គំនិតច្នៃប្រឌិត៖ ប្រទេសរីកចម្រើនដល់កម្រិតណាក៏ដោយក៏មិនអាចចោលបានឡើយនូវការធ្វើកសិកម្មទោះក្នុងទ្រង់ទ្រាយណាក៏ដោយ។ តំបន់ណាដែលមានដី និងមានអ្នកបច្ចេកទេសគ្រប់គ្រាន់នឹងមិនធ្វើឲ្យដីរបស់ពួកគេទំនេរចោលនោះឡើយ ប៉ុន្តែចុះបើតំបន់ខ្លះមានដីគ្រប់គ្រាន់ ហើយបែរជាមិនបង្កបង្កើនផលដំណាំវិញនោះ?

នៅអុីតាលីមានក្រុមការងារអ្នកវិទ្យាសាស្ត្រមួយក្រុមបានរកឃើញពីបច្ចេកវិទ្យាមួយដែលអាចអនុញ្ញាតឲ្យមនុស្សធ្វើកសិកម្មបែបដាំដំណាំ និងផ្លែឈើនៅក្រោមទឹកបាន ហើយបច្ចុប្បន្នកំពុងបន្តធ្វើការសាកល្បងនេះជាមួយនឹងបន្ទប់រាងមូលធ្វើពីកញ្ចក់កែច្នៃចំនួន ៦ដែលមានទីតាំងស្ថិតនៅក្រោមបាតសមុទ្រជម្រៅ ៦ ម៉ែត្រស្ថិតនៅភាគពាយព្យឆ្នេររបស់ប្រទេសអុីតាលី។
ក្រុមអ្នកជំនាញវិទ្យាសាស្ត្រដែលបានកែច្នៃ និងដាក់ឈ្មោះសួនក្រោមទឹកនោះថា Nemos Garden ហើយពួកគេបាននិយាយថាកន្លងមកបន្លែផ្លែឈើដែលជាទិន្នផលប្រមូលបានពីបច្ចេកទេសលើកដំបូងគឺធ្លាប់ត្រូវបានធ្វើរួចរាល់មកហើយដែលក្នុងនោះដំណាំដែលគេអាចទទួលបានផលមានដូចជាគ្រាប់សណ្តែកផ្សិតព្រមទាំងផ្លែស្តប៊ឺរីផងដែរ។

ពួកគេបញ្ជាក់ទៀតថាសម្រាប់សីតុណ្ហភាពវិញគេពុំចាំបាច់ប្រើប្រាស់ឧបករណ៍ឡើយ ពីព្រោះថាកំដៅព្រះអាទិត្យ និងសីតុណ្ហភាពរបស់ទឹកសមុទ្រដែលបូកបញ្ចូលគ្នាបានធ្វើឲ្យសីតុណ្ហភាពជាទូទៅសម្រាប់បន្ទប់រាងមូលទាំងនោះមានចាប់ពី ៣ ទៅ ៤ អង្សាសមល្មមគ្រប់គ្រាន់សម្រាប់ការលូតលាស់ប្រភេទដំណាំទាំងនោះ។
កាន់តែអស្ចារ្យនោះគឺថាបន្ទប់រាងមូលនេះមានបច្ចេកវិទ្យាមួយដែលអាចសំយោគទឹកប្រៃរបស់សមុទ្រទៅជាទឹកសាបស្អាតសម្រាប់ផ្គត់ផ្គង់ដល់ការស្រោចស្រពដំណាំដែលនៅក្នុងបន្ទប់រាងមូលនោះទៀតផង។
ក្រុមការងារបានបញ្ជាក់ពីគោលបំណងសំខាន់របស់ពួកគេគឺធ្វើយ៉ាងណាដើម្បីឲ្យអនាគតមនុស្សអាចកាត់បន្ថយការប្រើប្រាស់ដីធ្វើឧស្សាហកម្មដែលនឹងបន្តបង្កើនដាក់សំពាធទៅលើភពផែនដីព្រមទាំងកាត់បន្ថយការប្រើប្រាស់ទឹកសាបរបស់ពិភពលោកដែលក្នុងនោះ ៧០ ភាគរយត្រូវបានយកមកប្រើប្រាស់នៅក្នុងសកម្មភាពធ្វើការកសិកម្ម

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content