យ៉ាងហោចណាស់រោងចក្រ និងសហគ្រាសចំនួន 95ទីតាំងត្រូវអនុញ្ញាតឱ្យចាប់ផ្តើមផលិតកម្មរបស់ខ្លួនឡើងវិញបន្ទាប់ពីរាជធានីភ្នំពេញ និងទីប្រជុំជន ក្រុងតាខ្មៅនៃខេត្តកណ្តាលត្រូវបានបិទខ្ទប់ ប៉ុន្តែត្រូវអនុវត្តនូវវិធានការសុវត្ថិភាព អនាម័យ ដែលស្ថិតនៅក្នុងតំបន់លឿង ដើម្បីអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 និងមិនស្ថិតក្នុងតំបន់ប្រឈមខ្លាំង។
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានថ្លែងឱ្យដឹងថា រោងចក្រដែលកំពុងបើកដំណើរការឡើងវិញគឺស្ថិតនៅក្នុងតំបន់លឿង ដោយក្នុងនោះមានកម្មករសរុបចំនួន 15,000នាក់នឹងចាប់បន្តការងាររបស់ពួកគេឡើងវិញហើយ។
ឯកឧត្តមបានបន្ថែមថា ការបន្តខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ និងសហគ្រាសគឺជាសញ្ញាដ៏ល្អមួយនៅក្នុងវិស័យផលិតកម្មឧស្សហកម្មកាត់ដេរ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ-19 មិនទាន់ចប់នៅឡើយ ដោយមានប្រមាណ50ភាគរយនៃកម្មករអាចបន្តការងាររបស់ពួកគេឡើងវិញ ពោលគឺនៅសល់តែតំបន់រងផលប៉ះពាល់ដោយការបិទខ្ទប់នៅតំបន់ក្រហម និងលឿងទុំប៉ុណ្ណោះ។
ថ្មីៗនេះរាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអំពាវនាវដល់អ្នកបញ្ជាទិញអន្តរជាតិឱ្យមានការយោគយល់អំពីភាពយឺតយ៉ាវនៃការដឹកជញ្ជូនទំនិញ ខណៈរោងចក្រ និងសហគ្រាសបានបិទផលិតកម្មជាបណ្តោះអាសន្ន ដើម្បីអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-19។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មការប្រឹក្សាការងារស្តីពីបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញរបស់រោងចក្រ សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ ដោយវិធានការរដ្ឋបាលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានសម្រេចឱ្យរោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការឆ្លាស់វេនគ្នារៀងរាល់ 2សប្តាហ៍ម្តង និងផ្តល់អាទិភាពចំពោះកម្មករ និយោជិតណាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19រួចរាល់។
នៅក្នុងសេចក្តីសម្រេចរបស់កិច្ចប្រជុំនេះ បានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់បងប្អូនកម្មករ និយោជិត និងដើម្បីធានាបាននូវសុខុមាលភាព សុវត្ថិភាព និងនិរន្តរភាពនៃផលិតកម្ម និងភាពអាចព្យាករបាននៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content