ្ញប្បទានហាឡាល់គឺការអនុវត្តការចែករំលែកប្រាក់ចំណេញ និងការបាត់បង់ ដោយភាគីនីមួយៗនៃប្រតិបត្តិការហិរញ្ញវត្ថុត្រូវចែករំលែកចំណែកសមាមាត្រនៃហានិភ័យ និងរង្វាន់របស់ក្រុមហ៊ុនបណ្តាក់ទុន។​ វិធីនេះបណ្តុះស្មារតីរួមនៃទំនួលខុសត្រូវ និងជំរុញអ្នកពាក់ព័ន្ធទាំងអស់ឱ្យសហការគ្នាឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងរបស់អង្គកាភាព។ មិនត្រឹមតែប៉ុណ្ណោះ អត្រាការប្រាក់គឺជាការកេងប្រវ័ញ្ច និងអសមធម៌។ ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញទៅវិញទៅមកនៃភាគីពាក់ព័ន្ធទាំងអស់ដែលចូលរួមក្នុងការវិនិយោគមួយ ប្រព័ន្ធហិរញ្ញប្បទានហាឡាមានដូចជាកិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណេញ និងការខាតបង់។ ក្នុងរយៈពេលថ្មីៗនេះ ប្រព័ន្ធហិរញ្ញប្បទានហាឡាលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ យោងតាមប្រព័ន្ធហិរញ្ញប្បទានហាឡាល់ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ត្រូវតែដោះស្រាយប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេដោយអនុលោមតាមច្បាប់ឥស្លាមយ៉ាងតឹងរ៉ឹង និង យុត្តិធម៌៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