កម្ពុជាមានប្រៀបឈ្នះផ្នែកប្រជាសាស្ត្រ តែត្រូវពង្រឹងមូលធនមនុស្ស

របាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Mekong strategy បានដាក់ចំណងជើងធំៗថា កម្ពុជាមានប្រៀបឈ្នះយ៉ាងធំធេងលើកំណើនប្រជាជនក្នុងតំបន់ ដោយសារជាង ២០ ឆ្នាំទៅមុខ កម្ពុជានឹងមានកំណើនប្រជាជនវ័យក្មេងខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់។

ទោះជាយ៉ាងនេះក្តី ស្ថាប័នដដែល មិនភ្លេចផ្តល់គំនិតឱ្យកម្ពុជាត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ ដើម្បីទាញផលប្រយោជន៍ពិតប្រាកដពីសក្តានុពលផ្នែកធនធានមនុស្សនេះ។

របាយការណ៍ដែលដកស្រង់ប្រភពពី UNDP នេះ បានព្យាករណ៍ថា ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ កម្ពុជាមានកំណើនប្រជាជនវ័យចន្លោះពីអាយុ ៣០ ឆ្នាំ ដល់ ៤៩ ឆ្នាំ ចំនួន ២៤% ខណៈវៀតណាមមានកំណើនត្រឹម ១% ចិនថយចុះ ២២% (-២២%) និងប្រទេសថៃថយចុះធ្ងន់ជាងគេដល់ទៅ ២៣% (-២៣%)។

Mekong strategy កត់សម្គាល់ឃើញថា ភាពអំណោយផលផ្នែកប្រជាសាស្ត្រនេះ នឹងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្មកាន់ខ្ពស់នៅថ្ងៃអនាគត ដោយសារកម្ពុជាមានធនធានវ័យក្មេងគ្រប់គ្រាន់ ដែលបង្កើនភាពរស់រវើកផ្នែកផលិតកម្ម ព្រមទាំងមានតម្រូវការទីផ្សារ (private consumption) និងធនធានហិរញ្ញវត្ថុកាន់តែធំ។

ទោះជាយ៉ាងនេះក្តី របាយការណ៍ ស្តីពីមូលធនមនុស្ស ដែលចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា សន្ទស្សន៍មូលធនមនុស្ស (Human capital Index- HCI+) នៅកម្ពុជា មាន ១៣៩ ពិន្ទុ លើពិន្ទុសរុប ៣២៥។ កម្រិតពន្ទុនេះ បញ្ជាក់ថា សន្ទស្សន៍មូលធនមនុស្សនៅកម្ពុជា (HCI+) ស្ថិតក្រោមកម្រិតមធ្យមនៃប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលមានចំនួន ១៥៣ ពិន្ទុ។

បើតាមធនាគារពិភពលោក កម្ពុជាចាំបាច់ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្ស ដោយពង្រឹងការអប់រំជាមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM), ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET), ពង្រឹងជំនាញឌីជីថល (digital skills) ព្រមទាំងជំនាញដែលមានតម្រូវការទីផ្សារ និងផ្តល់តម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ច។

កម្ពុជាមិនអាចពឹងតែលើពលកម្មថោក និងពឹកផ្អែកលើឧស្សាហកម្មដែលមានតម្លៃបន្ថែមទាប ដូចជា ឧស្សាហកម្មកាត់ដេរបានយូរទៀតទេ។ ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវបំលែងប្រជាជនវ័យក្មេងឱ្យក្លាយជាកម្លាំងពលកម្មមានចំណេះដឹង ជំនាញ សុខភាពល្អ និងសមត្ថភាពបច្ចេកវិទ្យា។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្តល់យោបល់ថា ដើម្បីអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាព និងផលិតភាពខ្ពស់ កម្ពុជាគួរធ្វើបរិវត្តកម្មប្រព័ន្ធអប់រំយ៉ាងស៊ីជម្រៅដោយផ្តោតលើចំណុចស្នូល ៤ យ៉ាងគឺ ការអប់រំជំនាញសវត្សទី ២១ និង STEM, ការតភ្ជាប់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET), ការអប់រំ និងពលរដ្ឋឌីជីថល (Digital education) និងការស្រាវជ្រាវ និងអភិវឌ្ឍ (R&D)។

