រដ្ឋមន្ត្រីក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់ ​បង្ហាញពីអត្ថប្រយោជន៍​នៃការ​ចុះបញ្ជី​ដីធ្លី​

ភ្នំពេញ ៖ គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងអាណត្តិ​ទី​៧​ នៃរដ្ឋសភា បាន​ជំរុញឱ្យ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ​បន្តចុះបញ្ជី​ដីធ្លីជូន​ប្រជាពលរដ្ឋ​ឱ្យ​បានចប់​សព្វ​គ្រប់​នៅក្នុងអាណត្តិ​ទី៧​នេះ ហើយក្រុមការងារ​ក្រសួង​ក៏បាន និងកំពុង​ពន្លឿនការ​ចុះបញ្ជីនេះ​យ៉ាងសកម្ម​ ដើម្បី​បញ្ចប់ទៅតាម​ផែ​ន​ការ​របស់រាជរដ្ឋាភិបាល ។​ តើការ​ចុះបញ្ជី​ដីធ្លី​បាន​ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់​ពលរដ្ឋ និង​រាជ​រដ្ឋា​ភិបា​ល​ ?​

បើតាម​ឯកឧត្តម ​សាយ សំអាល់ ឧបនាយក​រដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់​ បានបង្ហាញពី​អត្ថ​ប្រយោជន៍​នៃការ​ចុះបញ្ជីធ្លី​​ជូន​ដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន​ ដោយក្នុងនោះ​ឯកឧត្តម​បាន​មាន​ប្រ​សាសន៍ថា​ ការ​ចុះវាស់វែង​ដីនេះ គឺមាន​សារ​សំខាន់​ណាស់​ ជាក់ស្ដែង​ ទី១​.ផ្ដល់កម្មសិទ្ធិជូន​ប្រជាជន​ដែល​មិន​ទា​ន់មាន​បណ្ណ​កម្មសិទ្ធិលើ​ដីធ្លីរបស់ខ្លួន, ទី២. បញ្ចប់​វិវាទ​ ឬទំនាស់ដីធ្លី​រវាងប្រជាជន​ និងប្រជាជន​ ពីព្រោះ​ថា​ការ​ចុះបញ្ជី​នឹង​ទទួល​បានបណ្ណ​កម្មសិទិ្ធដីធ្លី ដែល​វាបានបញ្ជាក់ថាដីនោះ គឺជា​កម្មសិទ្ធិរបស់អ្នកណា​ម្នាក់ ហើយ​នៅ​ពេល​ចុះវាស់​វែង និង​ចេញបណ្ណកម្មសិទ្ធិហើយនោះ គឹមិនអាច​តវ៉ា​ ឬមានវិវាទនឹង​គ្នា​បាន​ទៀត​ឡើយ​ ។

ឯកឧត្តម​បញ្ជាក់ថា​ ការ​ចុះវាស់វែងដីនេះ​ ក៏ជា​គោលនយោបាយ​ថ្មីមួយ​ដើម្បីបញ្ចប់​វិវាទ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ សូម្បីតែដីសាលា​រៀន ​និ​ងដីវត្ត ដែល​កន្លងមក​​នៅ​មាន​បញ្ហា​មិន​ដាច់ស្រេច​ ព្រោះថា​សា​លា​រៀន​​ខ្លះមានទីតាំង​នៅក្នុងវត្ត​ ដូច្នេះមិនអាចវែកញែកឱ្យដាច់ថា ជា​ដីរបស់វត្ត​ ឬដី​របស់សាលារៀន​។ មួយវិញ​ទៀត​​ ការ​ចុះបញ្ជីដីធ្លីក៏អាច​កំណត់​ថា​ដីណា​ជា​ប្រភេទដីកសិកម្ម ហើយដីណា​ជា​ប្រភេទដី​សម្រាប់​លំនៅ​ឋាន​ ​និងឧស្សាហកម្មដែរ ។ សម្រាប់​ការ​ចុះបញ្ជីដីធ្លីនេះដែរ ក្រសួងនឹងជំរុញឱ្យ​បញ្ចប់​ទាំង៧លានក្បាល​ដីនៅត្រឹមឆ្នាំ ២០៣០​ខាងមុខនេះ ។

ថ្មីៗនេះដែរ​ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បានប្រកាស​ថា ក្នុងការងារ​ចុះបញ្ជីដីធ្លីនេះ រដ្ឋ​ត្រូវ​ថវិកា​ប្រមាណ១១០​លានដុល្លារអាមេរិក ដើម្បីបញ្ចប់​ការ​វាស់វែង ​និងចុះបញ្ជីដីធ្លីដែ​ល​​​នៅសេសសល់​ចំនួន​៥លាន​ក្បាលដីទៀត ។ ការ​ចុះបញ្ជីដីធ្លីនេះដែរ​ នឹងអាច​បញ្ចប់បញ្ហា​វិវាទដែល​កើត​ឡើង​កន្លងមក​​ឱ្យដាច់​ស្រលះ ហើយក៏គ្រប់​គ្រង ​និងរៀបចំ​ការងារ​សុរិយោដីបាន​ល្អប្រសើរផងដែរ ។​

គួរ​បញ្ជាក់ថា គិតត្រឹម​ចុងខែមិថុនា ឆ្នាំ២០២៤​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះ​ស្រា​យប​ញ្ច​ប់​ក​រ​ណី​វិវាទដីធ្លីដែលសេសសល់កន្លងមក បានចំនួន ១៣ ៣២៩​ ករណី លើ ១៥ ៦៤២ករណី ស្មើនឹង ៨៥,២១​ភាគ​រយ ។​ ការដោះស្រាយបញ្ចប់វិវាទទាំងនេះត្រូវបានអនុវត្តក្នុងយន្តការដែលមានស្រាប់ រួមមាន គណៈកម្មាការសុរិយោដី អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម សហការ បន្ថយទំហំ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណកម្មសិទ្ធិ ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *