AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច យល់ឃើញថា ការព្យាករណ៍​នេះ​បង្ហាញថា កម្រិតអតិផរ​ណានៅកម្ពុជា​មានកម្រិតខ្ពស់។

លោកស្រីបណ្ឌិត បានថ្លែងថា៖

“អតិផរណានេះរៀងខ្ពស់បន្តិចហើយ។ តាមធម្មតាត្រឹមតែ ២,៥ ឬ ២,៥ ភាគរយ ហ្នឹងជារឿងធម្មតា។ ២,៩ភាគរយហ្នឹងគឺខ្ពស់បន្តិចហើយ។”

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ រំពឹងថាកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនលើសពី ៤,៩ ភាគរយ ហើយអត្រាអតិផរណាអាចនឹងថយចុះ ក្រោយបញ្ហាភូមិសាស្ត្រនយោបាយ ដែលទាក់ទងនឹងជម្លោះមជ្ឈិមបូព៌ា និងការរំខានការផ្គត់ផ្គង់ថាមពលពិភពលោកបានបញ្ចប់។

យោងតាមរបាយការណ៍ AMRO ដែលចេញផ្សាយនៅថ្ងៃចន្ទ ទី​ ៦ ខែមេសានេះ កម្រិតអតិផរណារបស់​កម្ពុជា​នឹងធ្លាក់មកត្រឹម ២,៥ ភាគរយវិញ នៅឆ្នាំ ២០២៧។

ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានដដែល​បង្ហាញថា ប្រទេសមីយ៉ាន់ម៉ា មានអត្រាអតិផរណាខ្ពស់ជាងគេបង្អស់ក្នុងចំណោមបណ្ដាប្រទេសទាំងអស់នៅអាស៊ាន គឺរហូតដល់ ៣៤ ភាគរយ។ បន្ទាប់មកគឺ ប្រទេសឡាវ មានអត្រាអតិផរណា ៧,៨ ភាគរយ។ រីឯ ហ្វីលីពីន មានអត្រាអតិផរណា ៣,៩ ភាគរយ និងវៀតណាម មានអត្រាអតិផរណា ៣,៨ ភាគរយ។

ចំណែក ឥណ្ឌូនេស៊ី មានអតិផរណា ២,៨ ភាគរយ, ម៉ាឡេស៊ី មានអតិផរណា ២ ភាគរយ, សិង្ហបុរី មានអតិផរណា ១,៨ ភាគរយ, ថៃ មានអតិផរណា ១,១ ភាគរយ និងព្រុយណេ មានអតិផរណា ០,៨ ភាគរយ។

បើតាមការព្យាកររបស់ AMRO កំណើនអតិផរណារបស់បណ្ដាប្រទេសក្នុងអាស៊ានសុទ្ធតែរងសម្ពាធ​ពីហានិភ័យភូមិសាស្ត្រនយោបាយ ដែលទាក់ទងនឹងជម្លោះមជ្ឈិមបូព៌ា និងការរំខានការផ្គត់ផ្គង់ថាមពលពិភពលោក។

យ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា សេដ្ឋកិច្ច​កម្ពុជា អាចនឹង​សម្រេច​បាន​ក្នុង រង្វង់ ៥ ភាគរយ និង​អត្រា​អតិផរណាត្រឹម ២,៣ ភាគរយ ប៉ុណ្ណោះ សម្រាប់ឆ្នាំ ២០២៦ នេះ៕

អត្ថបទ៖ ខន ណារី AMS


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

Leave a Reply

Your email address will not be published. Required fields are marked *