លោកបណ្ឌិតពន្យល់ថា កម្ពុជាត្រូវបន្តជំរុញយ៉ាងខ្លាំងក្លានូវការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) តាំងពីកម្រិតបឋមសិក្សា រហូតដល់ឧត្តមសិក្សា ដោយសារជំនាញនេះគឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើតធនធានមនុស្សដែលអាចប្រើប្រាស់ ស្រូបយក និងបង្កើតបច្ចេកវិទ្យាថ្មីៗ។

លោកបណ្ឌិត បន្តថា ដំណាលគ្នានេះ ប្រព័ន្ធអប់រំចំណេះទូទៅត្រូវដើរទន្ទឹមគ្នា និងមានភាពបត់បែនជាមួយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីឆ្លើយតបភ្លាមៗទៅនឹងតម្រូវការទីផ្សារការងារ ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់។

លោកបណ្ឌិត សុខ សូត្រ បានបញ្ជាក់ថា៖ “ស្របតាមទិសដៅរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ច និងសង្គមឌីជីថល ប្រព័ន្ធអប់រំត្រូវបំពាក់បំប៉នសិស្ស និស្សិត ឱ្យមានសមត្ថភាពឌីជីថលពេញលេញ តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនទំនើប។”

ជាមួយគ្នានេះ សាកលវិទ្យាល័យត្រូវតែប្រែក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ ដែលអាចបង្កើតដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ មិនមែនត្រឹមតែជាកន្លែងផ្ទេរចំណេះដឹងនោះទេ។

របាយការណ៍ពីក្រសួងអប់រំយុវជន និងកីឡា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្ពុជាមានសាលាមត្តេយ្យចំនួន ៩ ២០៧សាលា ក្នុងនោះមានមត្តេយ្យរដ្ឋចំនួន ៤ ៧៦៧ សាលា មត្តេយ្យសហគមន៍ចំនួន ៣ ៤១៨ និងមត្តេយ្យឯកជនចំនួន ១ ០២២ សាលា។

សាលាបឋមសិក្សាបានកើនដល់ ៨ ២៤៨ សាលា (សាលាឯកជន ៩២៧ សាលា) អនុវិទ្យាល័យមានចំនួន ១ ៣៦០ សាលា (ឯកជន ១២០ សាលា) និងមានវិទ្យាល័យចំនួន ៧៣៧ សាលា (សាលាឯកជន ១៤៦ សាលា)។

ទន្នឹមគ្នានេះ កម្ពុជាមានគ្រឹះស្ថានផ្តល់សេវាអប់រំបច្ចេកទេសចំនួន ៤៩ កន្លែង និងគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមានប្រមាណ ២០០ គ្រឹះស្ថាន (ឯកជនចំនួន ៧៧ គ្រឹះស្ថាន)។

ប្រៀបធៀបជាមួយរយៈពេល ១០ ឆ្នាំមុន បើមើលតាមចំនួនចុះឈ្មោះចូលរៀន កម្ពុជាកំពុងមានការវិវឌ្ឍជាវិជ្ជមាន ដោយសិស្សចាប់ពី ៣ ដល់ ៥ ឆ្នាំ មានកំណើនដល់ខ្ទង់ ៤៥ ម៉ឺននាក់នាក់នៅឆ្នាំ ២០២៦ ខណៈកាលពីឆ្នាំ២០១៤ មានសិស្សចុះឈ្មោះចូលរៀនត្រឹមជាង ៣១ ម៉ឺននាក់ប៉ុណ្ណោះ។

ដំណាលគ្នានេះ នៅកម្រិតបឋមសិក្សានាឆ្នាំ ២០២៦ នេះ មានសិស្សប្រមាណ ២,២៥ លាននាក់កំពុងសិក្សា មធ្យមសិក្សាបឋមភូមិមានចំនួន មានចំនួន ៧,២ សែននាក់ និងមធ្យមសិក្សាទុតិយភូមិមានចំនួន ៤,៥ សែននាក់។

ចំណែកឯកម្រិតឧត្តមសិក្សា បានកើនឡើងពី ២៥ ម៉ឺននាក់នៅឆ្នាំ ២០១៤ មកជាង ៣១ ម៉ឺននាក់នៅឆ្នាំ ២០២៦ ដោយមាននិស្សិតកំពុងសិក្សាមុខវិជ្ជា STEM មានចំនួន ៣៦,១%។

ផ្អែកតាមទិន្នន័យ និងដំណើរនៃការអប់រំនៅកម្ពុជានេះ លោកបណ្ឌិត សុខ សូត្រ បានពន្យល់ថា កម្ពុជាបានបោះជំហានជាវិជ្ជមាន ដោយការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុក “មនុស្ស” ជាអាទិភាពទី១។ លោកថា នេះជាចក្ខុវិស័យដ៏ត្រឹមត្រូវ និងមុតស្រួចបំផុតរបស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសការវិនិយោគជាតិ។

បន្ថែមពីលើនេះ ក្រសួងអប់រំក៏បានធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយយកគោលការណ៍ “អ្នកចេះគឺជាប់”។ សកម្មភាពនេះបានផ្លាស់ប្តូរផ្នត់គំនិតសង្គមទាំងស្រុង ដោយបានលុបបំបាត់វប្បធម៌អន្តរាគមន៍ និងជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រពិតប្រាកដ។

ជាមួយគ្នានេះដែរ ដើម្បីពង្រឹងគុណភាពអប់រំក្នុងកម្រិតមធ្យមសិក្សា ក្រសួងបានបង្កើតសាលារៀនជំនាន់ថ្មី (NGS) និងសាលាគំរូ ដែលជាសកម្មភាពដ៏ជោគជ័យមួយក្នុងការលើកកម្ពស់គុណភាពអប់រំ អភិបាលកិច្ចសាលារៀន និងការរៀនតាមបែបសហការ។

ចំណុចសំខាន់មួយទៀតដែលកម្ពុជាកំពុងអនុវត្តត្រឹមត្រូវ គឺការធ្វើឱ្យប្រសើរឡើងនូវគុណវុឌ្ឍិគ្រូបង្រៀនដោយ ក្រសួងបាន និងកំពុងកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឱ្យទៅជាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (១២+៤ ជាដើម) ដើម្បីពង្រឹងគុណភាពគ្រូបង្រៀនជំនាន់ថ្មី។ កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន TUP និងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន LUP របស់ក្រសួង ក៏ជានវានុវត្តន៍ និងការប្តេជ្ញាចិត្តដ៏ទាន់ពេល និងត្រឹមត្រូវផងដែរ។

បើទោះបីជាដំណើររបស់កម្ពុជាហាក់មើលទៅវិជ្ជមានក៏ក្តី ក៏អ្នកជំនាញខាងលើមើលឃើញថា កម្ពុជានៅមានចំណុចមួយចំនួនទៀតដែលត្រូវបំពេញបន្ថែមដើម្បីពង្រឹងគុណភាពអប់រំ មុននឹងពួកគេក្លាយជាធនធានដែលមានគុណភាព និងសមត្ថភាពពិតប្រាកដស្របតាមត្រូវការអភិវឌ្ឍនាឆ្នាំ ២០៥០។

អ្នកជំនាញអប់រំរូបនេះបានផ្តល់អនុសាសន៍ថា កម្ពុជាគួរពង្រីកគំរូសាលារៀនជំនាន់ថ្មី និងសាលាគំរូឱ្យបានទូលំទូលាយទៅកាន់តំបន់ជនបទ និងតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយគម្លាតគុណភាពអប់រំ។ ហើយសាលាគំរូត្រូវមានភារកិច្ចដឹកនាំសាលាជិតខាង ដោយសម្របសម្រួលដោយអាជ្ញាធរមូលដ្ឋានទទួលបន្ទុក ទើបកាន់តែរីកចម្រើន។

បន្ថែមពីលើនេះ អ្នកជំនាញដដែល បន្តថា កម្ពុជាត្រូវជំរុញការបង្កើតភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ និងវិស័យឯក (University-Industry Linkage) ដើម្បីធានាថាកម្មវិធីសិក្សាឆ្លើយតបចំតម្រូវការទីផ្សារ ផ្តល់ឱកាសចុះកម្មសិក្សា និងការងារស្រាវជ្រាវរួមគ្នា។

