អ្នកឧកញ៉ា លឹម ហេង ៖ ការបង្កើតសួនកសិ-ឧស្សាហកម្មនឹងជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការកែច្នៃ វត្ថុធាតុដើម

តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នេះ ការបង្កើតសួនកសិ-ឧស្សាហកម្មក៏ស្ថិតក្នុងចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលផងដែរ។ ស្ថិតក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដោយសារតែកម្ពុជាជាប្រទេសកសិកម្មស្រាប់ ហើយដែលកន្លងទៅនេះកម្ពុជាច្រើនតែនាំចេញវត្ថុធាតុដើមទៅទីផ្សារខាងក្រៅនោះ ពេលនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការកែច្នៃជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចមុនពេលនាំចេញនៅក្នុងតំបន់សួនកសិ-ឧស្សាហកម្ម។

ស្ថិតក្នុងបញ្ចកោនទី២របស់រាជរដ្ឋាភិបាល ចំណុចនេះមានខ្លឹមសារថា៖ ការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និង តំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការប្រមូលផ្តុំ និងការអភិវឌ្ឍបណ្ដាញផលិតកម្មឱ្យដើរតួនាទីសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែង ឧស្សាហកម្មកម្ពុជា។

ការពង្រឹងទាំងអស់េខាងលើនះ គឺសំដៅបង្កើនភាពទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក លើកកម្ពស់​ផលិតកម្ម និងការកែច្នៃសម្រាប់នាំចេញ ជាពិសេសគាំទ្រដល់ការបង្កើតការងារ និងការលើក​ស្ទួយ​ជីវភាព​ប្រជាជននៅទីជនបទ។

អ្នកជំនាញសេដ្ឋកិច្ច អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ជាគោលនយោបាយមួយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ ព្រោះប្រទេសកម្ពុជាមានវត្ថុធាតុដើមផ្នែកកសិកម្មច្រើន។

អ្នកឧកញ៉ាបន្តថា ៖

«កន្លងមកយើងផលិតបានច្រើនតែមិនសូវមានទីផ្សារ ដូច្នេះបើសិនជាយើង​មានសួនកសិ-ឧស្សាហកម្មនេះ គឺជំរុញការកែច្នៃដើម្បីបានតម្លៃបន្ថែម ចៀសវាងការនាំចេញនូវ​ផលិតផលដែលជាវត្ថុធាតុដើម»។

ទន្ទឹមគ្នានេះ ការបង្កើតសួនឧស្សាហកម្មតាមបណ្ដាខេត្ត នឹងធ្វើឱ្យសេដ្ឋកិច្ចនៃខេត្តនោះលូតលាស់ បានលឿន ជាពិសេសបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់។

ជាមួយគ្នានោះដែរ អ្នកឧកញ៉ាបានសំណូមពរឱ្យមានការចូលរួមគាំទ្រកាន់តែច្រើនពីរាជរដ្ឋាភិបាល ទៅលើថ្លៃពន្ធអាករផ្សេងៗ។

អ្នកឧកញ៉ា បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖

« អ្វីដែលថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលគួរតែលើក​ទឹកចិត្ត គឺការលើកលែងពន្ធកាត់ទុកផ្សេងៗ ទី២គឺពន្ធ VAT ដែលនៅលក់ក្នុងស្រុក និងផ្គត់ផ្គង់ទៅ​កាន់​រោងចក្រសហគ្រាសផ្សេងៗ និងទី៣គឺពន្ធនៃការនាំចេញ និងបែបបទនៃការនាំចេញដើម្បី​ឱ្យកាន់តែមានភាពងាយស្រួលនៅច្រកចេញចូលតែមួយ ដែលមិនបង្កការរំខានដល់លិខិតស្នាម​ដែលនាំចេញផលិតផលកសិកម្មដែលកែច្នៃរួចនេះ»។

ដោយឡែក សម្រាប់ការទាក់ទាញវិនិយោគិនពីក្រៅស្រុក អ្នកឧកញ៉ាបានគូសបញ្ជាក់ដែរថា សំខាន់គឺទីផ្សារក្នុងស្រុក ដោយធ្វើយ៉ាងណាពេលដែលគេចូលមកវិនិយោគ យើងជាម្ចាស់ស្រុក​ក៏ត្រូវមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ផ្គត់​ផ្គង់ទៅគេដូចគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