កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា ប្រមូលផ្តុំព្រឹត្តិការណ៍អន្តរជាតិចំនួន ៩ គ្របដណ្តប់លើវិស័យកសិកម្ម បសុសត្វ វារីវប្បកម្ម អាហារ និងភេសជ្ជៈ សុខាភិបាល ឱសថ មន្ទីរពិសោធន៍ សម្រស់ សុខុមាលភាព សត្វចិញ្ចឹម និងផលិតផលប្រើប្រាស់។ នេះបើតាមសេចក្ដីប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd. (VEAS) កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ ស្ថានទូត សមាគមវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ សហគ្រាសឯកជន និងអ្នកសារព័ត៌មានជាច្រើន ។

តំណាងក្រុមហ៊ុន VEAS បានបញ្ជាក់ថា Cambodia Expo Series 2026 មិនត្រឹមតែជាពិព័រណ៍ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការបង្កើតភាពជាដៃគូ និងការពង្រីកឱកាសអាជីវកម្ម ដែលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែសីហា ឆ្នាំ២០២៦ នៅ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) រាជធានីភ្នំពេញ ដោយរំពឹងថាអាចទាក់ទាញអ្នកតាំងបង្ហាញម៉ាកផលិតផល អ្នកទិញ និងអ្នកជំនាញមកពីក្នុងប្រទេស និងតំបន់ជាច្រើនទៀតជុំវិញពិភពលោក។

តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រក្នុងឱកាសពិធីបើកដំណើរការ Cambodia Expo Series 2026 ក្រុមហ៊ុន VEAS ក៏បានប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគមវិជ្ជាជីវៈ អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងពង្រីកឱកាសពាណិជ្ជកម្មនៅកម្ពុជា ហើយភាពជាដៃគូទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់វិស័យឯកជនជាមួយអ្នកជំនាញ ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងសហគមន៍អាជីវកម្មអន្តរជាតិ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើតឱកាសវិនិយោគថ្មីៗ។

Cambodia Expo Series 2026 នឹងក្លាយជាវេទិកាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឧស្សាហកម្មនីមួយៗដោយផ្តល់ឱកាសឱ្យសហគ្រាសក្នុងស្រុក និងអន្តរជាតិ អាចជួបពិភាក្សា បង្កើតភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ ក្នុងអំឡុងពេលពិព័រណ៍ សមាគមដៃគូក៏នឹងសហការរៀបចំសិក្ខាសាលាវិជ្ជាជីវៈ វេទិកាពិភាក្សា ការចែករំលែកបទពិសោធន៍ និងកម្មវិធីផ្គូផ្គងធុរកិច្ច (Business Matching) ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង ការបង្កើតបណ្តាញអាជីវកម្ម និងការស្វែងរកឱកាសសហការថ្មីៗរវាងអ្នកចូលរួមទាំងក្នុង និងក្រៅប្រទេស។។ បន្ថែមពីនេះ Cambodia Expo Series 2026 ក៏ឆ្លើយតបទៅនឹងសក្តានុពល និងតម្រូវការទីផ្សារកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តមានកំណើន។ ជាមួយនឹងទីតាំងភូមិសាស្ត្រដែលស្ថិតនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ បរិយាកាសវិនិយោគដែលកាន់តែអំណោយផល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ កម្ពុជាកំពុងក្លាយជាទីផ្សារមួយដែលមានសក្តានុពលខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិដែលកំពុងស្វែងរកឱកាសពង្រីកអាជីវកម្ម។ ក្នុងបរិបទនេះ Cambodia Expo Series 2026 នឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកនាំចូល អ្នកចែកចាយ អ្នកវិនិយោគ និងអ្នកទិញអាជីព ដោយផ្តល់នូវវេទិកាមួយសម្រាប់ការជួបពិភាក្សាអាជីវកម្ម ការបង្កើតភាពជាដៃគូ និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរយៈពេលវែង។

លើសពីការតាំងបង្ហាញផលិតផល ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញនូវបច្ចេកវិទ្យា នវានុវត្តន៍ និងដំណោះស្រាយថ្មីៗ ដែលអាចជួយបង្កើនប្រសិទ្ធភាពផលិតកម្ម លើកកម្ពស់គុណភាពផលិតផល និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា ទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ VEAS ជឿជាក់ថា ការប្រមូលផ្តុំអ្នកពាក់ព័ន្ធពីគ្រប់វិស័យនៅក្រោមដំបូលតែមួយ នឹងមិនត្រឹមតែបង្កើតឱកាសអាជីវកម្មថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជាឱ្យកាន់តែរឹងមាំ និងមានចីរភាព។

