អាស៊ានចង់កាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេស

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី ASEAN Briefing បានរាយការណ័ជុំវិញអំពីកិច្ចប្រជុំផ្លូវការរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានទាំងអស់ និងអភិបាលធនាគារកណ្តាលកាលពីថ្ងៃអង្គារកន្លងទៅនេះ នៅឯប្រទេសឥណ្ឌូណេស៊ី ខណៈកិច្ចប្រជុំនេះបានផ្តោតលើកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសក្នុងតំបន់។

ប្រភពព័ត៌មានលើខាងនេះ បានបញ្ជាក់ថា គោលដៅនៃកិច្ចប្រជុំនេះផងដែរ គឺជាការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសដូចជា ប្រាក់ដុល្លារអាមេរិក អឺរ៉ូ យ៉េន និងផោនអង់គ្លេស ពីប្រតិបត្តិការហិរញ្ញវត្ថុ ហើយប្តូរទៅជាប្រតិបត្តិការទូទាត់រូបិយប័ណ្ណក្នុងតំបន់ (LCT)។ វាក៏នេះ​ជា​ផ្នែកមួយ​បន្ថែមនៅក្នុង​គម្រោង​ទូទាត់​រូបិយប័ណ្ណ​ក្នុង​តំបន់ (LCS) ដែលធ្លាប់​បានអនុវត្ត​រួច​ហើយ ​រវាង​សមាជិក​អាស៊ាន។

នេះមានន័យថា ប្រព័ន្ធទូទាត់ឌីជីថលឆ្លងព្រំដែនអាស៊ាននឹងត្រូវបានពង្រីកបន្ថែមទៀត និងអនុញ្ញាតឱ្យសមាជិកអាស៊ានប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់ សម្រាប់ធ្វើពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនេះត្រូវបានយល់ព្រមរវាងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងប្រទេសថៃកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។ កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ និយតករធនាគាររបស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ផងដែរថា ធនាគារនៅប្រទេសឥណ្ឌូនេស៊ីកំពុងរៀបចំលុបចោល Visa និង Mastercard ខណៈពេលដែលការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ផ្ទាល់ខ្លួនក្នុងស្រុក។

ស្របពេលនេះផងដែរ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ចាប់ផ្តើមប្រើប្រាស់ប័ណ្ណឥណទានដែលចេញដោយធនាគារក្នុងស្រុក និងបញ្ឈប់ជាបណ្តើរៗនូវការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់បរទេស។

លោកបានអះអាងថា ឥណ្ឌូណេស៊ីចាំបាច់ត្រូវការពារខ្លួនពីឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ ដោយលើកឡើងពីការដាក់ទណ្ឌកម្មលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ីពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ពួកគេជុំវិញជម្លោះនៅអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ ការចៀសឆ្ងាយពីប្រព័ន្ធទូទាត់រូបិយប័ណ្ណលោកខាងលិច គឺជាភាពចាំបាច់ ដើម្បីការពារប្រតិបត្តិការពីផលប៉ះពាល់ភូមិសាស្ត្រនយោបាយដែលអាចកើតមាន។

លើសពីនេះផងដែរ ក្នុង​ចំណោម​ប្រជាជាតិ​អាស៊ាន មាន​តែ​សិង្ហបុរី​ប៉ុណ្ណោះ​ ដែល​អនុវត្ត​ទណ្ឌកម្ម​លើ​រុស្ស៊ី ខណៈ​ប្រទេស​អាស៊ាន​ទាំងអស់​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី។ បន្ទាប់ពីមាន​ការ​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​បន្ទាប់​បន្សំ ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក គឺវាបាន​ប៉ះ​ពាល់​ដល់​បណ្តា​ប្រទេស​អាស៊ី​កណ្តាល និង​ខាង​ត្បូង​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​កប្បាស ជា​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​ដែល​មាន​បុគ្គលិក​រាប់​លាន​នាក់។ ដូច្នោះហើយ ការសម្រេចចិត្តរបស់អាស៊ានក្នុងការផ្តាច់ខ្លួនពីរូបិយប័ណ្ណរបស់លោកខាងលិច និងជាពិសេសប្រាក់ដុល្លារអាមេរិក និងប្រាក់យ៉េនរបស់ជប៉ុន គឺជាការដាក់សម្ពាធធំមួយលើទីក្រុងតូក្យូ ជាពិសេសនៅពេលមានការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក៏ដូចជាតំបន់អាស៊ីនាពេលអនាគត។

ទោះជាយ៉ាងណាក្តី នៅក្នុងទិដ្ឋភាពនៃការសម្រេចចិត្តពាណិជ្ជកម្មជារូបិយប័ណ្ណអាស៊ាននាពេលខាងមុខ វិនិយោគិនបរទេសនៅអាស៊ីអាំចពិចារណាអំពីបរិមាណប្រាក់ដុល្លារអាមេរិក អឺរ៉ូ និងយ៉េន ដែលគួររក្សាទុកក្នុងគណនីរបស់ពួកគេ។

ជាក់ស្តែងនាពេលបច្ចុបុ្បន្ននេះ ប្រទេស​ផ្សេង​ៗទៀត​បាន​ងាក​ចេញ​ពី​ប្រាក់​ដុល្លារ​អាមេរិក​យឺត​ៗជាបន្តបន្ទាប់ផងដែរ។ ថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ប្រហែលពីរភាគបីនៃពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន បានប្រើប្រាស់ជាប្រាក់យ័នចិន និង ប្រាក់រូប៊លរុស្ស៊ី។ លើសពីនេះ អាមេរិកឡាទីន ជាពិសេសអាហ្សង់ទីន​ និងប្រេស៊ីលក៏កំពុងមានផែនការគ្រោងនឹងចេញរូបិយប័ណ្ណសម្រាប់ក្នុងតំបន់ ដើម្បីចៀសចាញពីប្រាក់ដុល្លារផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