បរទេស៖ បច្ចុប្បន្ននេះ វិស័យទេសចរណ៍បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការបំពេញតម្រូវការ និង ចំណង់ចំណូលចិត្តរបស់ទេសចរណ៍មូស្លីម។ ការយល់ដឹងអំពីលក្ខខណ្ឌនៃការធ្វើដំណើរកម្សាន្តរបស់ទេសចរណ៍មូស្លីម ឬ Muslim Tour ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្មដែលទាក់ទងនឹងការធ្វើដំណើរ។

ទន្ទឹមនឹងនេះ ការរីកដុះដាលនៃទេសចរណ៍មូស្លីមនៅទូទាំងពិភពលោកបានជំរុញឱ្យមានការលេចឡើងនៃនិន្នាការដែលកំណត់ដោយតម្រូវការកើនឡើងសម្រាប់ទិសដៅទេសចរណ៍ដែលផ្តល់នូវអាហារហាឡាល់ ទីកន្លែង ឬ គ្រឿងបរិក្ខារសម្រាប់អធិស្ឋាន និងសេវាកម្មផ្សេងទៀតដែលស្របតាមការគោរពសាសនារបស់ពួកគេ។ លោក Dr. Firdaus Fanny Putera Perdana បណ្ឌិតវប្បធម៍ទំនើបខាងហាឡាល់ បានលើកឡើងពីផ្នែកសំខាន់ៗដែលវិស័យទេសចរណ៍អាចរៀបចំស្វាគមន៍សម្រាប់ទេសចរណ៍មូស្លីម ឬ Muslim Tour។

ចំណុចទីំមួយគឺ សណ្ឋាគារដែលមានការរៀបចំសម្រាប់ទេសចរណ៍មូស្លីម ដែលបម្រើដល់តម្រូវការរបស់ពួកគេដូចជាកន្លែងស្នាក់នៅដែលស្របតាមជំនឿ និងការអនុវត្តសាសនារបស់ពួកគេ។ សណ្ឋាគារទាំងនេះត្រូវបានសម្គាល់ដោយលក្ខណៈផ្សេងៗគ្នាដែលឆ្លុះបញ្ចាំងពីតម្លៃ និងទំនៀមទម្លាប់របស់សាសនាឥស្លាមដូចជា ការគ្មានគ្រឿងស្រវឹង ការគ្មានល្បែងស៊ីសង ការផ្តល់ជាម្ហូបហាឡាល់ និង ការដាក់គ្រឿងសម្ភារៈសាសនានៅតាមបន្ទប់នីមួយៗ។ លើសពីនេះ ការដាក់គម្ពីកូរ៉ាន់ កន្ទេលអធិស្ឋាន និងព្រួញដែលឧទ្ទិសដល់ទីក្រុង Mecca នៅក្នុងបន្ទប់នីមួយៗ គឺជាលក្ខណៈប្លែកបំផុតមួយរបស់សណ្ឋាគារដែលអាចស្វាគមន៍ដល់ទេសចរណ៍មូស្លីម។ ការធ្វើបែបនេះអនុញ្ញាតឱ្យភ្ញៀវធ្វើការអធិស្ឋានប្រចាំថ្ងៃងាយស្រួល និង ឯកជនភាព។ បន្ថែមពីនេះ ការផ្តល់កន្លែងកម្សាន្តដាច់ដោយឡែកសម្រាប់បុរស និងស្ត្រី គឺជារឿងសំខាន់ផងដែរ ដោយអនុញ្ញាតឱ្យទេសចរមូស្លីមទទួលបានបរិយាកាសប្រកបដោយផាសុកភាព និងសមរម្យ ដែលមិនប៉ះពាល់ដល់តម្លៃសាសនារបស់ពួកគេ។ លើសពីនេះ សណ្ឋាគារគួររៀបចំសម្លៀកបំពាក់សមរម្យសម្រាប់បុគ្គលិក និង ការគោរពតាមគោលការណ៍ឥស្លាម។

