តំបន់សេដ្ឋកិច្ចពិសេស​​ទាំង ១៣​ ក្នុង​ខេត្ត​ស្វាយរៀង ​កំពុងក្លាយជាក្បាលម៉ាស៊ីន​​​ស្រូបយកការ​វិនិយោគ​ដ៏មានប្រសិទ្ធភាព​

ភ្នំពេញ ៖ ស្វាយរៀង ត្រូ​វបានចាត់ទុកថាជាខេត្ត​មួយដែលមានភាពទាក់ទាញសម្រាប់ការវិនិយោគក្នុង​ចំណោ​ម​​បណ្ដាខេត្ត​នានា​ទូទាំងប្រទេស​កម្ពុជា ហើយគិតមកដល់​បច្ចុប្បន្ន​ ខេត្ត​ដែលមានសក្ដានុពលមួយនេះ​មាន​តំបន់សេដ្ឋកិច្ច​​ពិសេស​កំពុងដំណើរការរហូតដល់​ ១៣ទីតាំង ដែលដើរតួនាទីជា​ក្បាលម៉ាស៊ីនយ៉ាងសំខាន់​ក្នុងការស្រូបយក​គម្រោងវិនិយោគនានាដ៏មានប្រសិទ្ធភាពបំផុត ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បាន​​​ឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម​ ជា វុទ្ធី អគ្គលេខាធិការ​នៃគណៈកម្មាធិការ​វិនិយោគកម្ពុជានៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានចុះពិនិត្យ​វឌ្ឍនភាព​នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​មួយចំនួននៅក្នុងខេត្តស្វាយរៀង​ ក្នុងគោលបំណង​ក្ដាប់យកព័ត៌មាន​វឌ្ឍនភាព​ និងបញ្ហា​ប្រឈម​ផ្សេងៗរបស់វិស័យឯកជន ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស​មួយចំនួន​នៅក្នុង​ខេត្តស្វាយរៀង កំពុងមានភាពមមាញឹក​ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់​រោងចក្រ​ដែលនឹងចាប់ដំណើរការ​នៅក្នុងពេល​ឆាប់ៗខាងមុខនេះ ហើយមានតម្រូវការ​កម្មករ​ និយោជិត​រាប់ពាន់​កន្លែងសម្រាប់ជូនបងប្អូនកម្មករ ជាពិសេស​ចំពោះពលករដែលទើប​ត្រលប់មកពីប្រទេសថៃ ។​ មួយគ្នានោះ​ នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេសថ្មីៗ​មួយចំនួន​ ដូចជា​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ ហ័រស៊ាង​ អ៊ីធើណេសិនណល់​ មានសហគ្រាសវិនិយោគខ្លះកំពុងធ្វើការផលិតនូវផលិតផលពាក់កណ្តាលសម្រេច​ និងនាំចេញទៅប្រទេសចិនវិញ​ ដើម្បីផលិតជាផលិតផលសម្រេច​ ដែលនេះក៏ជា​សញ្ញាណ​ថ្មីមួយបន្ថែមទៀតសម្រាប់វិស័យឧ​ស្សា​​ហកម្មនៅកម្ពុជា ។

យោងតាមរបាយការណ៍របស់ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានបង្ហាញឱ្យដឹងផងដែរថា មានគម្រោង​វិនិយោគ​ធំៗ​ជាច្រើ​ន​បាន​បោះទីតាំង​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​​នានា​ក្នុង​ខេត្តស្វាយរៀង ដូចជា​គម្រោង​រោងចក្រផលិត​​​សំបក​កង់ឡាន​ដែលមានតម្លៃទុនវិនិយោគរាប់សិបលានដុល្លារអាម៉េរិក រោងចក្រ​ដំឡើង​កង់​ដើម្បីនាំចេ​ញ​ទៅកាន់ទីផ្សារអន្តរជាតិ និង​រោងចក្រសហគ្រាស​ជាច្រើន​ទៀត​ ធ្វើ​ឱ្យ​កំណើន​នៃកា​រសាងសង់​រោងចក្រនៅខេត្តស្វាយរៀង​មានសកម្មភាពមមាញឹក ជាពិសេស​នៅក្រុង​បាវិតជាប់​ព្រំដែនកម្ពុជា​-​វៀតណាម ។

​លោក ពុត ចន្តារិទ្ធអគ្គលេខាធិការសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា​ បានមានប្រសាសន៍ប្រាប់សារព័ត៌មាន​ AMS Economy នាពេលកន្លងមកនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ បណ្ដាតំបន់នៅតាមព្រំដែន​ ក្នុងនោះមានក្រុងបាវិត​ ខេត្ត​ស្វាយរៀង​ ឃើញថា មានតម្រូវការ​នៃការសាងសង់សំណង់ធំៗកើនឡើង​ខ្ពស់ ដែលធ្វើឱ្យ​កា​រផ្គត់ផ្គង់ស៊ី​ម៉ង់ត៍ទៅកាន់​តំបន់​នោះមានកំណើន​ខ្ពស់ ខណៈដែលការផលិតស៊ីម៉ងត៍នៅក្នុងស្រុកអាចឆ្លើយតបទៅនឹងតម្រូវការបានគ្រប់គ្រាន់ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/11/2026

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/11/2026

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់​និងអាស្រ័យផង​ជិត​៥០ឆ្នាំ....

អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍

• 02/11/2026

មុខរបរ​ចិញ្ចឹម​អន្ទង់​សាច់​នៅ​កម្ពុជា​មាន​សក្ដានុពល​បង្កើន​ប្រាក់​ចំណូល​កសិករ ​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ ​និង​តម្លៃ​លក់​អាច​ឡើង​ដល់​ ៤ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

Binance ​ដែល​ជា​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ​គ្រីបតូធំ​បំផុត​របស់​ពិភពលោក​ ​បាន​បើក​ការ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​ជា​បន្ទាន់ ​បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការ​ផ្ទេរ​ទ្រព្យ​សកម្ម​ឌីជីថល​ដ៏​ធំ​មួយ​ ​ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ដក​ប្រាក់​ ​និង​បង្កក​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​ពាក់ព័ន្ធ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)


Leave a Reply

Your email address will not be published.Required fields are marked *