ភ្នំពេញ ៖ រដ្ឋសភាជាតិ បានអនុម័តកញ្ចប់ថវិកា ឱ្យ គ.ជ.ប ប្រើប្រាស់នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នេះមានចំនួនប្រមាណ ៤៣ លានដុល្លារ បើធៀបជាមួយនឹងចំនួនអ្នកបោះឆ្នោតត្រូវចំណាយក្នុងម្នាក់ជាង ៤ ដុល្លារ ចុះពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ដែលចំណាយទៅលើអ្នកបោះឆ្នោតម្នាក់ៗមានចំនួនជាង ៦ ដុល្លារ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីទទួលបានការអនុម័តពីសំណាក់រដ្ឋសភាជាតិ បានគ្រោងចំណាយថវិកាជាង ៤៣ លានដុល្លារសម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលចំនួននេះមានការចុះប្រមាណ ១០ ភាគរយ បើធៀបទៅនឹងការចំណាយចំនួន៥២ លានដុល្លារក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ។

លោក ទេព នីថា អគ្គលេខាធិការដ្ឋាន គ.ជ.ប នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានថ្លែងឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ រដ្ឋសភាបានអនុម័តថវិកា ឱ្យ គ.ជ.ប ប្រើប្រាស់ នៅក្នុងការបោះឆ្នោតនេះមានចំនួនប្រមាណ ៤៣ លានដុល្លារអាមេរិក បើធៀបជាមួយនឹងចំនួនអ្នកបោះឆ្នោតត្រូវចំណាយក្នុងម្នាក់ជាង ៤ដុល្លារអាមេរិកថយចុះពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ ដែលចំណាយទៅលើអ្នកបោះឆ្នោតម្នាក់ៗមានចំនួនជាង ៦ ដុល្លារអាមេរិក។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងថា ការចំណាយក្នុងអាណត្តិនេះបានថយចុះជិត១០លានដុល្លារ បើធៀបនឹងឆ្នាំ២០១៧ ដូច្នេះថវិកាចំនួន ៤៣ លានដុល្លារសម្រាប់គ្រោងចំណាយក្នុងការផ្គត់ផ្គង់ការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនាខាងមុខនឹងគ្រប់គ្រាន់ ព្រោះដោយសារកម្ពុជាកំពុងអភិវឌ្ឍបច្ចេកវិទ្យាទំនើប ដូច្នេះឯកសារខ្លះអាចផ្ញើតាមអ៊ីនធឺណិតបាន។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា ៖
“តម្លៃថវិកានៃអាណត្តិនេះបានធ្លាក់ចុះដោយសារតែយើងបានធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យារបស់យើង ប្រព័ន្ធអនឡាញធ្វើឱ្យយើងងាយស្រួលផ្ញើឯកសារមួយចំនួន ទៅកាន់ការិយាល័យបោះឆ្នោត ដោយមិនចាំបាច់មានមន្ត្រីមកទីតាំងផ្ទាល់”
លោក ហង្ស ពុទ្ធា បានលើកឡើងដែរថា ខណៈពេលដែលគ្រប់គ្នាមានការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ គ.ជ.ប បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយក្រសួងសុខាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីធ្វើឱ្យការបោះឆ្នោតនេះទទួលបានជោគជ័យ ទោះជាប្រឈមមុខនឹងបញ្ហាដូចជា ភ្លៀង ទឹកជំនន់ និងសម្ភារៈខូចខាត យ៉ាងណាក៏ដោយ។
អង្គការក្រៅរដ្ឋាភិបាល បានកោតសរសើរចំពោះការកាត់បន្ថយការប្រើប្រាស់ថវិកាជាតិក្នុងអំឡុងពេលបោះឆ្នោតនាពេលខាងមុខ ដោយសង្ឃឹមថាការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនឹងមានភាពយុត្តិធម៌ តម្លាភាព និងរំពឹងថា គ.ជ.ប បន្តធ្វើការឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីឲ្យគណបក្សនយោបាយទាំងអស់អាចទទួលយកនូវលទ្ធផលបោះឆ្នោតដោយមិនមានការតវ៉ា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content