ចំណុចសំខាន់ទីពីរគឺ មធ្យោបាយធ្វើដំណើរបែបហាឡាល់ ដោយសារទេសចរណ៍មូស្លីមតែងតែប្រកាន់ខ្ជាប់នូវជំនឿសាសនារបស់ពួកគេអំឡុងពេលធ្វើដំណើរក៏ដោយ។ ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងរីកចម្រើន យានជំនិះទាំងនោះត្រូវអនុលោមតាមគោលការណ៍នៃសាសនាឥស្លាម ដោយការថែរក្សាអនាម័យគឺជាការប្រកាន់ខ្ជាប់ដ៏សំខាន់នៅក្នុងគោលការណ៍ហាឡាល់ពេលធ្វើដំណើរ ឬ ការដឹកជញ្ជូន។ តាមរយៈការប្រកាន់ខ្ជាប់នូវអនាម័យ និងការថែទាំយ៉ាងម៉ត់ចត់ មធ្យោបាយធ្វើដំណើរបែបហាឡាល់ត្រូវធានានូវការផ្តល់បរិយាកាសបរិសុទ្ធ និងរាក់ទាក់សម្រាប់អ្នកដំណើរ។ លើសពីនេះ ក្នុងមធ្យោបាយធ្វើដំណើរទាំងនោះមិនត្រូវមានគ្រឿងស្រវឹង និង ចៀសវាងការផ្តល់ភេសជ្ជៈបែបនេះក្នុងអំឡុងពេលហោះហើររបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនគួរមានការបោះពុម្ពផ្សាយរបស់ខ្លួនអំពីការគោរពតាមគោលការណ៍អ៊ីស្លាមដែលរួមមាន ទស្សនាវដ្តី កាត ម៉ឺនុយ និងសម្ភារៈផ្សេងទៀតដែលផ្តល់ជូនអ្នកដំណើរផងដែរ។

ចំណុចសំខាន់ទីបីគឺ ទីកន្លែងដែលរៀបចំអាហារហាឡាល់ពិតជាសំខាន់ណាស់ ដោយសារអ្នកកាន់សាសនាឥស្លាមតម្រូវឱ្យទទួលទានតែអាហារហាឡាល់ប៉ុណ្ណោះ ដែលស្របតាមគោលការណ៍ឥស្លាម។ លើសពីនេះ ការសម្លាប់សត្វត្រូវអនុលោមតាមច្បាប់ឥស្លាម ដោយពួកគេត្រូវសូត្រព្រះនាមរបស់អល់ឡោះ។ គេជឿថា ឈាមរបស់សត្វទាំងអស់ត្រូវបានយកចេញអស់ ដោយមានតែធ្វើឱ្យសាច់ប៉ុណ្ណោះសម្រាប់ទទួលទាន។ បន្ថែមពីលើនេះ ការទទួលទានគ្រឿងស្រវឹងក៏ត្រូវបានហាមឃាត់នៅន្លែងអាហារហាឡាល់ផងដែរ ប៉ុន្តែគេផ្តល់ជូននូវភេសជ្ជៈគ្មានជាតិអាល់កុលជាច្រើនប្រភេទដូចជា ទឹកក្រូចឆ្មារ និង ទឹកក្រូចជាដើម។ តាមរយៈការផ្តល់ជម្រើសអាហារហាឡាល់ វាគឺជាការបំពេញតាមតម្រូវការជាទីពេញចិត្តរបស់អតិថិជនមូស្លីម។

