វត្តមានថ្មីនៃគម្រោងរោងចក្រកាន់តែច្រើននៅកម្ពុជានឹងផ្ដល់ផលដ៏ធំធេងលើសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ស្របពេលដែលបណ្តាប្រទេសភាគច្រើននៅអាស៊ីកំពុងធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយក្នុងស្រុក ក៏ដូចជាវិបត្តិជំងឺផ្លូវ​ដង្ហើម​ដែល​ចេះតែបំប្លែងខ្លួនថ្មីៗនោះ សេដ្ឋកិច្ចនៃប្រទេសទាំងនោះក៏កំពុងធ្លាក់ចុះយ៉ាងគំហុកផងដែរដោយសារការផ្អាកអាជីវកម្ម និងការបម្រើ​ការងារផ្សេងៗ ដើម្បីបង្វែរមកដោះស្រាយបញ្ហាចំពោះមុខជាអាទិភាពមុនសិន។

ដោយសារការមើលឃើញពីហានិភ័យទាំងនោះ បណ្តាក្រុមហ៊ុនអន្តរជាតិមួយចំនួនបានបង្វែរទិសដៅវិនិយោគរបស់ខ្លួនបណ្ដើរៗ​ទៅកាន់​ទីតាំង​ដែលមានសុវត្ថិភាព ដោយក្នុងនោះកម្ពុជាបានក្លាយទីតាំងអាទិភាពសម្រាប់ពួកគេ ជាក់ស្ដែងមួយរយៈចុងក្រោយនេះកម្ពុជា​ទទួល​បាន​នូវគម្រោងបង្កើតរោងចក្រជាច្រើន ដែលភាគច្រើនជារោងចក្រកាត់ដេរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានសម្ដែងការសាទរចំពោះគម្រោងថ្មីៗ​ដែលកំពុងហូរចូលមកកាន់​កម្ពុជាដូច​ទឹកបាក់ទំនប់នេះ ដោយលោកបានគូសបញ្ជាក់ថា កម្ពុជានឹងទទួលបានប្រយោជន៍ច្រើនពីគម្រោងទាំងនោះ។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖

«នេះជាផលប្រយោជន៍នៃការវិនិយោគសម្រាប់វិស័យឧស្សាហកម្មទាំងមូល មិនថាតែវិស័យកាត់ដេរ​តែមួយមុខនោះទេ នៅមានវិស័យឧស្សាហកម្មកែច្នៃទាំងអស់ ទាំងផ្នែកកសិកម្ម ទាំងកសិឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃធនតូច និង​មធ្យម ពោលគឺទាំងនេះជាផលប្រយោជន៍របស់ជាតិយើងតែម្ដង»

លោកឧកញ៉ាបន្ថែមថា ៖

«ផលប្រយោជន៍លើផ្នែកសំខាន់ៗ៣សម្រាប់សេដ្ឋកិច្ចកម្ពុជានោះគឺ ទី១បានទៅលើថ្លៃពលកម្ម ទី២ទៅលើវិស័យ​ដឹកជញ្ជូន និងសេវាកម្មផ្សេងទៀតដែលផ្គត់ផ្គង់ឲ្យរោងចក្រកាត់ដេរ និងទី៣ ទៅលើចំណូលពន្ធចូលទៅវិស័យពន្ធដារ។ និយាយជារួម ផ្នែកទាំង៣នេះជាផ្នែកគោលដែលនឹងទទួលបាននូវផលប្រយោជន៍ដោយផ្ទាល់ពីបណ្ដារោងចក្រកាត់ដេរទាំងនោះ»

គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ កម្ពុជាបានអនុម័តលើគម្រោងបង្កើតរោងចក្រចំនួន៨ ដោយភាគច្រើនជារោងចក្រកាត់ដេរ ដែលជា​សញ្ញាមួយកាន់តែប្រសើរសម្រាប់វិស័យឧស្សាហកម្មកម្ពុជាក្នុងការរួមចំណែកជួយស្រោចស្រង់ ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិឲ្យបានកាន់​តែប្រសើរជាងមុន ស្របពេលដែលវិស័យដទៃកំពុងឈរលើភាពមិនច្បាស់លាស់នៃការក្រោកឡើងវិញរបស់ខ្លួននៅឡើយ។ ក្រៅពីគម្រោងរោងចក្រដែលទើបត្រូវបានទទួលការគាំទ្រ និងអនុម័តពីសំណាក់រាជរដ្ឋាភិបាលទាំងនេះ នៅមានក្រុមហ៊ុនអន្តរជាតិផ្សេងៗ​ទៀតដែលបង្ហាញពីគម្រោងត្រៀមខ្លួនចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលសុទ្ធតែជាដំណឹងល្អនៃចំណុចចាប់ផ្ដើមងើបឡើងវិញ​បណ្ដើរៗនៃវិស័យសេដ្ឋកិច្ចកម្ពុជាទាំងមូលក្រោយឥទ្ធិពលវិបត្តិសកល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី