G-7 ​ចង់​កំណត់​តម្លៃ​លើ​ទណ្ឌកម្ម​ប្រេង​រុស្ស៊ី​នៅ​មុន​ថ្ងៃ​ទី​ ៥ ​ខែ​ធ្នូ ឆ្នាំ២០២២

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រទេស​អភិវឌ្ឍ​ទាំង​៧​ (G-7) បាន​និយាយ​កាល​ពី​ថ្ងៃសប្ដាហ៍មុន​ថា​ ថ្នាក់ដឹកនាំ ក៏ដូចជាបណ្តាសមាជិករបស់ខ្លួន​ចង់​សម្រេច​បាន​យន្តការ​កំណត់​តម្លៃ​ប្រេង​ដែល​នាំ​ចេញ​ដោយ​រុស្ស៊ី​ឱ្យ​បាន​មុន​ថ្ងៃ​ទី​ ៥ ​ខែ​ធ្នូ ឆ្នាំ២០២២ ​នៅ​ពេល​ទណ្ឌកម្ម​បិទ​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​របស់​សហភាព​អឺរ៉ុប​ចូល​ជា​ធរ​មាន​។​

មន្រ្តីដ​ដែលបានប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ថា ​៖

​”គោលដៅ​នៅ​ទីនេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​ស្រប​តាម​ពេល​វេលា​ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​ឱ្យ​​ដំណើរ​ការ​រួច​ហើយ​។​ យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ យន្ត​ការ​កំណត់​តម្លៃ​ចូល​​ជា​ធរមាន​​ក្នុង​ពេល​តែ​មូយ​។​ ប្រទេស ​G-7​ ដែល​រួម​មាន​សហរដ្ឋ​អាមេរិក​ កាណាដា ​ជប៉ុន​ អាល្លឺម៉ង់ ​បារាំង​ អ៊ីតាលី ​និង​អង់គ្លេស​ និយាយ​កាល​ពី​ខែ​មុន​ថា​ ពួក​គេ​នឹង​ពិចារណា​កំណត់​តម្លៃ​ប្រេងឆៅ​របស់​រុស្ស៊ី​ ដើម្បី​ទប់​ស្កាត់​ប្រាក់​ចំណូល​ពី​ប្រេង​ ដែល​រុស្ស៊ី​ប្រើ​ជា​ជំនួយ​ដល់​ការ​ឈ្លាន​ពាន​របស់​ខ្លួន​​នៅ​អ៊ុយក្រែន​”

ចាប់​តាំង​ពី​ពេល​នោះ​មក​ មាន​កិច្ច​ប្រឹង​ប្រែង​ផ្សេងៗ​​ ដើម្បី​​ឱ្យ​មាន​ការ​សហការ​ពី​ចិន​ និង​ឥណ្ឌា​ ដែល​បង្កើន​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ថោក​ជាង​ទី​ផ្សារ​អន្តរជាតិ​រួច​ស្រេច​​។​

មន្ត្រី​ G-7​ ដដែល​និយាយ​ថា ​៖

​”យើង​បាន​ឮ​រួច​មក​ហើយ​ ពី​បណ្ដា​ប្រទេស​អាស៊ី​មួយ​ចំនួន​ ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម​ ឬ​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ អំពី​ចំនួន​តម្លៃ​ដែល​នឹង​ត្រូវ​កំណត់ ​ដើម្បី​ពង្រឹង​ការ​ចរចា​របស់​ពួក​គេ ​ជាមួយ​រុស្ស៊ី ​លើ​កិច្ច​សន្យា​នា​ពេល​អនាគត​។​​ ការកំណត់តម្លៃ​ប្រេងនឹង​បើក​បង្ហាញ​ជា​សាធារណៈ​ដោយមិនមានការលាក់បាំង”

គួរកត់សម្គាល់ថា G-7​ ចង់​ឱ្យ​តម្លៃ​ប្រេង​ឆៅ​របស់​រុស្ស៊ី​ ត្រូវ​បាន​កំណត់​ដោយ​សមាជិក​នៃ​ក្រុម​អ្នក​ទិញ​លើស​កម្រិត​​នៃ​តម្លៃ​ផលិតកម្ម​របស់​រុស្ស៊ី​ ដើម្បី​ជំរុញ​ឱ្យ​ក្រុង​ម៉ូស្គូ​បន្ត​ផលិតកម្ម​ប្រេង​របស់​ខ្លួន​ ប៉ុន្តែ​តម្លៃ​នោះ​ត្រូវ​ទាប​ជាង​ទីផ្សារ​។ ​តាម​រយៈ​យន្តការ​នេះ​ រុស្ស៊ី​នឹង​ប្រឈម​មុខ ជម្រើស​ដ៏​លំបាក​មួយ​ រវាង​ការ​យល់​ព្រម​ទម្លាក់​តម្លៃ​ដើម្បី​បន្ត​ប្រាក់​ចំណូល​ និង​ការបាត់បង់ចំណូល ឬស្ទើរតែ​គ្មាន​ប្រាក់​ចំណូល​នៅពេ​ល​ទណ្ឌកម្ម​អឺរ៉ុប​ចូល​ជា​ធរមាន​។

ដូច្នេះមានន័យថា រុស្ស៊ី​ នឹង​មាន​ការ​លំបាក​ក្នុង​ការ​លក់​ប្រេង​ទៅ​កន្លែង​ផ្សេង​ទៀត​ ដោយ​សារ​តែ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ ហាម​ប្រាម​លើ​សេវា​កម្ម​ហិរញ្ញ​វត្ថុ​ទាំង​អស់​ ដែល​ភ្ជាប់​ទៅ​នឹង​ពាណិជ្ជកម្ម​ប្រេង​របស់ប្រទេសមួយ​នេះ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association

ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី!​ សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

ដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​ ​Anduril ​គ្រោង​វិនិយោគ​រួមគ្នា​ប្រមាណ ៦​,​៦ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជទឹក​ ​និង​គ្រឿង​បន្លាស់​គាំទ្រ​សម្រាប់​កងទ័ព​ជើងទឹក​អាម៉េរិក

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

សម្ព័ន្ធមិត្ត ​​៣ ​ប្រទេស ​ពង្រាយ​យន្តហោះ​ចម្បាំង​ ​១០០​គ្រឿង​ វាយប្រហារ​ក្រុមហ៊ូទី​នៅ​យេ​មែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

​ យន្តហោះ​ចម្បាំង​សរុប​ប្រមាណ​ ​១០០​គ្រឿង​ ​របស់​កងកម្លាំង​យោធា​មកពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ តួគី ​និង​ប៉ាគីស្ថាន ​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ក្រុមហ៊ូទី ​(​Houthi​)​ ​នៅ​ប្រទេស​យេ​មែន ​ក្រោម​ប្រតិបត្តិការ​ដែល​មាន​ឈ្មោះ​ថា ​«​Operation Dawn ​of ​Yemen​»

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា