Weforum លើកឡើងពីកត្តាមួយចំនួនដែលអាចជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន

បរទេស ៖ យោងតាមប្រភពពី Weforum លើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាស៊ានបានលេចចេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចចម្រុះ និងវិវឌ្ឍយ៉ាងឆាប់រហ័សដោយបង្ហាញពីភាពធន់ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកដូចជា ការរាតត្បាតជាដើម។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថា ភាពខ្លាំងនៃតំបន់អាស៊ីអាគ្នេយ៍នេះរួមមានភាពចម្រុះនៃភាសា វប្បធម៌ សេដ្ឋកិច្ច ហើយសំខាន់បំផុតគឺប្រជាជនវ័យក្មេងដែលយល់ដឹងពីបច្ចេកវិទ្យាកាន់តែរស់រវើក។ ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍តាមដំណាក់កាល និងបំពេញសក្តានុពលរបស់ខ្លួនជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោក អាស៊ានកំពុងជំរុញដោយកត្តាសំខាន់ពីរគឺ៖ ការច្នៃប្រឌិត និងការរួមបញ្ចូលគ្នា។ កំណើនសេដ្ឋកិច្ខអាស៊ានត្រូវបានជំរុញដោយកត្តាមួយចំនួនដែលនឹងលើកឡើងខាងក្រោមនេះ៖

១. សមាហរណកម្ម៖ ជាមួយនឹងចំនួនប្រជាជនសរុបលើសពី ៦៥០ លាននាក់ អំណាចប្រជាសាស្រ្តរបស់អាស៊ានគឺជាកត្តាជំរុញសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងចំនួនប្រជាជនវ័យក្មេង បង្កើតបរិបទអំណោយផលសម្រាប់ការពន្លឿនកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ ជាទូទៅ កំណើនប្រជាជនក៏ជួយជំរុញដល់កំណើនសេដ្ឋកិច្ចផងដែរ ដោយសារភាពរឹងមាំនៃសេដ្ឋកិច្ចអាស្រ័យទៅលើមនុស្សដែលគាំទ្រវា  និងការធានាថាគ្រប់ផ្នែកនៃចំនួនប្រជាជនរួមចំណែកក្នុងសង្គម និងទទួលបានអត្ថប្រយោជន៍ពីវា។ ដូច្នេះហើយ ការលើកទឹកចិត្តដល់ការផ្លាស់ប្តូរឌីជីថល និងសុខុមាលភាពមនុស្ស គឺជាគោលដៅកំពូលរបស់អាស៊ាន ដើម្បីកាត់បន្ថយគម្លាតប្រទេសជាសមាជិក។

២. ការផ្លាស់ប្តូរឌីជីថល៖ ខណៈពេលដែលប្រទេសជឿនលឿនផ្នែកបច្ចេកវិទ្យាដូចជាសិង្ហបុរី និងថៃនាំមុខគេ ភាពខុសគ្នានៅតែមានរវាងប្រទេសជាសមាជិកចំនួន។ ការផ្លាស់ប្តូរឌីជីថលនឹងផ្តល់លទ្ធភាពស្មើគ្នាក្នុង សេដ្ឋកិច្ច និងកាត់បន្ថយភាពខុសគ្នាក្នុងសង្គម។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់ប្រជាជនក្នុងការប្រើប្រាស់មុខងារ និងសេវាកម្មឌីជីថលដូចជាប្រព័ន្ធទូទាត់ឆ្លងប្រទេស អាស៊ានក៏អាចបង្កើនប្រសិទ្ធភាពនៃសេដ្ឋកិច្ចក្នុងតំបន់ សម្រួលដល់សមាហរណកម្មសេដ្ឋកិច្ច និងគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (MSMEs)។

៣. សុខុមាលភាពមនុស្ស ៖ ការរាតត្បាតបានបង្ហាញពីគម្លាតយ៉ាងទូលំទូលាយក្នុងចំណោមប្រព័ន្ធថែទាំសុខភាពរបស់សមាជិកអាស៊ាន ការពឹងផ្អែកលើប្រភពខាងក្រៅសម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតវ៉ាក់សាំងសំខាន់ៗ។ ដើម្បីបង្កើនភាពធន់នឹងសុខភាព និងសន្តិសុខក្នុងតំបន់ អាស៊ានត្រូវធ្វើការរួមគ្នាដើម្បីធានាឱ្យបាននូវចំនួនប្រជាជនដ៏រឹងមាំដែលអាចទទួលបានការថែទាំ។ ដើម្បីតាមទាន់ទីផ្សារថែទាំសុខភាពនៅក្នុងប្រទេសអភិវឌ្ឍន៍ អាស៊ាន-BAC កំពុងធ្វើការដើម្បីបង្កើតក្របខណ្ឌការថែទាំសុខភាពក្នុងតំបន់ និងអាចចូលដំណើរការបានតាមរយៈកម្មវិធីដូចជា One-Shot Campaign ដែលនឹងពង្រីកវិសាលភាពនៃការចាក់ថ្នាំបង្ការជាប្រចាំ។ អាស៊ានក៏កំពុងស្វែងរកការលើកកម្ពស់ការវិនិយោគប្រកបដោយភាពច្នៃប្រឌិតនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ដូចជា លំដាប់ហ្សែន mRNA និងជីវវិទ្យា តាមរយៈកម្មវិធីក្នុងតំបន់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក្នុងតំបន់បានចាត់វិធានការយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ។

