អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ភ្នំពេញ​៖​ ​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​។​

ការ​លើកឡើង​នេះ​ធ្វើឡើង​ក្នុង​ពិធី​បើក «​វេទិកា​ធុរកិច្ច​ ​និងន​វានុវត្តន៍​ឆ្នាំ​២០២៦​» ​ក្រោម​ប្រធានបទ «​កាលានុវត្តភាព​វិស័យ​នាំចេញ​-​នាំចូល​របស់​កម្ពុជា​» ​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា ​កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ ​ដោយ​មាន​ការ​ចូលរួម​ពី​វា​គ្មិន ​និង​អ្នក​ជំនាញ​មកពី​វិស័យ​សាធារណៈ​ ​និង​ឯកជន ​ព្រមទាំង​ធុរជន ​និង​វិនិយោគិន​ក្នុង​ស្រុក​ ​និង​បរទេស​ប្រមាណ​ ​៥០០​នាក់​។​

​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​បរិការណ៍​ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​សកល​កំពុង​វិវត្ត​យ៉ាង​ឆាប់រហ័ស ​ដែល​អាច​នាំមក​ទាំង​បញ្ហា​ប្រឈម ​និង​កាលានុវត្តភាព​ថ្មី​ៗ​សម្រាប់​វិស័យ​នាំចេញ​-​នាំចូល​របស់​កម្ពុជា​។​

​អ្នក​ឧកញ៉ា​បាន​គូសបញ្ជាក់​ថា​ ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​រវាង​មហា​អំណាច​ ការ​វិវត្ត​នៃ​គោលនយោបាយ​ពន្ធ​គយ​សកល ​និង​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​ ​ព្រមទាំង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយសារ​ជម្លោះ​ព្រំដែន​កម្ពុជា​ ​និង​ថៃ ​សុទ្ធតែ​ជា​កត្តា​ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​របស់​កម្ពុជា​។

​អ្នក​ឧកញ៉ា​បាន​បន្ត​ថា​ ​៖​«​ការ​ធ្វើ​ពិពិធកម្ម​នេះ​មាន​សារៈសំខាន់ ​ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ​»​។​

​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​រួបរួម​គ្នា​របស់​វិស័យ​ឯកជន​ជា​សំឡេង​តែ​មួយ ​និង​ការ​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​រាជ​រដ្ឋាភិបាល​ ​ក្នុង​ការ​កែទម្រង់​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។

​តាម​អ្នក​ឧកញ៉ា ​កិច្ច​សហការ​រវាង​វិស័យ​ឯកជន ​និង​រាជ​រដ្ឋាភិបាល​ ​នឹង​ជួយ​បង្កើត​បរិយាកាស​ធុរកិច្ច​កាន់តែ​ប្រសើរ​ បង្កើត​ការងារ​ ​និង​បង្កើន​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​ ​សំដៅ​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

​ជាមួយគ្នា​នេះ​ ​ឧកញ៉ា​ ​លឹម ​សុជាតិ​ ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​លើកឡើង​ថា​ ​ការ​រៀបចំ​វេទិកា​ឆ្នាំ​២០២៦ ​គឺជា​ការ​បន្តពី​លទ្ធផល​ ​និង​បទពិសោធន៍​ដែល​ទទួល​បាន​ពី​វេទិកា​កាលពី​ឆ្នាំ​២០២៥ ​ដើម្បី​ផ្តល់​ឱកាស​ដល់​ម្ចាស់​អាជីវកម្ម ​និង​វិនិយោគិន ​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ​និង​ស្វែងយល់​អំពី​ការ​ប្រែប្រួល​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សកល​។

​ឧកញ៉ា ​លឹម​ ​សុជាតិ ​បាន​បន្ត​ថា​ ​វេទិកា​នេះ​ក៏​បង្កើត​លំហ​សម្រាប់​ការ​ផ្លាស់ប្តូរ​យោបល់ ​និង​ចែក​រំលែក​បទពិសោធន៍​រវាង​វិស័យ​សាធារណៈ​ ​និង​ឯកជន ​ជាពិសេស​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ​និង​ភស្តុភារ​កម្ម ការ​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​នាំចេញ​-​នាំចូល​។

​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ​វេទិកា​ធុរកិច្ច​ ​និងន​វានុវត្តន៍​ឆ្នាំ​២០២៦ ​នឹង​ក្លាយជា​វេទិកា​សំខាន់​សម្រាប់​ធុរ​ជន វិនិយោគិន ​និង​ភាគី​ពាក់ព័ន្ធ​ រួមគ្នា​ពិភាក្សា​ ​កំណត់ ​និង​ស្វែងរក​កាលានុវត្តភាព​ថ្មី​ៗ​ ព្រម​ទាំង​ចែក​រំលែក​គំនិត​ ​និង​បទពិសោធន៍ ​ដើម្បី​ពង្រឹង​វិស័យ​នាំចេញ​-​នាំចូល​ ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា​។

