ពលរដ្ឋ ១២ ម៉ឺននាក់ ចំណេញលុយប្រហែល ៤,៥ លានដុល្លារ ពីការធ្វើដំណើរទៅលេងស្រុកកំណើតពេលបុណ្យចូលឆ្នាំខ្មែរ

ខណៈ​ដែលប្រេងឥន្ធនៈ​ឡើងថ្លៃ ប្រជាពលរដ្ឋ​ប្រមាណ ១២ ម៉ឺននាក់ បាន​ជ្រើសរើស​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ ដែល​ផ្តល់​ដោយរាជរដ្ឋាភិបាល​ សម្រាប់ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ។

មន្ត្រី​ផ្លូវការរបស់​សាលារាជធានីភ្នំពេញ ប៉ាន់ប្រមាណថា ពលរដ្ឋទាំង ១២ ម៉ឺននាក់​រួមគ្នា អាចសន្សំប្រាក់បាន​រហូតដល់ ៤,៥ លាន​ដុល្លារ​តាមរយៈ​ការធ្វើដំណើរ​តាមរថយន្តក្រុង​របស់​រដ្ឋាភិបាលនេះ។

អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បាន​ប្រាប់​បណ្តាញព័ត៌មាន AMS ថា ជាមធ្យមពលរដ្ឋកម្ពុជាម្នាក់​ត្រូវចំណាយ​ចន្លោះពី ១០ ទៅ ១៥ ម៉ឺនរៀល ឬចន្លោះពី ២៥ ទៅ ៣៧,៥ ដុល្លារ សម្រាប់សោហ៊ុយ​ធ្វើដំណើរ​តាម​មធ្យោបាយផ្ទាល់ខ្លួន ឬរថយន្តឈ្នួលក្នុងមួយរដូវបុណ្យទាន។ ដូច្នេះនៅពេលដែលរដ្ឋា​ភិបាល​ ដឹកជញ្ជូនពួកគេទៅកាន់ស្រុកកំណើត​ដោយឥតគិតថ្លៃ ពលរដ្ឋទាំង ១២ ម៉ឺននាក់ អាចសន្សំលុយ​បានចន្លោះពី ៣ លាន ទៅ ៤,៥ លាន​ដុល្លារ ​ក្នុងមួយរដូវនេះ។

លោកស្រី ដោ សម្ផស្ស បានថ្លែងថា៖

“១២ម៉ឺននាក់ ហើយម្នាក់គាត់ត្រូវចំណាយក្នុងមួយពេលចូលឆ្នាំនេះសម្រាប់ការធ្វើដំណើរចន្លោះពី ១០ ទៅ១៥ ម៉ឺនរៀល។”

តាមផែនការគ្រោងទុករបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបញ្ចេញរថយន្តក្រុងត្រឹមតែ ៦០០ គ្រឿង ប៉ុណ្ណោះ ប៉ុន្តែ ដោយសារតម្រូវការកើនឡើង រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបញ្ចេញរថយន្តក្រុងវបន្ថែមរហូតដល់ ៩៤៥ គ្រឿង ឯណោះ។ ​

លោកស្រី ដោ សម្ផស្ស  បន្ថែមថា ​ពលរដ្ឋដែល​បាន​ប្រើប្រាស់សេវាកម្ម​រថយន្តក្រុង​ដោយឥតគិតថ្លៃរបស់​រដ្ឋាភិបាល​កើន​ចំនួន ៤០ ភាគរយ​ក្នុងឆ្នាំនេះ ធៀប​នឹងឆ្នាំកន្លងទៅ។

បណ្ឌិត ព្រុំ ទេវី អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា តម្លៃប្រេងឥន្ធនៈឡើងថ្លៃ គួបផ្សំការរៀបចំកាន់តែប្រសើរ និងការទទួលបានព័ត៌មានកាន់តែទូលំទូលាយជាងមុន ទើបធ្វើឱ្យប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ប្រើប្រាស់រថយន្តក្រុងដោយឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋាភិបាលភ្នំពេញច្រើនជាងមុន។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៦នេះ រដ្ឋាភិបាលបានដឹកជញ្ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដោយ​ឥតគិតថ្លៃរយៈ​ពេល ៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា សម្រាប់ទិសដៅទូទាំងប្រទេស៕

អត្ថបទ៖ ខន ណារី AMS




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង


Leave a Reply

Your email address will not be published.Required fields are marked *