Cambodia Expo Series 2026 ដែលមានរយៈពេល៣ថ្ងៃ នឹងប្រមូលផ្តុំអាជីវកម្ម និងអ្នកជំនាញមកពីជុំវិញពិភពលោកក្នុងឆ្នាំ២០២៦ Cambodia Expo Series 2026 ដែលអាចប្រមូលផ្តុំក្រុមហ៊ុន អ្នកតាំងពិព័រណ៍ និងម៉ាកផលិតផលជាង ២៥០ មកពីជាង ១៥ ប្រទេស និងតំបន់ លើផ្ទៃតាំងពិព័រណ៍ប្រមាណ ៣,៦០០ ម៉ែត្រការ៉េ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) រាជធានីភ្នំពេញ ជាមួយក្ដីរំពឹងថា អាចទទួលស្វាគមន៍ភ្ញៀវពាណិជ្ជកម្មជាង ៥,០០០ នាក់ រួមមានអ្នកទិញ អ្នកនាំចូល អ្នកចែកចាយ អ្នកលក់រាយ អ្នកវិនិយោគ តំណាងស្ថាប័នរដ្ឋ សមាគមវិជ្ជាជីវៈ អង្គការអភិវឌ្ឍន៍ និងអ្នកជំនាញមកពីវិស័យឧស្សាហកម្មផ្សេងៗ។

ក្រៅពីការតាំងពិព័រណ៍ ព្រឹត្តិការណ៍ក៏នឹងរៀបចំកម្មវិធីជាច្រើន ដើម្បីបង្កើតតម្លៃបន្ថែមដល់អ្នកចូលរួម ដូចជា ៖ សន្និសីទ និងសិក្ខាសាលាវិជ្ជាជីវៈ វេទិកាចែករំលែកចំណេះដឹង និងនិន្នាការឧស្សាហកម្ម ការបង្ហាញផលិតផល និងបច្ចេកវិទ្យាថ្មី កម្មវិធីផ្គូរផ្គងធុរកិច្ច (Business Matching – B2B) កម្មវិធីបណ្តាញទំនាក់ទំនងអាជីវកម្ម (Business Networking) ដើម្បីជួយសម្របសម្រួលរវាងអ្នកតាំងពិព័រណ៍ និងអ្នកទិញ ពង្រីកបណ្តាញដៃគូអាជីវកម្ម និងបង្កើតឱកាសសហការថ្មីៗទាំងក្នុង និងក្រៅប្រទេស។

VEAS ជឿជាក់ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន សមាគមវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ ក៏ដូចជាសហគមន៍អាជីវកម្មអន្តរជាតិ នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតឱកាសថ្មីៗសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។ សូមជម្រាបដែរថា ស្ថាប័ន និងសមាគមដែលបានចូលរួមជាដៃគូរួមមាន ៖ សមាគមសហព័ន្ធកសិករអ្នកផលិតកសិកម្មកម្ពុជា (CFAP), សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA), សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA), សមាគមវារីវប្បករកម្ពុជា (CAA), សមាគមបណ្តាញកសិករតេជោ (TFNA), សមាគមស្ប៉ា និងសុខុមាលភាពកម្ពុជា (CWSA), សមាគមវេជ្ជសាស្ត្រសោភ័ណភាព និងឡាស៊ែរកម្ពុជា (CAMLA), សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF), សមាគមអ្នកនាំចេញ និងនាំចូលផលិតផលម្ហូបអាហារកម្ពុជា (CAMFEIA), សមាគមអ្នកផលិតម្ហូបអាហារកម្ពុជា (CFMA), សមាគមអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្ត្រ (AMLD), សមាគមអ្នកចែកចាយឱសថកម្ពុជា (CPDA)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ជា​បេក្ខភាព​ប្រធានាធិបតី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/07/2026

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​លោក​ ​Rumen​ ​Radev​ ​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៨​ ​ខែកក្កដា ​ថា​ ​គណបក្ស​ ​Progressive​ ​Bulgaria​ ​(​PB​) ​របស់​លោក​ ​នឹង​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ការ​បោះឆ្នោត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​ ២០២៦​ ​ខាងមុខ

ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​តូក្យូ ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បន្ទះ​ឈីប ​ខណៈ​អ្នកវិនិយោគ​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)

កូនខ្មែរវិនិយោគជាង ៥ លានដុល្លារ បង្កើតរោងចក្រផលិតមី រំពឹងជំនួសផលិតផលនាំចូល

ជំនួញ, ព្រឹត្តិការណ៍

• 29/07/2026

អ្នកវិនិយោគជនជាតិខ្មែរមួយរូបបានបោះទុនជាង ៥ លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតមីនៅខេត្តកំពង់ស្ពឺ ដោយរំពឹងថានឹងជួយបង្កើនការផលិតក្នុងស្រុក និងជំនួសផលិតផលមីនាំចូលពីក្រៅប្រទេស

Leave a Reply

Your email address will not be published.Required fields are marked *