ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត ក្នុងការផ្លាស់ប្តូរព័ត៌មានពីតម្រូវការកម្លាំងពលកម្មតាមរយៈកម្មវិធី NTTI BizConnect Cambodia 2026 ។ តាមរយៈកម្មវិធីមួយនេះ ក៏ជាការបន្តការតភ្ជាប់សិស្ស-និស្សិត TVET ជាមួយនឹងវិស័យឯកជន ជាពិសេសការបំពេញចន្លោះប្រហោងកម្លាំងពលកម្មជំនាញ និងគុណវុឌ្ឍិស្របតាមតម្រូវការរបស់ឧស្សាហកម្ម និងឆ្លើយតបនឹងបរិបទសកល គឺអន្តរកាលបៃតង និងបរិវត្តកម្មឌីជីថលផងដែរ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីបើកកម្មវិធី NTTI BizConnect Cambodia 2026 នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព ផលិតភាព និងភាពបត់បែន ដើម្បីជួយឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពង្រឹងភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម ទាក់ទាញការវិនិយោគ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា។ ជាក់ស្តែង រាជរដ្ឋាភិបាលបច្ចុប្បន្ន បានដាក់ការអភិវឌ្ឍ “មូលធនមនុស្ស” ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានផ្តល់អាទិភាពខ្ពស់សំដៅប្រែក្លាយរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ តម្លៃបន្ថែម និងផ្អែកលើបច្ចេកវិទ្យា តាមរយៈការរៀបចំគោលនយោបាយជាតិសំខាន់។

ឯកឧត្តមបានជម្រាបជូនថា ក្រសួងបានធ្វើទំនើបកម្មកម្មវិធីសិក្សា TVET និងពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ដែលជាចំណុចស្នូលអាចធ្វើឱ្យ TVET ទទួលបានជោគជ័យ។ ដើម្បីឱ្យកម្មវិធីនេះបន្តរីកចម្រើន ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះបណ្តាលកំណត់វិស័យសហប្រតិបត្តិការឱ្យបានច្បាស់លាស់ ហើយគណៈកម្មការរៀបចំក៏ត្រូវប្រមូលផ្តុំឱកាសភាពជាដៃគូ និងសកម្មភាពបន្ត ទៅជាផែនការសកម្មភាព។ ចំពោះនិស្សិត សូមចាត់ទុកវេទិកានេះ ជាឱកាសរៀនសូត្រពីនិយោជក ឈ្វេងយល់ពីមាគ៌ាអាជីព ពីការរំពឹងទុកនៃវិស័យឧស្សាហកម្ម និងកសាងទំនាក់ទំនងវិជ្ជាជីវៈ។ វិស័យឯកជន ក៏សូមណែនាំដល់សិស្សពីការត្រៀមខ្លួន ជាពិសេសជំនាញទន់ និងគួរយល់ថា ការវិនិយោគលើជំនាញ និងការផ្តល់ឱកាសចុះកម្មសិក្សា ជាការវិនិយោគលើក្រុមហ៊ុនរបស់ខ្លួន។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្មវិធី SCOPE-HE ក៏ដូចជា EU នឹងបន្តគាំទ្រវេទិកានេះទៀត រួមទាំងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសកម្មវិធី TVET។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា គម្រោង BizConnect ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់របស់ EU ក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានបំណងលើកកម្ពស់ការអប់រំឧត្តមសិក្សា និងនាំមកនូវការជួបជុំគ្នារវាងគ្រឹះស្ថានបណ្តុះបណ្តាល អាជីវកម្ម និងនិស្សិត ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ពីជំនាញដែលនិយោជកត្រូវការ និងបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់អត្ថប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមគូសបញ្ជាក់ថា EU ចង់ឃើញយុវជនកម្ពុជាអាចកសាងអនាគតខ្លួនតាមរយៈជំនាញដែលពួកគេកំពុងអភិវឌ្ឍ និងសង្ឃឹមថា វិស័យធុរកិច្ចនឹងមើលឃើញពីសារៈសំខាន់នៃការវិនិយោគលើធនធានមនុស្ស។ EU មានមោទនភាពដែលបានសហការជាមួយកម្ពុជា ដើម្បីរួមគ្នាកសាងអនាគតមួយដែលកាន់តែបៃតង កាន់តែឌីជីថល និងប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។

សូមបញ្ជាក់ថា BizConnect ជាគំនិតផ្តួចផ្តើមពង្រឹងសមត្ថភាពដ៏សំខាន់ ដែលគាំទ្រដោយ EU ក្រោមកម្មវិធីកញ្ចប់ការតភ្ជាប់ប្រកបដោយចីរភាពសហភាពអឺរ៉ុប-អាស៊ាន ការអប់រំកម្រិតខ្ពស់ (SCOPE-HE)។ កម្មវិធី NTTI BizConnect Cambodia 2026 នឹងក្លាយជាមូលដ្ឋានសម្រាប់កសាងភាពជាដៃគូដែលមាននិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ដល់សិស្ស-និស្សិត ក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះបណ្តាលនាពេលអនាគត ហើយសិស្សដែលបញ្ចប់ការសិក្សានឹងមានសមត្ថភាព និងត្រៀមខ្លួនកាន់តែប្រសើរ ដើម្បីចូលរួមក្នុងទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

បុគ្គល​ ៤​ ​អាច​ជំនួស​តំណែង​លោក ​​Zelensky ក្រោយ​លោក​ Trump ​ជំរុញ​ការ​ផ្លាស់ប្តូរ​នយោបាយ​អ៊ុយក្រែន

បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ការ​ពិភាក្សា​អំពី​បុគ្គល​ដែល​អាច​ជំនួស​លោក​ Volodymyr ​Zelensky ​ក្នុង​តំណែង​ប្រធានាធិបតី​អ៊ុយក្រែន ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​លើកឡើង​ពី​តម្រូវការ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​

រុស្ស៊ី​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​ ​AI ​ថ្មី​ ​សម្រាប់​បង្កើន​សមត្ថភាព​ដ្រូន​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ថ្មី​មួយ ​ដើម្បី​ផ្តល់​វីដេអូ​ពី​សកម្មភាព​ប្រយុទ្ធ​ជាក់ស្តែង​ដល់​ក្រុម​អ្នក​ផលិតដ្រូន​ក្នុង​ស្រុក​ ​សម្រាប់​យក​ទៅ​ហ្វឹកហាត់​ប្រព័ន្ធ​ ​AI ​របស់​ដ្រូន​យោធា