ភ្នំពេញ ៖ ទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក នឹងក្លាយជាជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទៅដល់ទៅដល់ប្រទេសជាសមាជិកអាស៊ាន ជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា ដែលការសម្រេចនេះត្រូវបានធ្វើឡើងនៅកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ ថ្នាក់រដ្ឋមន្រ្តីការបរទេសតាមប្រព័ន្ធវីដេអូ ដែលជាសន្និសីទនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្នុងសប្ដាហ៍នេះ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំអាស៊ានបានសម្តែងនូវការកោតសរសើរចំពោះការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក ទៅដល់ប្រទេសជាសមាជិកអាស៊ាន និងចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្រោមគំនិតផ្តួចផ្តើមស្តីពីអនាគតនៃសុខុមាលភាពអាស៊ាន-សហរដ្ឋអាមេរិក។
ជាមួយនឹងវត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ បានបានសម្តែងនូវការប្តេជ្ញាចិត្តដ៏មុតមាំនៅក្នុងកិច្ចសហការដោះស្រាយផលប៉ះពាល់លើសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដោយធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។
សម្រាប់ទិសដៅនាពេលអនាគតនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២០-២០២៤ អាស៊ានបានស្វាគមន៍សំណើរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តី ថាមពលការការពារបរិស្ថាននិង បម្រែបម្រួលអាកាសធាតុ នឹងរំពឹងដល់ការរិះរកកិច្ចសហប្រតិបតិ្តការរឹងមាំនៅក្នុងវិស័យទាំងនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនឱកាសនៃទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ជាពិសេស តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក (TIFA) ឆ្នាំ២០២០-២០២១ និងផែនការការងារដើម្បីពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច (E3)។
ឯកឧត្តមក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABC) ក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការជួយរួមចំណែកចំនួន១លានដូស នៃវ៉ាក់សាំង Johnson & Johnson ជូនដល់ប្រទេសកម្ពុជា និងបានបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងពេលវេលាដ៏លំបាកនេះ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content