ភ្នំពេញ ៖ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណែតដ៏ធំប្រចាំប្រទេសកម្ពុជា Ezecom/Telcotech ដែលជាបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្ររបស់មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បានប្រកាសពីដំណើការនៃការបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការក្នុងតម្លៃ ៨០ កោដិរៀល ឬស្មើនឹងប្រមាណ ២០លានដុល្លារ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group of Companies បានថ្លែងថា ក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុន Telcotech គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលធ្វើការងារផ្តោតលើការផ្តល់ ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។
អ្នកឧកញ៉ាបានថ្លៃថា ៖
«ការបោះផ្សាយមូលប័ត្របំណុលនេះ នឹងផ្តល់លទ្ធភាពឱ្យយើងបន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល។ CGIF មានលក្ខខណ្ឌតម្រូវ និងស្តង់ដារខ្ពស់ នៅពេលដែលចេញផ្សាយការធានាឥណទាននេះ ដូច្នេះខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនខ្មែរសុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិតស្តង់ដារ ដែលបានទាមទារក្នុងការឆ្លើយតប និងស្តង់ដារកម្រិតខ្ពស់ទាំងនេះ។ ខ្ញុំទន្ទឹងរង់ចាំមើលអនាគតឌីជីថល ដែលនឹងកាន់តែរីកចម្រើន ដោយសារមូលប័ត្របំណុលនេះ»
លោកស្រី Yuni Lee Heathcote អគ្គនាយិការបស់ក្រុមហ៊ុន EZECOM បានថ្លែងថា ក្រុមហ៊ុន EZECOM ផ្តល់តម្លៃដល់ប្រព័ន្ធអេកូឡូស៊ី (eco-systems) ធុរកិច្ចយ៉ាងខ្លាំង មិនថាចំពោះអតិថិជនដៃគូ ឬនិយ័តករនោះទេ ខណៈដែលភាពរីកចម្រើន និងគោលបំណងរបស់ក្រុមហ៊ុនគឺចង់ឱ្យអតិថិជន និងដៃគូរបស់ទំាងអស់រីកចម្រើនព្រមគ្នា។ ដូច្នេះ មូលដ្ឋានគ្រឹះនៃធុរកិច្ចរបស់ក្រុមហ៊ុនគឺបង្កើតឱមានឱកាសសហការអាជីវកម្មរួមគ្នាជាមួយដៃគូពាក់ព័ន្ធទាំងអស់។

ក្រុមហ៊ុន Ezecom ឬ Telcotech គឺជាក្រុមហ៊ុនផ្តល់សេវាអ៉ិនធឺណិតលំដាប់ខ្ពស់ ដែលបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិត សម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលមានបណ្តាញហេដ្ឋានរចនាសម្ព័ន្ធខ្សែហ្វាយប៊ើអុបទិកធំបំផុតនិងកាន់កាប់ភាគហ៊ុនក្នុងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway (AAG) និងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ (MCT)។

គួបញ្ជាក់ថា ក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (CGIF) ដែលត្រូវបានបង្កើតឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាជិកអាស៊ាន+៣ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន។ ទីភ្នាក់ងារ CGIF នឹងផ្តល់ការធានាឥណទាន ដោយគ្របដណ្តប់លើបរិមាណទឹកប្រាក់ទាំងអស់ នៃមូលបត្របំណុល២០លានដុល្លារ ដែលត្រូវបោះផ្សាយដោយក្រុមហ៊ុន Ezecom។
ក្រុមហ៊ុនមូលបត្រ SBI Royal Securities នឹងជាអ្នករៀបចំសម្រាប់ការលក់មូលបត្របំណុលទាំងអស់នេះ ដែលត្រូវបានរំពឹងថា នឹងបោះផ្សាយនៅត្រីមាសទី៣ ក្នុងឆ្នាំនេះ។
ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ បានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគបន្ថែមទៀត លើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។ ក្រុមហ៊ុន Ezecom បានដើរតួនាទីដ៏សំខាន់មួយ ក្នុងឌីជីថលូបនីយកម្មរបស់កម្ពុជា ហើយនឹងបន្តធ្វើកិច្ចការទាំងនេះ ឆ្ពោះទៅមុខបន្តទៀតតាម រយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។
ក្រុមហ៊ុន Ezecom នឹងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យឌីជីថល ឈានមុខគេតាមរយៈសេវា Cloud Computing ដែលមានសុវត្ថិភាពខ្ពស់ និងបង្កើនបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ ICT ដើម្បីធានាថាសហគមន៍របស់យើងនឹងបានផ្តល់ជូនលទ្ធភាព ទទួលបានសេវាលំដាប់ខ្ពស់បំផុត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/05/2026
ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»
កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/05/2026
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស
ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 26/05/2026
ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក
ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content