​ក្នុង​កម្មវិធី​នេះ​ ​ឯកឧត្តម​អ្នក​ឧកញ៉ា​ ​ហ៊ឺ ​បាវី​ ​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ទទួល​បន្ទុក​ជា​ប្រធាន​អគ្គ​នាយក​កំពង់​ផែស្វយ័ត​ភ្នំពេញ​ ​បាន​ធ្វើ​បទបាឋ​កថា​ស្តីពី​ ​«​កាលានុវត្តភាព​ភស្តុភារ​កម្ម​កម្ពុជា​» ​ដោយ​ផ្តោត​លើ​តួនាទី ​និង​សក្តានុពល​របស់​វិស័យ​នេះ​ ​ក្នុង​ការ​ពង្រឹង​ការ​តភ្ជាប់​ពាណិជ្ជកម្ម​ ការ​វិនិយោគ ​និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​ព្រមទាំង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន​កម្ពុជា​។​

វេទិកា​ក៏​មាន​កិច្ច​ពិភាក្សា​ក្រោម​ប្រធានបទ ​«​ការ​បង្កើន​ប្រសិទ្ធភាព​វិស័យ​ដឹកជញ្ជូន​ ​និង​ភស្តុភារ​កម្ម​សម្រាប់​ភាព​ប្រកួតប្រជែង​ក្នុង​ពាណិជ្ជកម្ម​សកល​» ​ដោយ​មាន​ការ​ចូលរួម​ពី​វា​គ្មិន ​និង​អ្នក​ជំនាញ​មកពី​វិស័យ​ពាក់ព័ន្ធ​ ​ដើម្បី​ចែក​រំលែក​ចំណេះដឹង​ បទពិសោធន៍​ ​និង​ទស្សនៈ​អំពី​ការ​កែលម្អ​ប្រព័ន្ធ​ដឹកជញ្ជូន​ ​និង​ភស្តុភារ​កម្ម​របស់​កម្ពុជា​។​

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​រៀបចំ​វេទិកា​នេះ​ក្នុង​គោលបំណង​ចែក​រំលែក​ព័ត៌មាន​ ​ចំណេះដឹង​ ​និង​បទពិសោធន៍​ថ្មី​ៗ ពាក់ព័ន្ធ​នឹង​ការ​វិវត្ត​នៃ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​សកល ​ព្រមទាំង​ស្វែងរក​កាលានុវត្តភាព ​និង​ដំណោះស្រាយ​ថ្មី​ៗ ​ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ធុរជន ​និង​វិស័យ​ឯកជន​កម្ពុជា​។

តាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​១០​ ​ខែ​កក្កដា ​ឆ្នាំ​២០២៦ ការ​ដោះដូរ​ទំនិញ​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​២០២៦ ​សម្រេចបាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ​៣​៦​.​៨៤​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​.​៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

​ក្នុង​រយៈពេល​នេះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ ១៧​.​០៧ ​ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​១៩​.​៥ ​ភាគរយ​ ​ខណៈ​ការ​នាំចូល​មាន​តម្លៃ​ជាង​ ​១៩​.​៧៦ ​ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​២១​.​៤ ​ភាគរយ​។

​កំណើន​នេះ​បង្ហាញ​ពី​ការ​កើនឡើង​នៃ​សកម្មភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​និង​ការ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល ​ខណៈ​ការ​ពង្រីក ​និង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ ​នៅតែ​ជា​កត្តា​សំខាន់​សម្រាប់​ការ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ផលិតផល​កម្ពុជា​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន

ក្រុមហ៊ុន​មេ Facebook ​ព្រម​បង់​សំណង​រហូតដល់​ ​១៨ ​ពាន់​លាន​ដុល្លារ​ ​ពាក់ព័ន្ធ​បញ្ហា​កុមារ​ញៀន​បណ្ដាញ​សង្គម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/08/2026

ក្រុមហ៊ុន​ ​Meta Platforms ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Facebook ​និង​ Instagram ​បាន​ព្រមព្រៀង​បង់ប្រាក់​សំណង​រហូតដល់​ ​១៨ ​ពាន់​លាន​ដុល្លារ ​និង​អនុវត្ត​វិធានការ​ថ្មី​ៗ​ដើម្បី​ពង្រឹង​សុវត្ថិ​ភាព​កុមារ ​និង​យុវវ័យ ​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​សម្រុះ​សម្រួល​ជាមួយ​រដ្ឋ ​និង​ដែនដី​របស់​សហរដ្ឋ​អាម៉េរិក

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ


Leave a Reply

Your email address will not be published.Required fields are marked *