ចំណុចសំខាន់ទីបួនគឺ កញ្ចប់ដំណើរទេសចរណ៍សម្រាប់អតិថិជនមូស្លីដែលកំពុងក្លាយទៅជានិន្នាការធ្វើដំណើរដ៏ពេញនិយម ដោយបម្រើដល់តម្រូវការរបស់អ្នកដំណើរមូស្លីមដែលចង់បានវិស្សមកាលដែលប្រកាន់ខ្ជាប់នូវតម្លៃ និងជំនឿសាសនារបស់ពួកគេ។ ដំណើរកម្សាន្តទាំងនេះមានគោលបំណងផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្លែកៗដែលផ្តោតលើទំនៀមទម្លាប់ និងប្រធានបទឥស្លាមដូចជា ការទៅទស្សនាវិហារឥស្លាម គឺជាលក្ខណៈសំខាន់នៃកញ្ចប់ទេសចរណ៍ហាឡាល់។ នេះអនុញ្ញាតឱ្យអ្នកទេសចរណ៍ទទួលបាននូវប្រវត្តិសាស្រ្តដ៏សម្បូរបែប និងវប្បធម៌នៃសាសនាឥស្លាម។ បន្ថែមពីលើបទពិសោធន៍វប្បធម៌ទាំងនេះ កញ្ចប់ទេសចរណ៍ហាឡាលជាញឹកញាប់រួមបញ្ចូលព្រឹត្តិការណ៍ និងសកម្មភាពនានាដែលត្រូវបានកែសម្រួលទៅតាមតម្រូវការជាក់លាក់របស់អ្នកធ្វើដំណើរមូស្លីម។ ជាក់ស្តែង ដំណើរកម្សាន្តអំឡុងពេលខែបុណ្យរ៉ាម៉ាដានដែលរួមបញ្ចូលដូចជាអាហារពេលល្ងាច Iftar និងការអធិស្ឋាន Taraweeh ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរចូលរួមយ៉ាងពេញលេញនៅក្នុងពិធីបុណ្យសាសនានៃខែដ៏សំខាន់នេះ។

ចំណុចសំខាន់ទីប្រាំគឺ ប្រព័ន្ធហិរញ្ញប្បទានហាឡាល់ ដែលជាគំរូថ្មីមួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប្រព័ន្ធហិរញ្ញប្បទានហាឡាល់តម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសហគ្រាសហិរញ្ញវត្ថុចូលរួមក្នុងការចែករំលែកប្រាក់ចំណេញ និងការបាត់បង់ ខណៈពេលដែលហាមឃាត់មិនឲ្យមានការប្រាក់។ គោលការណ៍នៃប្រព័ន្ធហិរញ្ញប្បទានហាឡាល់ផ្តល់អាទិភាពដល់តម្លៃសីលធម៌ក្នុងបញ្ហាហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងសមភាព។ លើសពីនេះ មុខងារកំណត់មួយនៃប្រព័ន្ធហិរញ្ញប្បទានហាឡាល់គឺការអនុវត្តការចែករំលែកប្រាក់ចំណេញ និងការបាត់បង់ ដោយភាគីនីមួយៗនៃប្រតិបត្តិការហិរញ្ញវត្ថុត្រូវចែករំលែកចំណែកសមាមាត្រនៃហានិភ័យ និងរង្វាន់របស់ក្រុមហ៊ុនបណ្តាក់ទុន។ វិធីនេះបណ្តុះស្មារតីរួមនៃទំនួលខុសត្រូវ និងជំរុញអ្នកពាក់ព័ន្ធទាំងអស់ឱ្យសហការគ្នាឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងរបស់អង្គកាភាព។ មិនត្រឹមតែប៉ុណ្ណោះ អត្រាការប្រាក់គឺជាការកេងប្រវ័ញ្ច និងអសមធម៌។ ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញទៅវិញទៅមកនៃភាគីពាក់ព័ន្ធទាំងអស់ដែលចូលរួមក្នុងការវិនិយោគមួយ ប្រព័ន្ធហិរញ្ញប្បទានហាឡាមានដូចជាកិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណេញ និងការខាតបង់។ ក្នុងរយៈពេលថ្មីៗនេះ ប្រព័ន្ធហិរញ្ញប្បទានហាឡាលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ យោងតាមប្រព័ន្ធហិរញ្ញប្បទានហាឡាល់ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ត្រូវតែដោះស្រាយប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេដោយអនុលោមតាមច្បាប់ឥស្លាមយ៉ាងតឹងរ៉ឹង និង យុត្តិធម៌៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content