ក្រោម​សម្ពាធអែលនីញ៉ូ វិស័យស្វាយចន្ទី ស្ថិតក្នុង​កម្រិត​ហានិភ័យទាប​ជាងគេ បន្ទាប់​ពីចាក់ ១ ៩០០លានដុល្លារ ចូលចរន្ដសេដ្ឋកិច្ច​ជាតិ

ភ្នំពេញ ៖ កម្ពុជា​ កំពុង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត និង​រលកកម្ដៅ​ខ្លាំងចាប់​ពី​សប្ដាហ៍​ទី៣ ខែតុលា នេះ រហូតដល់ខែ​កុម្ភៈ ឆ្នាំ​២០២៧ ដោយសារ​គ្រោះ​ធម្មជាតិអែលនីញ៉ូ(EL Nino)។ ដំណាំយុទ្ធសាស្ដ្រសេដ្ឋកិច្ចជាតិ ដូច​ជា ស្រូវ ពោត ដំឡូងមី ប្រឈម​នឹង​ហានិភ័យខ្ពស់​ក្នុង​គ្រោះ​ធម្មជាតិ​ដែល​មាន​រលកកម្ដៅ​កើន​ឡើងខ្ពស់មួយនេះ ប៉ុន្ដែ​អ្នកជំនាញកសិកម្មបានបញ្ជាក់​ថា ក្នុង​ចំណោម​នោះ ដំណាំចន្ទី​ គឺស្ថិតនៅ​ក្នុង​កម្រិត​ហានិភ័យទាបជាងគេ។

គិតត្រឹម​តែ​រយៈ​ពេល ៨ខែ ឆ្នាំ​២០២៦ កម្ពុជា បាន​នាំចេញ​គ្រាប់​ស្វាយ​ចន្ទីស្រស់​ជិត​ ២លាន​តោន ឬ ១ ៨០០ ០០០​ តោន​ ដែល​គិត​ជា​ទឹកប្រាក់​ចាក់ចូល​ចរន្តសេដ្ឋកិច្ច​ជាតិ មានចំនួនប្រមាណ ១ ៩០០លានដុល្លារ។ តួលេខ​នេះ បាន​កើន​ឡើង ២៩% បើ​ធៀបនឹង​រយៈ​ពេលដូចគ្នាកាល​ពី​ឆ្នាំ២០២៥។

 ដោយ​មើល​ឃើញ​ពី​សក្ដានុពល​សេដ្ឋកិច្ច​កើតចេញ​ពី​វិស័យស្វាយចន្ទីធំជាង​គេក្នុងចំណោម​ដំណាំផ្សេង​ទៀត​ អ្នកស្រាវជ្រាវផ្នែក​សេដ្ឋកិច្ច និង​មន្ដ្រី​ជំនាញ​កសិកម្ម បានបង្ហាញ​ក្ដី​បារម្ភ​ចំពោះ​បាតុភូតអែលនីញ៉ូ​ដែល​គេ​ព្យាករណ៍​ថា វា​អាក្រក់​ជាង​ពេលណាណា​ទាំង​អស់សម្រាប់​កម្ពុជា និង​បានបង្រៀន​កសិករឱ្យ​បង្កើនភាព​បត់បែនផ្នែក​កសិកម្ម ដើម្បីសម្របខ្លួន​ទៅតាម​កាលៈទេសៈ​អាកាសធាតុ។

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​ ​លោក អ៊ួន ស៊ីឡុត បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី១៤ ខែ​តុលា នេះ​ថា សមាគម បាន​ផ្ដល់​វគ្គបណ្ដុះបណ្ដាលស្ដី​ពី​ទំនើបកម្ម​ដំណាំស្វាយចន្ទី ឱ្យឆ្លើយតប​នឹងតម្រូវការទីផ្សារ និង​លក្ខខណ្ឌ​អាកាសធាតុ​ដល់​កសិករចំនួន ៣២ ០០០គ្រួសារ នៅ​ក្នុង​ខេត្ដ​គោលដៅចំនួន ១០ ដែលគិតត្រឹមខែតុលា ឆ្នាំ​២០២៦ នេះ វគ្គបណ្ដុះបណ្ដាល​ធ្វើបានចំនួន​ ៣៧​ វគ្គរួច​ហើយ ក្នុងចំណោម ៤០វគ្គ​ ដែល​បាន​ដាក់​ចេញ​ដោយ​សមាគមស្វាយចន្ទីកម្ពុជាសម្រាប់​ឆ្នាំ​២០២៦។

