ធនាគារពិភពលោក ដំឡើងឋានៈវៀតណាមទៅជា ‘ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់’

បរទេស៖ ធនាគារពិភពលោក (World Bank) សម្រេចដំឡើងឋានៈប្រទេសវៀតណាម ពីក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងការធ្វើចំណាត់ថ្នាក់កម្រិតចំណូលជាតិចុងក្រោយបង្អស់របស់ខ្លួនដែលបានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា។ នេះបើយោងតាមការរាយការណ៍ពី Asia News Network។

ការវាយតម្លៃនេះត្រូវបានធ្វើឡើងផ្អែកលើចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ (GNI per capita) របស់ប្រទេសនីមួយៗកាលពីឆ្នាំមុន។ ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមកើនឡើងពី ៤,៤៩០ ដុល្លារក្នុងឆ្នាំ ២០២៤ ដល់ ៤,៩៧០ ដុល្លារ ក្នុងឆ្នាំ ២០២៥។

តួលេខនេះលើសកម្រិតអប្បបរមាដែលធនាគារពិភពលោកកំណត់ GNI ៤,៥១៦ ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២៥ ដើម្បីអាចឈានជើងចូលក្នុងក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។  

យោងតាមធនាគារពិភពលោក បានឲ្យដឹងថា ការឡើងឋានៈរបស់វៀតណាមត្រូវបានជំរុញដោយគំរូសេដ្ឋកិច្ចផ្អែកលើការនាំចេញជាមួយនឹងទំហំនាំចេញហក់ឡើងជាង ១៥ ភាគរយទាំងក្នុងឆ្នាំ ២០២៤ និង ២០២៥ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបាននូវកំណើន ៧ ភាគរយ និង ៨ ភាគរយរៀងគ្នា។

លើសពីនេះ ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ (GNI) របស់វៀតណាមរីកចម្រើនក្នុងអត្រាមធ្យម ១០ ភាគរយជារៀងរាល់ឆ្នាំចន្លោះឆ្នាំ ២០២១ និង ២០២៥។ កត្តាជំរុញទាំងនេះជាការបោះជំហានទៅមុខប្រកបដោយចីរភាព និងខ្លាំងក្លាបំផុតមួយនៅក្នុងតំបន់។

មិនត្រឹមតែប៉ុណ្ណោះ វៀតណាមដាក់គោលដៅក្នុងការក្លាយជាប្រទេសឧស្សាហកម្មពេញលេញ និងមានសេដ្ឋកិច្ចរឹងមាំពិតប្រាកដនៅក្នុងក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នេះនៅត្រឹមឆ្នាំ ២០៣០ និង ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៤៥។ ដើម្បីសម្រេចបាននូវមហិច្ឆតាទាំងនេះ អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវឈានដល់ចាប់ពី ១០ ភាគរយ ឬ ខ្ពស់ជាងនេះ។

គួរឲ្យបញ្ជាក់ដែរថា ធនាគារពិភពលោកប្រើប្រាស់សន្ទស្សន៍ GNI សម្រាប់មនុស្សម្នាក់គិតជាដុល្លារអាម៉េរិក ដើម្បីចាត់ថ្នាក់់សេដ្ឋកិច្ចសកលលោកជា ៤ ក្រុម រួមមាន៖ ចំណូលទាប ចំណូលមធ្យមកម្រិតទាប ចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់។

កម្រិតកំណត់ត្រូវបានកែតម្រូវផ្អែកលើអតិផរណា និងកត្តាផ្សេងៗទៀតដូចជា កំណើនសេដ្ឋកិច្ច និងប្រជាជន ការផ្លាស់ប្តូរគណនេយ្យជាតិ និងការពិនិត្យឡើងវិញលើទិន្នន័យគ្រឹះ។ សម្រាប់ឆ្នាំ ២០២៦ នេះ ធនាគារពិភពលោកកំណត់អត្តសញ្ញាណប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ចន្លោះពី ៤,៤៩៦ ដល់ ១៣,៩៣៥ ដុល្លារ និង ៤,៦៣៦ ដល់ ១៤,៣៧៥ ដុល្លារសម្រាប់ឆ្នាំ ២០២៧។

វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦ ដែលបានឡើងឋានៈចំណូលខ្ពស់ជាងមុន ក្នុងចំណោមប្រទេសចំនួន ២១៨ ដែលត្រូវបានវាយតម្លៃ។ ទន្ទឹមនឹងនេះ ប្រទេស ៤ ផ្សេងទៀតក៏ត្រូវបានដំឡើងឋានៈពីចំណូលមធ្យមកម្រិតទាបទៅជាចំណូលមធ្យមកម្រិតខ្ពស់ផងដែររួមមាន ហ្សកដានី (៥,២៦០ ដុល្លារ), មីក្រូណេស៊ី (៤,៧៦០ ដុល្លារ), ហ្វីលីពីន (៤,៨៥០ ដុល្លារ), និង ស្រីលង្កា(៤,៦៧០ ដុល្លារ)។

ដោយឡែក ប្រទេសតូហ្គោនៅអាហ្វ្រិកខាងលិច ឡើងឋានៈពីចំណូលទាបមកចំណូលមធ្យមកម្រិតទាប ជាមួយនឹងតួលេខ GNI ១,៣៥០ ដុល្លារសម្រាប់មនុស្សម្នាក់។

ទោះជាយ៉ាងណាក្ដី ការដំឡើងឋានៈនេះមិនប៉ះពាល់ដល់គោលនយោបាយផ្តល់ប្រាក់កម្ចីបច្ចុប្បន្នរបស់ធនាគារពិភពលោកនោះទេ ដោយវៀតណាម និងហ្វីលីពីនបន្តស្ថិតក្នុងក្រុមប្រទេសដែលខ្ចីប្រាក់ពី ធនាគារអន្តរជាតិសម្រាប់ការកសាង និងអភិវឌ្ឍន៍ឡើងវិញ (IBRD) ខណៈដែលស្រីលង្កាបន្តខ្ចីពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA)។ ស្ថាប័នទាំងពីរនេះគឺជាសសរស្តម្ភដ៏សំខាន់របស់ក្រុមធនាគារពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

Leave a Reply

Your email address will not be published.Required fields are marked *