រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ​ និងស្ថិតស្ថេរ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ក្នុងគោលដៅឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់កាន់តែរឹងមាំ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើន និងបានអនុវត្តជាច្រើនអាណត្តិរួចមកហើយ ។ ដោយឡែក នៅក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលក៏នៅតែបន្តអនុវត្តន៍គោលនយោបាយនោះបន្តទៀត។

សម្ដេចមានប្រសាសន៍ថា ៖

« ដើម្បីឱ្យមានភាពធន់រឹងមាំ កម្ពុជាបានជំរុញផលិតភាពឱ្យកាន់តែរឹងមាំ និងមានកំណើន ហើយដើម្បីជំរុញផលិតភាពក្នុងស្រុកកាន់ខ្ពស់នោះ កម្ពុជាក៏បានត្រៀមនូវធនធានមនុស្ស ដីធ្លី ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាថ្មីៗចុងក្រោយ ហើយក្រៅពីការងារទាំងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវនយោបាយ ព្រមទាំងយុទ្ធសាស្ត្រកំណែទម្រង់ស្ថាប័នរាជរដ្ឋាភិបាលមួយចំនួនផងដែរ » ។

សម្ដេចបានបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីអភិវឌ្ឍន៍មិនមែនមានតែមនុស្សប៉ុន្មាននាក់នោះទេ តែរាជរដ្ឋាភិបាលមានអ្នកជំនាញ មានបញ្ញាវ័ន្ត និងមានទាំងអ្នកប្រតិបត្តិផ្ទាល់ជាច្រើន ដែលទាំងនេះសុទ្ធតែជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រតាំងពីត្រីកោណរហូតមកដល់បច្ចុប្បន្ននេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដែលយុទ្ធសាស្ត្រទាំងនេះ ក៏មិនមែនចេះតែដាក់ឱ្យតែបាន ឬដាក់ឱ្យតែពិរោះនោះឡើយ ប៉ុន្តែបានគិតគូរច្បាស់លាស់ដើម្បីឱ្យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពធន់រឹងមាំ ។

បើតាមសម្ដេចធិបតីបានបញ្ជាក់ កត្តាជំរុញ និងធ្វើឱ្យភាពធន់សេដ្ឋកិច្ចកាន់តែរឹងមាំ ដែលរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តន៍ជាច្រើនអាណត្តិរួចមកហើយនោះ មានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលក៏បានកែទម្រង់រដ្ឋបាលសាធារណៈ កែទម្រង់ប្រព័ន្ធតុលាការ កែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ ទាំងនេះ សុទ្ធតែធានាបាននូវភាពធន់របស់កម្ពុជា ។ គោលនយោបាយនេះក៏មិនមែនដាក់ចេញត្រឹមតែអាណត្តិនេះទេ ប៉ុន្តែនៅអាណត្តិក្រោយៗទៀតក៏នៅតែបន្តផ្ដោតការយកចិត្តទុកដាក់ជាអាទិភាព ព្រោះគោលនយោបាយទាំងនេះ ជាគោលនយោបាយដែលដាក់ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ ។

សម្ដេចបានបញ្ជាក់ទៀថា ប្រទេសជាតិមួយត្រូវតែមាននិរន្តរភាពគោលនយោបាយ ហើយបើសិនជាប្រទេសជាតិមួយគ្មាននិរន្តរភាពជាគោលនយោបាយ នឹងធ្វើឱ្យការដឹកនាំប្រទេសនោះមានបញ្ហា ។ ដូច្នេះ ការធានានិរន្តរភាពគោលនយោបាយពិតជាមានសារសំខាន់ណាស់ ហេតុនេះហើយទើបយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា មានចតុកោណ បញ្ចកោណ​ និងទៅតាមដំណាក់កាលមួយៗ ដែលមានការគិតគូរច្បាស់លាស់ ព្រោះតែគោលនយោបាយទាំងនេះ មិនអាចធ្វើបានសម្រេចក្នុងតែពេលមួយថ្ងៃនោះទេ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump


Leave a Reply

Your email address will not be published.Required fields are marked *