ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

​ភ្នំពេញ​៖​ ​ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់​។

​សេចក្តីព្រាង​ច្បាប់​ទាំងនេះ​ ត្រូវបាន​អនុម័ត​ដោយ​សំឡេង​ ​៥៨​ ​លើ​ ​៥៨​ ​នៅក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​ នីតិកាល​ទី​៥​ ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ​អ៊ុច ​បូរ​រិទ្ធ ​អនុ​ប្រធាន​ទី​១​ព្រឹទ្ធសភា​។ ​សេចក្តីព្រាង​ច្បាប់​ទាំង​បី​នេះ​ ត្រូវបាន​រដ្ឋសភា​អនុម័ត​រួចហើយ​កាលពី​ថ្ងៃទី​១៤​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។

​សេចក្តីព្រាង​ច្បាប់​ទី​១​ ​គឺ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​ ​ដែល​បង្កើត​ក្របខ័ណ្ឌ​សម្រាប់​រៀបចំ​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​តាម​វិស័យ​ សម្រាប់​ផលិតផល​ និង​សេវាកម្ម​អាទិភាព​។

​ទី​២​ ​គឺ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​តាម​ផ្នែក​អាស៊ាន​សម្រាប់​សម្ភារៈ​អគារ ​និង​សំណង់​ ​ដែល​មាន​គោលបំណង​គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​សម្ភារៈ​អគារ ​និង​សំណង់​ក្នុង​ទីផ្សារ​អាស៊ាន​។

​ទី​៣​ ​គឺ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​អាស៊ាន​ស្តីពី​ប្រភេទ​អនុម័ត​បញ្ជាក់​សម្រាប់​ផលិតផល​យានយន្ត ​ដើម្បី​គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​យានយន្ត​ក្នុង​ទីផ្សារ​អាស៊ាន​។

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​ដែល​ជា​តំណាង​រាជ​រដ្ឋាភិបាល​មក​ការពារ​សេចក្តីព្រាង​ច្បាប់​ទាំងនេះ​ ​បាន​លើកឡើង​ថា​ ​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទាំង​៣​ ​នឹង​ពង្រឹង​ប្រព័ន្ធ​វាយតម្លៃ​ភាព​អនុលោម​របស់​កម្ពុជា​ ​ព្រមទាំង​លើកកម្ពស់​សមត្ថភាព​បច្ចេកទេស​ និង​ភាព​ជឿជាក់​របស់​អង្គភាព​ចេញ​វិញ្ញាបនបត្រ ​អង្គភាព​ធ្វើតេស្ត ​និង​អង្គភាព​ធ្វើ​អធិការ​កិច្ច​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖​ ​“​កិច្ចព្រមព្រៀង​ទាំង​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​តម្រូវឱ្យ​ធ្វើ​ឡើងវិញ​នូវ​ការ​ចេញ​វិញ្ញាបនបត្រ ​ការ​ធ្វើតេស្ត​វិភាគ​ ​និង​ការ​ធ្វើ​អធិការ​កិច្ច​លើ​ផលិតផល​ ​ដោយ​សម្រួល​លំហូរ​ទំនិញ​ក្នុង​ទីផ្សារ​អាស៊ាន​ ​និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​ទំនិញ​កម្ពុជា​ក្នុង​តំបន់​។​”

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​ ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​ នឹង​ជួយ​កម្ពុជា​លុបបំបាត់​របាំង​បច្ចេកទេស​ចំពោះ​ពាណិជ្ជកម្ម​ ​និង​កាត់បន្ថយ​ការ​ចំណាយ​ស្ទួន​លើ​ការ​ធ្វើតេស្ត​ផលិតផល​ឡើងវិញ​ ​នៅពេល​នាំចេញ​ទៅកាន់​ទីផ្សារ​អាស៊ាន​។​ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ជួយ​ឱ្យ​លំហូរ​ពាណិជ្ជកម្ម​ទំនិញ​កាន់តែ​រលូន​ រហ័ស​ និង​មាន​ប្រសិទ្ធភាព​ថ្លៃ​ដើម​ ព្រមទាំង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ផលិតផល​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់​។

​សម្រាប់​វិស័យ​សម្ភារៈ​អគារ ​និង​សំណង់​ ​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​នឹង​ជួយ​ធានា​គុណភាព​ ​សុវត្ថិភាព​ និង​បទដ្ឋាន​បច្ចេកទេស​នៃ​សម្ភារៈ​សំណង់​ដែល​នាំចូល​ ​និង​នាំចេញ​ ​ព្រមទាំង​កាត់បន្ថយ​ពេលវេលា​ ​និង​ថវិកា​ក្នុង​ការ​បញ្ជាក់​គុណភាព​។

​វិធានការ​នេះ​ក៏​ត្រូវបាន​រំពឹង​ថា​ ​នឹង​ជួយ​ទាក់ទាញ​ការ​វិនិយោគ​លើ​សហគ្រាស​ផលិត​សម្ភារៈ​សំណង់​ក្នុង​ស្រុក​ ​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​សំណង់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ស្តង់ដារ​។

​ចំពោះ​ផលិតផល​យានយន្ត​ ​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​នឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ ​និង​ពេលវេលា​ក្នុង​ការ​ធ្វើតេស្ត​យានយន្ត ​និង​គ្រឿង​បន្លាស់​ ​ព្រមទាំង​លើកកម្ពស់​បទដ្ឋាន​សុវត្ថិភាព​ ​និង​បរិស្ថាន​ចំពោះ​យានយន្ត​។

​សេចក្តីព្រាង​ច្បាប់​នេះ​ ​ក៏​នឹង​ជំរុញ​គំនិត​ផ្តួចផ្តើម​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ដំឡើង​យានយន្ត ​និង​ផលិត​គ្រឿង​បន្លាស់​នៅ​កម្ពុជា​ ​ឱ្យ​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​ខ្សែ​ច្រវាក់​តម្លៃ​ ​និង​ផលិតកម្ម​យានយន្ត​ក្នុង​តំបន់​អាស៊ាន​។​

ក្រៅពី​សេចក្តីព្រាង​ច្បាប់​ទាំង​បី​នេះ​ ​ព្រឹទ្ធសភា​ក៏​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​កម្ពុជា​ចូល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ប្រាតិ​ភោគ​ជា​អន្តរជាតិ​ចំពោះ​ឧបករណ៍​ចល័ត​ ​និង​ពិធីសារពាក់ព័ន្ធ​នឹង​ឧបករណ៍​អាកាសយាន​ផងដែរ​។

​ការ​ចូល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ខេប​ថោន ​និង​ពិធីសារ​អាកាសយាន ​ត្រូវបាន​ចាត់ទុក​ថា​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ ​ដោយ​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​ ​ព្រមទាំង​ទាញយក​ផលប្រយោជន៍​ពី​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ៗ​របស់​កម្ពុជា​។

​អនុសញ្ញា​ ​និង​ពិធីសារ​នេះ​ ​ក៏​ត្រូវបាន​រំពឹង​ថា​នឹង​ជួយ​ជំរុញ​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​ ​និង​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ​ព្រមទាំង​ការ​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ទំនិញ​ផងដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/07/2026

ប្រជាពលរដ្ឋ​អាម៉េរិក​ប្រមាណ ៤៩ភាគរយ បង្ហាញពីការ​គាំទ្រ​ឱ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​អន្តរជាតិ​ (ICC) ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក ​Benjamin​ ​Netanyahu​ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធាពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម

ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/07/2026

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨ ភាគរយ នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ តាមយៈយន្តការលើកទឹកចិត្តពិសេស

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

Leave a Reply

Your email address will not be published.Required fields are marked *