សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង កំពុងមមាញឹកផលិត ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន

ភ្នំពេញ ៖ ក្រោមកិច្ចសម្របសម្រួលនីតិវិធី និងការផ្សារភ្ជាប់ទីផ្សារក្រៅស្រុកពីរដ្ឋាភិបាលតាមរយៈស្ថាប័នពាក់ព័ន្ធ សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (HCST) បាន និងកំពុងខិតខំកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅកាន់រាជាណាចក្ររួមនៃព្រីតថេន(អតីតចក្រភពអង់គ្លេស) និងប្រទេសជប៉ុន ជាផលិតផលសម្រេច ក្នុងទំហំរហូតដល់ ១២៥ តោនក្រោយមានការទទួលស្គាល់ពីគុណភាព រសជាតិឆ្ងាញ់ និងស្របតាមស្ដង់ដារចំណីអាហារ ។

លោកស្រី មុត ចរិយា នាយិកាគ្រប់គ្រង ដែលជាម្ចាស់សហគ្រាស HCST បានប្រាប់បណ្តាញសារព័ត៌មាន AMS នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានសមត្ថភាពអាចកែច្នៃ និងផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ ១០តោនក្នុងមួយថ្ងៃ ជាមួយចំនួនបុគ្គលិកបម្រើការងារឱ្យសង្វាក់ផលិតកម្មគ្រប់ផ្នែកសរុប ៦៧នាក់។ ជាការកត់សម្គាល់ ផលិតផលសម្រេចនៃការកែច្នៃគ្រាប់ស្វាយចន្ទីរបស់សហគ្រាសមួយនេះ បានផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកតិចបំផុត ពោលគឺមានដាក់លក់តែនៅក្នុងផ្សារទំនើប អ៊ីអន ភ្នំពេញ តែប៉ុណ្ណោះ ក្រៅពីនេះ ចំណែកទីផ្សារភាគច្រើនគឺត្រូវបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ជាក់ស្ដែង នាពេលបច្ចុប្បន្ននេះ សហគ្រាសកំពុងមមាញឹកផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារចក្រភពអង់គ្លេស ឬ រាជាណាចក្ររួមនៃព្រីតថេន ព្រមទាំងប្រទេសជប៉ុន សរុបចំនួន ១២៥តោន។

ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីដែលកំពុងមានទីផ្សារក្រៅស្រុករូបនេះបានបញ្ជាក់ថា ៖

«នេះជាលើកទី ៣ ហើយដែលខ្ញុំនាំចេញទៅអង់គ្លេស ដោយតាមគម្រោង យើងត្រូវនាំចេញចំនួន ១២៥តោន ហើយសម្រាប់តែអង់គ្លេសមានចំនួន ៨០តោន នៅសល់ប៉ុន្មានគឺសម្រាប់នាំចេញទៅជប៉ុនក្នុងឆ្នាំ២០២៦នេះ។ ក្រៅពីប្រទេសទាំង២ យើងក៏កំពុងពិភាក្សាជាមួយអ្នកបញ្ជាទិញនៅប្រទេសអាល្លឺម៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកផងដែរ»។

ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ចំពោះការនាំចេញចន្ទីរបស់សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ក៏ដូចជាការដឹកជញ្ជូន គឺមានការគាំទ្រពីទីភ្នាក់ងារឥណទាននាំចេញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស (United Kingdom’s Export Finance) ដែលជាស្ថាប័នផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការធានាពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ និងការវិនិយោគអន្តរជាតិ។ ដូច្នេះ សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង អាចពង្រីកការនាំចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសដោយជោគជ័យ ដែលឆ្លុះបញ្ចាំងពីគុណភាព ស្តង់ដារ និងសក្ដានុពលនៃវិស័យកែច្នៃកសិផលរបស់កម្ពុជា។

ជាមួយគ្នានេះ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏បានអបអរសាទរដល់ក្រុមការងាររបស់សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង និងបានបង្ហាញក្តីរំពឹងថា នឹងមានផលិតផលកម្ពុជាកាន់តែច្រើនបង្ហាញវត្តមាននៅលើធ្នើលក់ក្នុងហាងនានាទូទាំងចក្រភពអង់គ្លេសនាពេលខាងមុខនេះ។

សូមជម្រាបថា តាមរយៈការនាំចេញផលិតផលសម្រេចនៃគ្រាប់ស្វាយចន្ទីរបស់ សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង នាពេលនេះ មិនត្រឹមតែនាំយកផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយពីស្នាដៃ មោទនភាព និងសក្ដានុពលរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ សហគ្រាសកែច្នៃមួយនេះបានអះអាងថា នេះជាការបន្តពង្រីកទីផ្សារ និងលើកកម្ពស់តម្លៃបន្ថែមសម្រាប់ផលិតផលស្វាយចន្ទីកម្ពុជានៅលើឆាកអន្តរជាតិ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ការដឹកជញ្ជូនផលិតផលស្វាយចន្ទីរបស់សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ទៅកាន់ទីផ្សារចក្រភពអង់គ្លេស គឺជាមោទនភាពសម្រាប់វិស័យស្វាយចន្ទីកម្ពុជា។

លោកបានបញ្ជាក់ថា ការនាំផលិតផលកែច្នៃរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប មិនមែនជារឿងងាយស្រួលនោះទេ ដោយសារគេតម្រូវការស្តង់ដារគុណភាព និងសុវត្ថិភាពស្បៀងអាហារមានភាពតឹងរ៉ឹង។ ដូច្នេះ ការណ៍ដែលសហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង អាចនាំផលិតផលទៅដល់ទីផ្សារចក្រភពអង់គ្លេសបាន គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់តម្លៃបន្ថែម និងកេរ្តិ៍ឈ្មោះផលិតផលស្វាយចន្ទីកម្ពុជា។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិជាង ១,០៣០,០០០តោន ដែលមានតម្លៃប្រមាណ ១.៧៥១ពាន់លានដុល្លារ កើនឡើង ២៨.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នៅឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានតម្លៃប្រមាណ ១.៥ពាន់លានដុល្លារ កើនឡើង ២៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមមាន ខេត្តកំពង់ធំ ចំនួន ១៤៧ ៧០៣ហិកតា, ខេត្តក្រចេះ ១០២ ៥២០ ហិកតា, ខេត្តរតនគិរីចំនួន ៩៧ ២៥៨ ហិកតា, ខេត្តកំពង់ចាម ៤៦ ៥៨២ ហិកតា, ស្ទឹងត្រែង ៤៤ ២៥០ ហិកតា, ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា, ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា, ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា, ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *