ក្រសួងសេដ្ឋកិច្ច ជំរុញដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសដើម្បីជួយដល់គ្រួសារ និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញ និងសំណូមពរដល់បងប្អូនប្រជាពលករខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសរបស់យើង ដើម្បីដល់ជួយជីវភាពគ្រួសារផង និងសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងផង ព្រោះថាការងារនៅក្នុងស្រុកមិនខ្វះទេ ខណៈដែលក្រុមហ៊ុនវិនិយោគ ជាពិសេសវិស័យឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និង កម្មករជំនាញ ជាមួយនឹងការទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតបន្ថែមពីលើប្រាក់បៀរវត្សប្រចាំខែ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ក្នុងឱកាសអញ្ជើញបើកវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលកម្មវិធីនេះបានរៀបចំនៅជើងភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ពលរដ្ឋជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌,បណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញច្បាស់លាស់ដោយមិនគិតថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីអាចឈានទៅចាប់យកឱកាសការងារដែលកំពុងមានតម្រូវការនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានបន្ថែមដែរថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សហរដ្ឋអាម៉េរិកបានសម្រេចទម្លាក់អត្រាពន្ធបដិការសម្រាប់កម្ពុជា មកនៅត្រឹម ១៩ ភាគរយប៉ុណ្ណោះ ហើយតាមរយៈអត្រាពន្ធបដិការនេះ កម្ពុជា អាចមានឱកាសទាក់ទាញអ្នកវិនិយោជាតិ និងអន្តរជាតិជាច្រើនបន្ថែមទៀត ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលអាចបង្កើតឱកាសការងារបានកាន់តែច្រើន ៕

អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បរទេស​៖ សហភាពអឺរ៉ុប គ្រោងនឹងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន

ជំនួញ, ព្រឹត្តិការណ៍

• 08/09/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី von der Leyen បានទៅដល់កោះហ្រ្គីនឡែន ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ដែលបង្ហាញពីការគាំទ្រដល់រដ្ឋាភិបាលកោះមួយនេះ និងប្រទេសដាណឺម៉ាក។ គេរំពឹងថា ប្រធានគណៈកម្មការអឺរ៉ុបរូបនេះនឹងប្រកាសពីផែនការវិនិយោគលើវិស័យសំខាន់ៗ រួមមាន រ៉ែ ប្រព័ន្ធទំនាក់ទំនងផ្កាយរណប និងថាមពលកកើតឡើងវិញនៅកោះហ្រ្គីនឡែន។ លោកស្រី von der

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ


Leave a Reply

Your email address will not be published.Required fields are marked *