​លោក អ៊ួន ស៊ីឡុត​ និយាយ​ថា៖ «យើងមិន​ទាន់​អាច​វាយតម្លៃ​ថា អែលនីញ៉ូ មាន​ផលប៉ះពាល់​កម្រិត​ណាទេ!​ តែ​បើ​រលក​កម្ដៅ​ខ្លាំង​លើសពី ៤១អង្សាសេ ចន្ទី​ នឹង​មាន​បញ្ហា ហើយ​​យើង​ទទួល​​ការ​ព្យាករណ៍​មក​ថា អែលនីញ៉ូ​លើក​នេះ​ធ្ងន់​ជាង ឆ្នាំ​២០១១ ខ្លាំង​ជាង​ឆ្នាំ​២០២០។ ដូច្នេះ​ វា​ជា​ក្ដី​បារម្ភ​របស់​យើង​មួយ​ដែរ»។

​ចន្ទី ជាប្រភេទ​ដំណាំ​ត្រូពិក​ មិនត្រូវការ​ទឹកច្រើន ធន់​នឹង​អាកាសធាតុក្ដៅ​ក្នុង​រង្វង់ពី៤០ ទៅ៤១អង្សារសេ។ បើ​រលក​កម្ដៅកើនលើស​ពី ៤១​អង្សាសេ ដំណាំចន្ទី​ដែល​ភាគ​ច្រើន​ចាប់ផ្ដើមចេញត្រួយ ផ្កា និង​ផ្ដល់​ផ្លែ​ចន្លោះ​ចុងខែវិច្ឆិកា ដល់​ដើមខែមីនា នៃ​ឆ្នាំ​នីមួយៗ​នោះ នឹងខូចគុណភាពលំអង រលាក និង​ក្រៀម​ផ្កា គាំងក្ដឹប ជ្រុះផ្កា និងផ្លែខ្ចី ហើយខ្សោះជាតិទឹក ស្វិតផ្លែ បណ្ដាលឱ្យ​ទិន្នផល​ធ្លាក់​ចុះ​ខ្លាំង។

អ្នកវិភាគសេដ្ឋកិច្ច​ លោកបណ្ឌិត ឌុច ដារិន្ទ បានមាន​ប្រសាសន៍​ថា បាតុភូត អែលនីញ៉ូ ដែល​គេ​មើល​ឃើញ​ថា ​អាចគំរាម​ដល់​វិស័យកសិកម្ម ជា​ពិសេស​លើ​ប្រភេទ​ដំណាំ​សក្ដានុពល​របស់កម្ពុជានោះ គប្បីទាំង​វិស័យរដ្ឋ និងឯកជន ​ត្រូវ​បញ្ចេញ​សកម្មភាព​ព្រម​គ្នា ក្នុង​ការ​អន្ដរាគមន៍​លើ​វិស័យ​នេះ។ លោក​បានផ្ដល់​អនុសាសន៍​ថា កសិករ ត្រូវ​ជ្រើសរើស​​ប្រភេទ​ពូជដាំដុះធន់​នឹង​អាកាសធាតុ សន្សំទឹកស្រះ ឬបឹង កែលម្អប្រព័ន្ធស្រោចស្រព ដើម្បី​រក្សា​បាន​​ទិន្នផលឱ្យនៅ​ដដែល ឬ​បើ​ថយ គឺថយ​ក្នុង​កម្រិត​តិច​តួច។

ចំណែកអ្នក​ប្រមូល​ទិញ​គ្រាប់​ស្វាយ​ចន្ទីវិញ ត្រូវ​បង្កើន​បណ្ដាញ​ផ្គត់ផ្គង់​ពី​តំបន់​ផ្សេងៗ​ដែល​មាន​សក្ដានុពល ដោយ​ចុះ​កិច្ច​សន្យាទិញ-លក់​ជាមុន​ជាមួយ​កសិករ ហើយ​គួរ​វិនិយោគ​លើ​ការស្ដុកទុក និងសម្ងួត​ទុក​សម្រាប់​លក់​ចេញតាម​តម្រូវ​ការ​ទីផ្សារ។ ទន្ទឹម​គ្នា​នេះ ​​វិស័យរដ្ឋ និងឯកជន ត្រូវ​ផ្ដល់​ព័ត៌មាន​ជាក់​លាក់ និង​ទៀងទាត់​សម្រាប់​កសិករ និង​អ្នក​ប្រមូល​ទិញ​​អំពីស្ថានភាពប្រែប្រួលអាកាសធាតុ និង​ទីផ្សារ​ជាក់ស្ដែង។

ទោះ​ជា​យ៉ាង​ណា​ ​អ្នក​វិភាគ​សេដ្ឋកិច្ច​រូប​នេះ បានសង្កត់​ធ្ងន់​ថា កម្ពុជា ត្រូវ​ជំរុញឱ្យ​មាន​សិប្បកម្ម និង​រោងចក្រកែច្នៃ​គ្រាប់​ស្វាយចន្ទី​ទៅ​ជា​ផលិត​ផល​សម្រេច​ក្នុង​ស្រុក​តែម្ដង ដើម្បី​បង្កើន​តម្លៃសេដ្ឋកិច្ចជាតិ។ ក្នុង​ន័យ​នេះ លោក​បណ្ឌិត ចង់​ឃើញ​សន្ទុះតម្លៃ​គ្រាប់​ស្វាយចន្ទី​កើន​ឡើង​ទ្វេដង តាម​រយៈ​ការ​កែច្នៃ​លក់ចេញ​ទៅ​កាន់​ផ្សារទំនើប និង​ទៅ​ក្រៅ​ប្រទេស​ដោយខ្លួន​ឯង ជាជាង​លក់ចេញ​​គ្រាប់​ស្វាយ​ចន្ទីឆៅ។

ត្រង់​ចំណុច​នេះ លោក អ៊ួន ស៊ីឡុត ដែល​ជា​ប្រធាន​សមាគម​ស្វាយចន្ទីកម្ពុជា សង្កេត​ឃើញ​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន កម្ពុជា​មិន​ទាន់​មាន​រោងចក្រ ឬសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីថ្មីៗ​បើក​ដំណើរការ​​នោះ​ទេ ដោយ​រង់ចាំគម្រោងសួន​កសិឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល ដែល​បាន​ព្យួរ​ក្នុង​ឆ្នាំ​២០២៦។ ដូច្នេះ រោងចក្រ ឬសិប្បកម្ម​ មិនទាន់​អាច​ដឹក​គ្រឿង​ម៉ាស៊ីនកែច្នៃចូល​ ដើម្បី​ដំណើរការ​​ផលិត​បាននោះទេ។

យោង​តាម​របាយការណ៍​របស់​សមាគម​ស្វាយចន្ទីកម្ពុជា វៀតណាម​ នៅ​តែ​ជាច្រកនាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទីស្រស់​ធំជាង​គេ​របស់​កម្ពុជា។ រីឯ​តម្លៃ​កាល​ពី​ឆ្នាំ​២០២៥ គិត​ជាមធ្យម​ ៥ ២០០រៀល/គីឡូក្រាម ខណៈ​នៅ​ឆ្នាំ​២០២៦​ ​តម្លៃ​គិត​ជា​មធ្យម ៥ ៤០០រៀល/គីឡូក្រាម។ ក្នុងរយៈ​ពេលមួយ​ឆ្នាំ​២០២៥ កម្ពុជា ​ផលិត​បាន​គ្រាប់​ស្វាយ​ចន្ទីស្រស់​ជាង ១លាន​តោន ឬ ១ ០២០ ៧៥៧តោន គិត​ជា​ទឹកប្រាក់ប្រមាណ ១,៥​ ពាន់លានដុល្លារ ដែល​តួលេខ​នេះ​​ បានកើន​ឡើង ២៩% បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៤៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា