ពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ ជាសក្ខីភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម

ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគិនកម្ពុជា-ចិន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ ដោយរួមគ្នាដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលចិនជាច្រើន ទាក់ទងនឹងសម្ភារៈបរិក្ខារ អគ្គិសនី គ្រឿងអេឡិចត្រូនិក សម្ភារៈសំណង់ គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងគម្រោងវិនិយោគជាដើម ប្រកដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនទំនុកចិត្តលើម៉ាកទំនិញនៃប្រទេសទាំងពីរ និងស្វែងរកឱកាសចូលរួមគម្រោងជាមួយគ្នា។

ព្រឹត្តិការណ៍ពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ មួយនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដែលជាសក្ខីភាព និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងស្មារតីលើកកម្ពស់មិត្តភាពដ៏រឹងមាំ និងស៊ីជម្រៅ។


លោក CHENG XIUGEN ប្រធានក្រុមហ៊ុន ខេមបូឌាន ហ្វ្រែន អ៊ុនម៉ាន អិកស៊ីប៊ិសិន (CAMBODIAN FRANK INMAN EXHIBITION CO.,LTD) បានឱ្យដឹងថា ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មចិន-កម្ពុជា គឺដោយសារតែការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និង RCEP ដែលបានបង្កើតលក្ខខណ្ឌពាណិជ្ជកម្មកាន់តែអំណោយផលសម្រាប់អាជីវកររបស់ប្រទេសទាំងពីរ ។ ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចចិន និងកម្ពុជា ជាឱកាសដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ និងសម្រេចបាននូវការអភិវឌ្ឍន៍រួមគ្នា បន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ឱ្យដល់ចំណុចកំពូល ដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនរបស់ប្រទេសទាំងពីរ ។

ថ្លែងក្នុងឱកាសពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ នេះដែរ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការណ៍នេះ នឹងនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកធុរកិច្ច វិនិយោគ និងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួម ។


ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីក្ដីសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៣ថ្ងៃនេះ ពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេស នឹងបានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញផ្លាស់ប្តូរព័ត៌មានធុរកិច្ច និងវិនិយោគ ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធទាំងអស់ឱ្យបន្តអនុវត្តនូវគំនិតផ្តួចផ្តើមក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មនានា នៅប្រទេសកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងពីវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់ ។


សូមបញ្ជាក់ថា ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹម៨ខែ ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីមានចំនួនជាង ១២,៦ពាន់លានដុល្លារអាម៉េរិក មានកំណើនប្រមាណ ២៦ភាគរយធៀបនឹងទំហំពាណិជ្ជកម្មក្នុង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជានាំចេញទៅចិនមានទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាម៉េរិក និងកម្ពុជានាំចូលពីចិនមានចំនួន ១១,៦ ពាន់លានដុល្លារអាម៉េរិក ៕ ដោយ / គ្រី សម្បត្តិ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *