យោងទៅតាមប្រភពពី Weforum បានរាយការណ៍ពីព្រឹត្តិការណ៍បម្រែបម្រួលអាកាសធាតុមួយចំនួនដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP27 ដែលបានប្រព្រឹត្តទៅជាងពីរសប្តាហ៍ចាប់តាំងពីថ្ងៃទី០៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា នៅប្រទេសអេហ្ស៊ីប។

ទី១ កិច្ចប្រជុំ COP27 សម្រេចបាននូវគម្រោងសម្រាប់មូលនិធិអាកាសធាតុក្នុងការចំណាយទៅលើការកាត់បន្ថយការបំភាយឧស្ម័ន។ បណ្តាប្រទេសនានាបានបិទកិច្ចប្រជុំជាមួយនឹងកិច្ចព្រមព្រៀងដ៏ស្មុគស្មាញ ដើម្បីបង្កើតមូលនិធិដើម្បីជួយប្រទេសក្រីក្រដែលកំពុងរងគ្រោះពីគ្រោះមហន្តរាយនៃអាកាសធាតុ។ កិច្ចព្រមព្រៀងអាកាសធាតុ ត្រូវបានសម្រេចក្នុងការឆ្លើយតបទៅនឹងការរងឥទ្ធិពលពីការឡើងកម្តៅផែនដីដែលកំពុងកើតឡើងលើប្រទេសងាយរងគ្រោះ។

ទី២ គឺការបង្ហាញពីព័ត៌មានសង្ខេប និងរឿងរ៉ាវពីបញ្ហាបម្រែបម្រួលលអាកាសធាតុ។ ប្រទេសប៉ាគីស្ងាន ហ្កាណា និងបង់ក្លាដេស គឺជាប្រទេសដែលអាចនឹងទទួលបានមូលនិធិ “Global Shield” ដែលជាគម្រោងរបស់ក្រុម G7 ដើម្បីជួយប្រទេសដែលងាយរងគ្រោះពីគ្រោះមហន្តរាយអាកាសធាតុ។
លោកប្រធានាធិបតីប្រេស៊ីល President Luiz Inácio Lula da Silva បានប្តេជ្ញាចិត្តថានឹងតាមដាន ដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ ព្រមទាំងស្នើឱ្យអង្គការសហប្រជាជាតិមានការរៀបចំកិច្ចពិភាក្សាស្តីពីបញ្ហាអាកាសធាតុបន្ថែមទៀតនាពេលអនាគត។
កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាកន្លងទៅនេះ ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានព្រមព្រៀងគ្នា ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត។ ឥណ្ឌានឹងផ្លាស់ប្តូរប្រព័ន្ធដំណើរការឥន្ធនៈឱ្យស្អាតជាងមុន និងកាត់បន្ថយការប្រើប្រាស់ក្នុងគ្រួសារ ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៧០ ។

សហភាពអឺរ៉ុបគ្រោងនឹងធ្វើពង្រឹងគោលដៅកាត់បន្ថយការបំភាយឧស្ម័នរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងការធ្វើឱ្យប្រសើរឡើងដែលរំពឹងទុកសម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំក្រោយ។ សហរដ្ឋអាមេរិកមានបំណងលក់ និងផលិតតែរថយន្តធុនមធ្យម ធុនធ្ងន់ដូចជារថយន្តក្រុង និងត្រាក់ទ័រ ត្រឹមឆ្នាំ២០៤០ ក្រោមអនុស្សរណៈនៃការយោគយល់គ្នាដែលកំណត់គោលដៅឱ្យមានការបំភាយឧស្ម័នសូន្យនៅឆ្នាំ២០៤០។ ប្រទេសដែលមានព្រៃទឹកភ្លៀងដ៏ធំបំផុតទាំងបីរបស់ពិភពលោក ប្រេស៊ីល កុងហ្គោ និងឥណ្ឌូណេស៊ី បានចាប់ផ្តើមភាពជាដៃគូផ្លូវការដើម្បីកិច្ចសហប្រតិបត្តិការលើការអភិរក្សព្រៃឈើ។
ទី៣ ទីផ្សារកាបូនអន្តរជាតិសម្រាប់ប្រទេសនានា ដើម្បីទូទាត់ការបំភាយឧស្ម័នជាមួយនឹងឥណទានរបស់ពួកគេ ដោយផ្អែកលើគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅរយៈពេលច្រើនឆ្នាំទៀត។ ឯកសារព្រាងមួយចំនួនបានបង្ហាញពីរបៀបដែលការជួញដូរកាបូនអន្តរជាតិអាចដំណើរការបាន ប៉ុន្តែវាមានផ្នែកជាច្រើនទៀតត្រូវពិភាក្សា និងធ្វើការការសម្រេចចិត្តនាពេលអនាគត។ ទី៤ ការបញ្ជេញមតិពីក្មេងៗមកលើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលភាគច្រើនមកពីប្រទេសដែលងាយរងគ្រោះពីគ្រោះមហន្តរាយអាកាសធាតុ ដោយសារពួកគេពិបាកធ្វើដំណើរទៅសាលាររៀន ផ្លូវរងការខូចខាត និងកង្វះអគ្គិសនីក្នុងភូមិ ។ កុមារត្រូវបានចាត់ទុកថា ជាតួអង្គសំខាន់មួយក្នុងការបញ្ជេញមតិ និងនិយាយពីផលវិបាកដែលពួកគេជួបប្រទះបណ្តាលមកពីបញ្ហាអាកាសធាតុ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content