ម៉ាឡេស៊ី ៖ តួលេខជាផ្លូវការមួយដែលត្រូវបានបង្ហាញដោយអាជ្ញាធរនៃប្រទេសម៉ាឡេស៊ីបានបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីនៅតែមានកំណើនខ្លាំងក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១កន្លងទៅនេះដោយក្នុងនោះប្រតិបត្តិការទិញលក់អចលនទ្រព្យមានទំហំដល់កំណត់ត្រាទៀតផង។

ចំនួនប្រតិបត្តិការដែលម៉ាឡេស៊ីធ្វើបានក្នុងពេលវេលានេះមានចំនួនរហូតទៅដល់ ១៣៩ ៧៥៤ដង ហើយទំហំប្រតិបត្តិការនេះគឺបានធ្វើឡើងនៅក្នុងទឹកប្រាក់ដែលមានតម្លៃរហូតទៅដល់ ៦២,០១ពាន់លានរីងហ្គីដ ឬត្រូវជា ១៤,៨៩ ពាន់លានដុល្លារដែលជាអត្រាកើនឡើងដល់ទៅ ២១ភាគរយក្នុងចំនួននៃប្រតិបត្តិការ និងប្រមាណជា ៣២,១ភាគរយនៃតម្លៃទឹកប្រាក់ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២០។

យោងតាមរបាយការណ៍ដែលបានធ្វើឡើងដោយមជ្ឈមណ្ឌលជាតិផ្តល់ព័ត៌មានអចលនទ្រព្យរបស់ម៉ាឡេស៊ី ឬ NAPIC បានបង្ហាញថា នៅក្នុងចំណោមប្រតិបត្តិការអចលនទ្រព្យទាំងអស់នោះ ក្នុងនោះគេសង្កេតឃើញថាអចលនទ្រព្យបែបលំនៅដ្ឋានមានសកម្មភាពខ្លាំងជាងគេ ឬប្រមាណជា ៦៥,៨ភាគរយនៃចំនួនសរុប ខណៈដែលអចលនទ្រព្យសម្រាប់វិស័យកសិកម្មមានប្រមាណជា ១៨,៩ភាគរយ អចលនទ្រព្យសម្រាប់អគារពាណិជ្ជកម្មប្រមាណជា ៧,៥ភាគរយ ការអភិវឌ្ឍដីធ្លី និងផ្សេងទៀតមានប្រមាណជា ៥,៩ភាគយ និងចុងក្រោយអចលនទ្រព្យសម្រាប់វិស័យឧស្សាហកម្មមានប្រមាណជា ១,៨ភាគរយ។
បើគិតជាទំហំទឹកប្រាក់វិញអចលនទ្រព្យបែបលំនៅដ្ឋានក៏ស្ថិតនៅកំពូលគេដដែល ដោយធ្វើបាននៃចំណែកសរុបដល់ទៅ ៥៥,៦ភាគរយនៃទំហំទឹកប្រាក់សរុប និងតាមពីក្រោយដោយអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម ១៧,៦ភាគរយ សម្រាប់ឧស្សាហកម្មប្រមាណជា ១០,៤ភាគរយ អចលនទ្រព្យសម្រាប់កសិកម្មប្រមាណជា ៨,៩ ភាគរយ និងសម្រាប់ការងារអភិវឌ្ឍប្រមានជា ៧,៤ភាគរយ។
NAPIC ដដែលបានបញ្ជាក់ថាអចលនទ្រព្យសម្រាប់លំនៅដ្ឋានមានប្រតិបត្តិការសរុបប្រមាណជា ៩២០១៧ដង ឬ ត្រូវជា ៣៤,៥១ពាន់លានរីងហ្គីដ ពោលគឺប្រមាណជា ៨,៥ពាន់លានដុល្លារ ដែលស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ២២,២ភាគរយ គិតជាចំនួន និងកើនឡើងប្រមាណជា ៣៤,៧ភាគរយ គិតជាតម្លៃធៀបទៅនឹងអ្វីដែលម៉ាឡេស៊ីទទួលបានកាលពីឆ្នាំ២០២០៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content