៤.​ការច្នៃប្រតិដ្ឋ៖ នវានុវត្តន៍ គឺជាកត្តាជំរុញទីពីរនៃការអភិវឌ្ឍន៍អាស៊ាន ដែលដើរតួនាទីជាក្បាលម៉ាស៊ីនដើម្បីជំរុញសេដ្ឋកិច្ចអាស៊ានឆ្ពោះទៅមុខ និងជាកត្តាជំរុញដ៏មានឥទ្ធិពលសម្រាប់ការផ្លាស់ប្តូរ។ អស់រយៈពេលជាច្រើនឆ្នាំ អាស៊ានបានបង្កើនការចំណាយរបស់ខ្លួនលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) រហូតឈានដល់ប្រមាណ ៣៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ដែលជាការកើនឡើងយ៉ាងច្រើនពី ២១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១០ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះក្នុងការជំរុញការបង្កើតថ្មី។

៥. ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៖ អាស៊ានគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលងាយរងគ្រោះនឹងអាកាសធាតុបំផុតរបស់ពិភពលោក។ យោងតាមអង្គការសហប្រជាជាតិ ប្រទេសកំពុងអភិវឌ្ឍន៍នឹងត្រូវការចំណាយរហូតដល់ ៦ ទ្រីលានដុល្លារត្រឹមឆ្នាំ ២០៣០ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គោលដៅសកម្មភាពអាកាសធាតុរបស់ពួកគេ។ ដើម្បីធានាបាននូវហិរញ្ញប្បទានគ្រប់គ្រាន់ និងជំរុញការផ្លាស់ប្តូរដែលត្រូវការដើម្បីដោះស្រាយវិបត្តិអាកាសធាតុ មជ្ឈមណ្ឌលកាបូនអាស៊ានបានបង្កើតសម្ព័ន្ធអាស៊ានស្តីពីទីផ្សារកាបូន (AACM)។ តាមរយៈការកសាងទីផ្សារកាបូនក្នុងតំបន់ អាស៊ាន-BAC ខិតខំបង្កើតមូលនិធិដែលអាចជំរុញការរំលាយកាបូនក្នុងឧស្សាហកម្ម និងការសហការអាកាសធាតុក្នុងតំបន់។ ក្នុងពេលដំណាលគ្នានេះ អាស៊ានមានវេទិការការចែករំលែកចំណេះដឹងដូចជា Net Zero Hub ដែលសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅទូទាំងរដ្ឋាភិបាល អាជីវកម្ម និងសង្គមឆ្ពោះទៅរកគោលដៅរួមគ្នានៃ ការកាត់បន្ថយកាបូន។ សកម្មភាពទាំងនេះបំពេញបន្ថែមនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការអភិវឌ្ឍន៍ និងការដាក់ឱ្យដំណើរការយ៉ាងឆាប់រហ័សនៃការដឹកជញ្ជូនស្អាត បៃតង និងកាបូនទាប ជាពិសេសរថយន្តអគ្គិសនី (EVs)។

៦. ការសម្របសម្រួលផ្នែកពាណិជ្ជកម្ម និងការវិនិយោគ៖ គំនិតផ្តួចផ្តើមទាំងអស់នេះអាចពង្រីកបានលុះត្រាតែភាគីពាក់ព័ន្ធសេដ្ឋកិច្ចរបស់អាស៊ានត្រូវបានដាក់បញ្ចូលយ៉ាងពេញលេញនៅក្នុងតំបន់។ តាមរយៈការសម្រួលនីតិវិធីពាណិជ្ជកម្មឆ្លងព្រំដែន កាត់បន្ថយឧបសគ្គ និងបទប្បញ្ញត្តិដែលចុះសម្រុងគ្នា សមាជិកអាស៊ានអាចរីករាយនឹងបរិយាកាសធុរកិច្ចដែលទាក់ទងគ្នាកាន់តែច្រើន និងពង្រីកប្រតិបត្តិការរបស់ពួកគេ។ ការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជំរុញក្របខណ្ឌពាណិជ្ជកម្មបើកចំហ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើមដូចជាអង្គភាពធុរកិច្ចអាស៊ាន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន មានសារៈសំខាន់ក្នុងការជំរុញការវិនិយោគក្នុងតំបន់ និងបង្ហាញពីសក្ដានុពលកំណើននៃតំបន់ និងពិភពលោក។

តាមរយៈការប្រើប្រាស់ភាពច្នែប្រឌិត និងការទទួលយកការរួមបញ្ចូល អាស៊ានអាចប្រែក្លាយទៅជាសេដ្ឋកិច្ចចម្រុះមានអំនាចមួយ ប៉ុន្តែអាស៊ានត្រូវតែរក្សានូវសន្ទុះនៃការច្នៃប្រឌិត វិនិយោគលើធនធានមនុស្ស និងផែនការសម្រាប់អនាគតប្រកបដោយនិរន្តរភាពតាមរយៈសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ជាលទ្ធផល អាស៊ានអាចក្លាយទៅជាតំបន់ដែលទទួលការចាប់អារម្មណ៍ច្រើនសម្រាប់ការពង្រឹងកិច្ចសន្ទនា ការចរចា និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិដ៏ទូលំទូលាយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump