ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​។  

លោក សាមុត លីម៉ា នាយកទីចាត់ការផៃនការ និងវិនិយោគខេត្តក្រចេះ មានប្រសាសន៍ថា ក្រុមហ៊ុនចិនខាងលើមានឈ្មោះ CAMBODIA BANANA AGRICULTURE CO.,LTD បានដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគជាផ្លូវការ កាលពីពេលថ្មីៗ ដែលមានដើមទុនប្រមាណជា ១០ លានដុល្លារ វិនិយោគដាំដំណាំចេកលើផ្ទៃដីសរុបចំនួន ២៥០០ ហិកតា ស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ហើយគម្រោងនេះនឹងអាចផ្តល់ការងារដល់ពលរដ្ឋខ្មែរចំនួនជាង ៥០០ នាក់។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជានាយកក្រុមហ៊ុន Tropicam មានប្រសាសន៍​គាំទ្រក្រុមហ៊ុនបរទេសនានា ដែលមានបំណងចូលមកបណ្តាក់ទុនវិនិយោគ លើវិស័យផ្សេងៗនៅកម្ពុជា ជាពិសេសវិស័កសិកម្ម។

អ្នកឧកញ៉ាបន្តថា ការវិនិយោគលើដំណាំចេកពិតជាផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងជួយឱ្យចរន្តសេដ្ឋកិច្ច របស់កម្ពុជាកាន់តែមានលំហូរល្អ ដែលធ្វើឱ្យកម្ពុជាមានឱកាស ពង្រីកការប្រើប្រាស់ផ្ទៃដីសម្រាប់បង្ករបង្កើនផល និងឱកាសបើកទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត ពិសេសទីផ្សារប្រទេសចិនតែម្តង។ អ្នកឧកញ៉ា បានថ្លែងថា៖

“និយាយជារួម ទីផ្សារចិននឹងធំជាងគេរហូតដល់ជាង ៩០ ភាគរយ ហើយនៅសល់ ១០ ភាគរយទៀត មាននៅតាមទីផ្សារប្រទេសផ្សេងៗ ខណៈកម្ពុជានាំចេញចេកប្រមាណជាង​ ២០ ម៉ឺនតោនទៅកាន់ទីផ្សារក្រៅប្រទេសជារៀងរាល់ឆ្នាំ។”

លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម មានប្រសាសន៍ថា គម្រោងវិនយោគខាងលើជាផ្នែកមួយសំខាន់ ក្នុងការចូលរួមផ្តល់ការងារដល់ពលរដ្ឋខ្មែរ និងលើកកម្ពស់កម្រិតជីវភាពពលរដ្ឋតាមសហគមន៍ឱ្យប្រសើរឡើង។  

លោកបាននិយាយថា ដើម្បីឱ្យគម្រោងវិនិយោគក្រុមហ៊ុនខាងលើផ្តល់ផលប្រយោជន៍ ដល់សហគមន៍ពលរដ្ឋនៅតាមមូលដ្ឋានបានកាន់តែច្រើន ក្រុមហ៊ុនគួរសហការជាមួយកសិករក្នុងការផ្តល់ពូជ ផ្តល់បច្ចេកទេសដាំដុះ ធ្វើជាដៃគូផ្គត់ផ្គង់ផលិតផលចេកទៅដល់ក្រុមហ៊ុន សម្រាប់នាំចេញមានចំនួនកាន់តែច្រើន។ លោកថា៖

នេះជាពត៌មានល្អសម្រាប់ប្រជាកសិករយើង ហើយយើងចង់ឱ្យក្រុមហ៊ុនមានការចែករំលែកចំណេះដឹង ជំនាញបច្ចេកទេសក្នុងការដាំដុះដើម្បីចូលរួមដាំ​ និងលក់ទៅឱ្យក្រុមហ៊ុនវិញសម្រាប់នាំចេញ ដើម្បីបានផលចំណេញជាមួយគ្នា ទាំងក្រុមហ៊ុនទាំងពលរដ្ឋនៅក្នុងសហគមន៍។”  

គួរបញ្ជាក់ថា ក្រុមហ៊ុន CAMBODIA BANANA AGRICULTURE CO.,LTD ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបរទេសជាច្រើនទៀត ដែលទទួលបានការលើកទឹកចិត្ត តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានរបស់រាជរដ្ឋាភិបាល ក្នុងការស្នើសុំវិនិយោគលើដំណាំចេក ក្នុងគោលបំណងនាំផ្លែចេកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។

យោងតាមតារាងបញ្ជីគម្រោងវិនិយោគ ដែលបានដាក់ពាក្យស្នើ មកលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ខេត្តក្រចេះ គិតមកត្រឹមខែឧសភា ឆ្នាំ២០២៦ សរុបមានចំនួន ១៧ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ១ ០៧១ លានដុល្លារ មានទំហំផ្ទៃដីសរុប ៤០ ៨១២ ហិកតា និងផ្តល់កម្លាំងពលកម្មសរុបចំនួន ២៥ ២៣១ នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/06/2026

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published. Required fields are marked *