អាជីកម្មបរិយាបន្ន Minh Hong Biotech ផលិតសាប៊ូសរីរាង្គជួយការពារបរិស្ថាន និងសម្រួលជីវភាពអ្នកចំណូលទាប

បរទេស៖ យោងតាមប្រភពពី Inclusivebusiness.Net បានលើកឡើងថា ប្រហែល ៨០ ភាគរយនៃសមា្ភរៈសម្រាប់លាងសម្អាតនៅក្នុងទីផ្សារវៀតណាមត្រូវបានផលិតចេញពីសារធាតុគីមីសំយោគដែលមិនបង្កគ្រោះថ្នាក់ទាំងសុខភាព និងបរិស្ថាន។ យ៉ាងណាក៏ដោយ ទោះបីជាមានជម្រើសជាប្រភេទសរីរាង្គក៏ដោយ ប៉ុន្តែពួកវាមានតម្លៃថ្លៃ ហើយមនុស្សភាគច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់នោះទេ។

សហគ្រាស Minh Hong Biotech បានធ្វើការជាមួយអ្នកភូមិនៅទីក្រុងដាណាង ដើម្បីស្រាវជ្រាវ និងផលិតសាប៊ូសម្អាតសរីរាង្គក្នុងតម្លៃសមរម្យ និងសុវត្ថិភាព។ Minh Hong Biotech ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ក្នុងនាមជាសហគ្រាសលក់រាយតូចមួយដែលផលិតផលគ្មានជាតិគីមី ដោយប្រើប្រាស់កាកសំណល់សរីរាង្គនៅទីក្រុង Da Nang ប្រទេសវៀតណាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រាក់ចំណូលរបស់សហគ្រាសបានកើនឡើងពី ៨៧០ ៥០០ ដុល្លារដល់ ១,៧ លានដុល្លារ) ដោយប្រាក់ចំណេញចាប់ពីឆ្នាំ ២០១៩-២០២១។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផ្តល់ការងារដល់ម្តាយចិញ្ចឹមកូនម្នាក់ឯង និងជនពិការចំនួន ៤០០ នាក់ ដែលមកពីគ្រួសារក្រីក្រ។

តាមរយៈការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជីវសាស្ត្រ​ទំនើប Minh Hong Biotech ផលិតបាន​នូវផលិតផលដូចជា សាប៊ូលាងចាន សាប៊ូបោកខោអាវ ទឹកជូតឥដ្ឋ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ជែលលាងដៃជាដើម ដោយប្រើប្រាស់សំបក និងសំណស់ពីបន្លែ មើមរុក្ខជាតិ ផ្លែឈើ ស្លឹក និងរុក្ខជាតិឱសថសុទ្ធ ១០០ ភាគរយ។ ទន្ទឹមនឹងនេះ និយោជិតទាំងអស់ត្រូវបានបណ្តុះបណ្តាលលើដំណើរការផលិតចាប់ពីការគ្រប់គ្រង និងរៀបចំកាកសំណល់សរីរាង្គទៅជាការផលិត និងការវេចខ្ចប់ទំនិញ។ បន្ថែមពីនេះ អតិថិជនត្រូវបានលើកទឹកចិត្តឱ្យយកសំបកផលិតផលមកក្រុមហ៊ុនវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស ឬ ផ្លាស្ទិច។ លើសពីនេះ និយោជិតអាចបង្កើនប្រាក់ចំណូលរបស់ពួកគេ ដោយអ្នកម្តាយទាំងនោះ​អាចរកចំណូលយ៉ាងហោចណាស់ ២០០ ដុល្លារក្នុងមួយខែ បើធៀបនឹងចំណូលពីមុនត្រឹមតែ ៣៧ ដុល្លារប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ សំបកផ្លែឈើ និងកាកសំណល់បន្លែជាមធ្យម​ ១០៩  តោនកំពុងត្រូវបានកែច្នៃផលិតទៅជាសាប៊ូ ៨ ប្រភេទដូចជា សាប៊ូលាងចាន សាប៊ូលាងចាន សាប៊ូកក់សក់ និងសាប៊ូដុសខ្លួនជាដើម។ ជារៀងរាល់ខែ ផលិតផលទាំងនោះត្រូវបានផលិតប្រហែល ៥០ ០០០ លីត្រ។ ក្រៅ​ពី​ការ​កាត់​បន្ថយ​កាក​សំណល់​កសិកម្ម​នៅ​ក្នុង​សហគមន៍ ផលិតផលរបស់ Minh Hong ផ្តល់អត្ថប្រយោជន៍ទាំងអ្នកប្រើប្រាស់ និងបរិស្ថានដូចជា៖ កាត់បន្ថយការសម្អាតដោយមិនប្រើប្រាស់សារធាតុគីមី, កាត់បន្ថយការចំណាយរបស់គ្រួសារលើសេវាកម្មសម្អាត, ជួយសន្សំសំចៃទឹក និងទឹក ដោយសារផលិតផលមិនសូវស្អិត និងកក។ លើសពីនេះ ផលិតផលទាំងនោះមានសុវត្ថិភាពសម្រាប់ដៃ និងស្បែកអ្នកប្រើប្រាស់ជាងផលិតផលគីមី។

គួរកត់សម្គាល់ដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចង្កោមឧស្សាហកម្មរបស់វៀតណាមបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតការងារជូនប្រជាជន និងពន្លឿនឧស្សាហូបនីយកម្មជាតិយ៉ាងឆាប់រហ័ស។ នៅត្រឹមឆ្នាំ២០២៥ វៀតណាមរំពឹងថានឹងមានចង្កោមឧស្សាហកម្មចំនួន ១ ៧០៤ នៅទូទាំងតំបន់ជនបទរបស់ប្រទេស ប៉ុន្តែបញ្ហានៅក្នុងផែនការអភិវឌ្ឍន៍ និងការគ្រប់គ្រងនឹងនាំឲ្យមានគម្លាតបញ្ហាបរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះ កង្វះការការពារបរិស្ថាន កង្វះការការពារសុវត្ថិភាពសម្រាប់ការគ្រប់គ្រងសំណល់រឹង និងគ្រោះថ្នាក់បានគំរាមកំហែងដល់ភូមិទាំងនោះ។ ដើម្បីទប់ស្កាត់បញ្ហាបែបនេះ ក្រុមហ៊ុន Minh Hong Biotech បានបញ្ជេញការតស៊ូមតិរបស់ខ្លួនសម្រាប់ការសិក្សាអំពីផលប៉ះពាល់បរិស្ថានសមស្រប និងការគាំទ្រដល់ភ្នាក់ងាររដ្ឋាភិបាលមូលដ្ឋាន។

លើសពីនេះ Minh Hong Biotech សង្ឃឹមថារដ្ឋាភិបាលអាចគិតគូរពីផលប៉ះពាល់បរិស្ថាន និងការគ្រប់គ្រងកាកសំណល់នៅក្នុងផែនការអភិវឌ្ឍន៍ចង្កោមឧស្សាហកម្មរបស់ខ្លួន រួមទាំងពង្រឹងការការពារដែលនឹងធានាបាននូវសុខុមាលភាពសាធារណៈផងដែរ។ ការវិនិយោគលើសហគ្រាសដូចជា Minh Hong ក៏អាចជួយពង្រីកបន្ថែមទៀតឥទ្ធិពលរបស់ពួកគេផងដែរដូចជា បង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ឪពុក ឬម្តាយដែកចិញ្ចឹមកូនម្នាក់ឯង ជនពិការ និងបង្កើនការប្រើប្រាស់ផលិតផលសរីរាង្គដែលមានតម្លៃសមរម្យ។ មួយវិញទៀត ការគ្រប់គ្រងសំណល់កសិកម្មឲ្យបានល្អប្រសើរនឹងជួយសម្រួលបន្ទុកពីកន្លែងចាក់សំរាមធំៗ ប្រព័ន្ធលូ ទប់ស្កាត់ការជន់លិច និងការបាក់ដីជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