លោកបណ្ឌិត សុខ សូត្រ បានបញ្ជាក់ថា៖ “កម្ពុជាគួរបង្កើនកញ្ចប់ថវិកាជាតិ និងសម្ភារៈពិសោធន៍ទំនើបៗសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីជំរុញការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការបោះពុម្ពផ្សាយកម្រិតអន្តរជាតិ ដំណាលគ្នានឹងបន្តលើកកម្ពស់គរុកោសល្យថ្មីៗ និងជំនាញឌីជីថលដល់លោកគ្រូ អ្នកគ្រូដែលកំពុងបម្រើការងាររាប់ម៉ឺននាក់ ឱ្យដើរទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យា និងវិធីសាស្ត្របង្រៀនសតវត្សទី២១។”




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/10/2026

បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​

សម្តេច​ធិបតី​៖ ការបោះពុម្ព​​ក្រដាស​ប្រាក់​ថ្មី​មាន​គោលដៅ​ពង្រឹង​សុវត្ថិភាព​ ​និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/10/2026

​សម្តេចធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ការ​បោះពុម្ព ​និង​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ​ ៥០​,​០០០​រៀល ​និង​ ១០០​,​០០០​រៀល ​មិន​មែន​ដោយសារ​រាជ​រដ្ឋាភិបាល​ខ្វះខាត​ថវិកា​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​រៀបចំឡើង​ដើម្បី​ពង្រឹង​សុវត្ថិភាព​ ​សោភ័ណ​ភាព និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​ដែល​មាន​អាយុកាល​យូរ​

រដ្ឋ​ចំណាយ​ ​៦ ​​លាន​ដុល្លារ ​ដំឡើង​អំពូល​សូឡា​ ​១​,​២០០ ​គីឡូម៉ែត្រ​ ​នៅ​ ១៣​ ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៦ លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​ដំឡើង​អំពូល​សូឡា​ប្រភេទ​ L​ED ​បំភ្លឺ​តាម​ដង​ផ្លូវ​សាធារណៈ​ប្រវែង​ ​១​,​២០០ ​គីឡូម៉ែត្រ ​នៅ​រាជធានី​-​ខេត្ត​ចំនួន​ ​១៣

កម្ពុជា​មាន​ផ្ទៃ​​ដី​ដាំដូង​ជាង​ ២ ម៉ឺន​ហិកតា​ ​តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​នៅ​មិន​ទាន់​ឆ្លើយតប​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

កម្ពុជា​មាន​ផ្ទៃដី​ដាំដូង​សរុប​ ២០​,​១៦៩ ហិកតា ​និង​ទទួល​បាន​ទិន្នផល​ប្រចាំ​ឆ្នាំ​ជាង​ ​៣៥០​,​០០០​តោន​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​ទៅកាន់​សិប្បកម្ម​កែច្នៃ​ក្នុង​ស្រុក​នៅ​មិន​ទាន់​គ្រប់គ្រាន់ ​ស្រប​ពេល​តម្រូវការ​ផលិតផល​ដូង​កែច្នៃ​កំពុង​កើនឡើង​

MPT​C និង La ​French​Tech Phnom Penh  ​ពិភាក្សា​អំពី​ FrancoTech ​និង​ ​អនាគត​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​និងន​វានុវត្តន៍​របស់​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 30/09/2026

La French ​Tech Phnom Penh ​បាន​ជួប​ពិភាក្សា​ជាមួយ​ ​ឯកឧត្តម ​បណ្ឌិត​ ​ជា វ៉ាន់​ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ ​(​MPT​C​) ​ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ ​FrancoTech ​ធ្វើ​បទបង្ហាញ​អំពី​ French ​Tech ​Forum ​Asia Phnom Penh ​និង​ស្វែងរក​គំនិត​ផ្តួចផ្តើម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​របស់​កម្ពុជា​បន្ថែម​ទៀត


Leave a Reply

Your email address will not be published.Required fields are marked *