រោងចក្រជិត 100ទីតាំងបានបើកដំណើរការវិញហើយ

យ៉ាងហោចណាស់រោងចក្រ និងសហគ្រាសចំនួន 95ទីតាំងត្រូវអនុញ្ញាតឱ្យចាប់ផ្តើមផលិតកម្មរបស់ខ្លួនឡើងវិញបន្ទាប់ពីរាជធានីភ្នំពេញ និងទីប្រជុំជន ក្រុងតាខ្មៅ​នៃខេត្តកណ្តាលត្រូវបានបិទខ្ទប់ ប៉ុន្តែត្រូវអនុវត្តនូវវិធានការសុវត្ថិភាព អនាម័យ ដែលស្ថិតនៅក្នុងតំបន់លឿង ដើម្បីអាចទប់ស្កាត់ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-19 និងមិនស្ថិតក្នុងតំបន់ប្រឈមខ្លាំង។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានថ្លែងឱ្យដឹងថា រោងចក្រដែលកំពុងបើក​ដំណើរការឡើងវិញ​គឺស្ថិតនៅក្នុង​តំបន់​លឿង ដោយក្នុងនោះមានកម្មករសរុបចំនួន 15,000នាក់​នឹងចាប់បន្តការងាររបស់ពួកគេឡើងវិញហើយ។

ឯកឧត្តមបានបន្ថែមថា ការបន្តខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ និងសហគ្រាស​គឺជា​សញ្ញា​​ដ៏ល្អមួយនៅក្នុងវិស័យផលិតកម្មឧស្សហកម្មកាត់ដេរ ទោះបី​ជា​ការ​រីករាលដាលនៃជំងឺកូវីដ-19 មិនទាន់ចប់​នៅឡើយ ដោយមានប្រមាណ50ភាគរយនៃកម្មករអាចបន្តការងាររបស់ពួក​គេឡើងវិញ ពោលគឺនៅសល់តែ​តំបន់​រងផលប៉ះពាល់ដោយការបិទខ្ទប់នៅតំបន់ក្រហម និងលឿងទុំប៉ុណ្ណោះ។

ថ្មីៗនេះរាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអំពាវនាវដល់អ្នកបញ្ជាទិញ​អន្តរជាតិឱ្យមានការយោគយល់អំពីភាពយឺតយ៉ាវនៃការដឹកជញ្ជូនទំនិញ​ ខណៈ​រោងចក្រ និងសហគ្រាស​បានបិទ​ផលិតកម្មជាបណ្តោះអាសន្ន ដើម្បីអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-19។

ជាមួយគ្នានេះ នៅក្នុង​កិច្ចប្រជុំ​មួយ​របស់គណៈកម្មការ​ប្រឹក្សា​ការងារស្តីពី​បើក​ដំណើរការសកម្ម​ភាពអាជីវកម្ម​ឡើងវិញរបស់​រោងចក្រ សហគ្រាស ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់ ដោយ​វិធានការរដ្ឋបាលក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ បានសម្រេច​ឱ្យ​រោងចក្រ សហគ្រាស ត្រូវអនុវត្ត​នូវ​វិធានការឆ្លាស់​វេន​គ្នារៀងរាល់ 2សប្តាហ៍ម្តង ​និង​ផ្តល់​អាទិភាព​ចំពោះកម្មករ និយោជិតណាដែលបាន​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូ​វីដ​-19រួចរាល់​។​

នៅក្នុង​សេចក្តីសម្រេច​របស់កិច្ចប្រជុំ​នេះ ​ បានយកចិត្តទុកដាក់ចំពោះ​សុខុមាលភាពរបស់​បងប្អូនកម្មករ និយោ​ជិត និង​ដើម្បី​ធានាបាន​នូវសុខុមាលភាព សុវត្ថិភាព និង​និរន្តរភាពនៃ​ផលិតកម្ម និង​ភាព​អាច​ព្យាករ​បាននៃ​ការផ្គត់ផ្គង់​ទំនិញ ក៏ដូចជាចូលរួម​ទប់ស្កាត់ការឆ្លង​រីក​រាលដាលនៃ​ជំងឺ​កូ​វីដ​-19 នៅក្នុង​រោងចក្រ សហគ្រាស ជាពិសេស​រោងចក្រ សហគ្រាស ផ្នែក​វាយ​ន​ភណ្ឌកាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផលធ្វើដំណើរ និង​កាបូប៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