បរទេស ៖ខណៈពេលដែលសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសជាច្រើននៅលើសាកលលោកកំពុងបន្តជួបឱនភាពដែលបណ្តាលមកពីវិបត្តិសាកលនោះ ងាកទៅកាន់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមឯណោះវិញ គេសង្កេតឃើញទីផ្សារអចលនទ្រព្យក្នុងតំបន់កំពុងផុសផុលយ៉ាងខ្លាំងដោយសារតែបណ្តាអ្នកមានទ្រព្យសម្បត្តិជាច្រើននាំគ្នាផ្អើលទិញលំនៅឋានបែបវីឡាប្រណីតកម្រិតអភិជន និងមានតម្លៃរាប់សិបលានដុល្លារ។
តាមរយៈទិន្នន័យចុងក្រោយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនកាលពីចុងសប្តាហ៍កន្លងទៅបានបង្ហាញថា ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងឌូបៃត្រូវបានគេមើលឃើញថា កំពុងមានសន្ទុះងើបឡើងវិញយ៉ាងខ្លាំងធៀបទៅនឹងរយៈពេល 6 ឆ្នាំចុងក្រោយនេះ ដោយក្នុងនោះ ក្រុមអ្នកវិនិយោគអន្តរជាតិដែលសម្បូរធនធានបានចំណាយលុយទិញយ៉ាងមមាញឹក ស្ទើរតែបំបែកកំណត់ត្រាទីផ្សារអចលនទ្រព្យសាជាថ្មី។

ប្រភពដដែលខាងលើនេះបានឲ្យដឹងបន្ថែមទៀតថា លំនៅឋានបែបវីឡាប្រណិតគឺជាចំណែកទីផ្សារដែលមានប្រជាប្រិយភាពបំផុត ជាពិសេសលំនៅឋានដែលមានទីតាំងស្ថិតនៅលើកោះសិប្បនិម្មិតដ៏ល្បីបំផុតរបស់ក្រុងឌូបៃ (Palm Jumeirah) និងលំនៅឋានស្ថិតនៅជាប់នឹងទីលានវាយកូនហ្គោលក្នុងតំបន់នេះ ដែលក្លាយជាគោលដៅសំខាន់របស់អ្នកវិនិយោគមកពីប៉ែកអឺរ៉ុប។

ប្រធានប្រតិបត្តិក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Property Monitor លោក Zhann Zochinke បាននិយាយថា ទីផ្សារអចលនទ្រព្យដែលស្ថិតនៅក្បែរទីតាំងកំសាន្ត rollercoaster របស់ទីក្រុង បានជួបឱនភាពក្នុងការទិញលក់ចាប់តាំងពីឆ្នាំ2014 មកម៉្លេះ ប៉ុន្តែបន្ទាប់ពីមានការបើកទ្វារក្រុងឡើងវិញ សកម្មភាពនៃការទិញលក់អចលនទ្រព្យបានចាប់ផ្តើមមានសន្ទុះខ្លាំងឡើងវិញជារៀងរាល់ឆ្នាំ។
តាមរយៈការសិក្សាដោយក្រុមហ៊ុនជំនាញអចលនទ្រព្យអន្តរជាតិ Property Monitor បានឲ្យដឹងថា អចលនទ្រព្យបែបប្រណិតនៅក្នុងទីក្រុងឌូបៃ ដែលមានតម្លៃលើសពី 10 លាន (លុយអារ៉ាប់) ឬ ស្មើនឹងប្រមាណ 2.7 លានដុល្លារអាមេរិក គឺមានការលក់ចេញបានយ៉ាងច្រើន ដោយនៅក្នុងនោះវិមានមួយកន្លែងដែលមានទីតាំងស្ថិតនៅ Palm Jumeirah ត្រូវបានគេដឹងថាអាចលក់បានក្នុងតម្លៃដ៏ថ្លៃបំផុតមិនធ្លាប់មានប្រមាណជា 111.25 លាន (លុយ dirhams)ឬស្មើប្រមាណ 30.28 លានដុល្លារអាមេរិក ហើយវិឡាដ៏ទំនើមមួយទៀតស្ថិតនៅក្នុងតំបន់វិឡាបែបអ៊ីតាលី ដែលមានទេសភាពឆ្នេរសមុទ្រ 180 ដឺក្រេនោះគឺអាចលក់បានរហូតដល់ទៅ 100 លាន (លុយ dirhams) ឬស្មើនឹងប្រមាណជា 27.22 លានដុល្លារអាមេរិក។
ជាសរុបរួមសម្រាប់ខែមេសា ឆ្នាំ2021កន្លងទៅនេះ ការលក់អចលនទ្រព្យដែលមានតម្លៃលើសពី 10 លាន (លុយ dirhams) បានកើនឡើងដល់ទៅ 6.7 ភាគរយធៀបទៅនឹងខែមីនា ហើយវីឡាទំនើបនៅលើកោះសិប្បនិម្មិត Palm មានចំនួនដល់ទៅ 81ខ្នងត្រូវបានលក់ចេញ ខណៈដែលក្នុងអំឡុងខែមេសាដូចគ្នាកាលពីឆ្នាំ2020 លក់បានត្រឹមតែ 54 វីឡាប៉ុណ្ណោះ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content