ភ្នំពេញ៖ ក្រុមហ៊ុន DRSB Express ដែលផ្តល់សេវាដឹកជញ្ជូនទំនិញឆ្លងដែន បានបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន WorldBridge Group ក្នុងគោលដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក ជូនអតិថិជនកម្ពុជាឱ្យកាន់តែទូលំទូលាយ។
លោក គឹម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន DRSB Express មានប្រសាសន៍ក្នុងពេលចុះហត្ថលេខា កាលពីថ្ងៃទី២៥ មេសា នេះថា ក្រុមហ៊ុនបាននាំមកនូវជំនាញស៊ីជម្រៅនៃពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្មឆ្លងដែន ដោយដំណើរការរួមបញ្ចូលគ្នាយ៉ាងពេញលេញ តាមរយៈការតភ្ជាប់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេសជាមួយអ្នកប្រើប្រាស់អ្នកប្រើប្រាស់នៅកម្ពុជា ដោយគ្របដណ្តប់ការដឹកជញ្ជូនដល់គោលដៅ។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍ធុរកិច្ចជាង ៣ ទសវត្សរ៍នៅកម្ពុជា ក្រុមហ៊ុន WorldBridge Group បាននិងកំពុងរួមចំណែកយ៉ាងទូលំទូលាយរបស់ខ្លួនលើវិស័យភស្តុភារកម្ម អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ រួមជាមួយនឹងបណ្តាញភាពជាដៃគូក្នុងតំបន់ និងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលបានបង្កើតឡើង។
អ្នកឧកញ៉ាបញ្ជាក់ថា ការធ្វើកិច្ចសហប្រតិបត្តិការជាមួយ DRSB Express គឺដើម្បីបង្កើតវេទិកាដ៏រឹងមាំនិងមូលដ្ឋានអតិថិជនស្មោះត្រង់ ដើម្បីពង្រឹងការចូលរួមរបស់ប្រទេសកម្ពុជាទៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរ សម្រាប់អាជីវកម្មនិងអ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជា។

គួរបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះភាគីទាំងពីរ នឹងធ្វើការរួមគ្នាដើម្បីកំណត់និងអភិវឌ្ឍឱកាសដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយផ្តោតលើការពង្រីកសមត្ថភាពពាណិជ្ជកម្មឆ្លងដែន ការកែលម្អប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មក្នុងស្រុក។
កិច្ចព្រមព្រៀងនេះត្រូវគេមើលឃើញថា ស្របនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងបង្កើនសមត្ថភាពពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេស៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content