ជម្លោះព្រំដែន​កម្ពុជា-ថៃ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​បាន​​ជួយ​ពន្យារ​ការ​ទូទាត់​សងត្រលប់​សរុបជា​ទឹកប្រាក់​ជាង​២៥០លានដុល្លារអាម៉េរិក​

ភ្នំពេញ ៖ តប​តាមការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ដែលបានសុំឱ្យ​​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​​​អនុគ្រោះ ចំពោះ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​សង្គ្រាម​តាម​ព្រំដែនកម្ពុជា​-​ថៃ​ គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ជាច្រើន​ឬស្ទើរតែទាំងអស់​នៅកម្ពុជា​បាន​យល់​ព្រមពន្យារ​ការទូទាត់​សងត្រលប់​ និងលុប​បំណុល​សម្រាប់យោធិនពលី​និងពិការ ។​

យោង​តាមប្រសាសន៍​សម្ដេច​​មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ក្នុងពិធី​ប្រគល់​សញ្ញា​បត្រ​ជូននិស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បានឱ្យដឹងថា ក្នុង​ការ​ផ្ទុះអាវុធរវាង​យោធា​កម្ពុជា​និងថៃកន្លងមក​នេះ តាមការ​អំពាវនាវ​របស់រដ្ឋាភិបាល​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន៦១ បានជួយ​ពន្យារការទូទាត់ប្រចាំខែ ទាំងដើមទាំង​ការ​សរុប​២០០លានដុល្លារ​អាម៉េរិក និងបានលើក​លែ​ងពិន័យ​ប្រាក់សរុប​ប្រមាណ​ជាង​ ២លាន ។

សម្ដេច​បន្តថា សម្រាប់យោធិន​ដែល​ធ្វើប្រតិ​បត្តិការ​ផ្ទាល់​នៅជួរ​មុខ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧៧​ បាន​ពន្យារ​ការ​ទូទាត់សង ទាំង​ដើមទាំង​ការ​សរុប​ចំនួន​ជិត​៥០លានដុល្លារអាម៉េរិក​ និងលើកបានលើកលែង​ប្រាក់ពិន័យសរុប​ប្រមាណ៥២ម៉ឺនដុល្លារអាម៉េរិក​ ។ ដោយឡែក​សម្រាប់​យោធិន​ពិការ គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ចំនួន​១៤ ក៏​បាន​ពន្យារ​ការទូទាត់​សង​ត្រលប់ទាំង​ដើមទាំង​ការ​សរុប​ចំនួន​ ៣២ម៉ឺន​ដុល្លារអាម៉េរិក ។ ចំណែក​យោធិ​នពលី គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​២៣ បានលុប​បំណុល​ទាំង​ស្រុង​ជូនតែម្ដង ។​

សម្ដេច​បន្ថែមថា ​ទាំងអស់​នេះ គឺជាការ​ចូលរួម​ជួយពីគ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​តាមការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល ដែល​ជាការ​ចូល​រួម​ចំណែកដ៏ធំមួ​យ​​ពីសំ​ណាក់​គ្រឹះស្ថា​នទាំង​នោះ ។

លោក​សុខ ចាន់ នាយក​ផ្នែកទំនាក់ទំនង​នៃ សមាគម​ធនាគារ​នៅកម្ពុជា បានឱ្យដឹងថា រហូត​មកដល់​បច្ចុប្បន្ន​​នេះ អតិថិជនដែល​​ជួបប្រទះ​ការ​លំបាកផ្នែក​ហិរញ្ញវត្ថុ​ជាបណ្តោះអាសន្ន ក៏នៅតែអាច​បន្ត​ចរចា និងស្នើសុំកា​រ​រៀបចំឥណ​ទា​នឡើ​ងវិញពី​គ្រឹះ​ស្ថាន​ធនាគារ​ ​​និ​ងហិរញ្ញវត្ថុ ។

លោកបន្តថា  ទោះជា​យ៉ាង​ណាក៏ដោ​យ ការសម្រេចចិ​ត្តចុងក្រោយ​លើ​ការ​រៀប​ចំឥ​​ណទានឡើងវិញ វា​​អាស្រ័យ​លើ​ការ​ពិភាក្សា​ដោយផ្ទាល់រវាងគ្រឹះស្ថាន និងអតិថិជន ដោយ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​តម្រូវ​ឱ្យធ្វើការវាយតម្លៃលើលទ្ធភាពជាក់ស្តែងក្នុងការ​សងត្រឡប់​ប្រាក់កម្ចីរ​បស់អតិថិជននីមួយៗ ។ បន្ថែម​ពីលើការ​វាយ​តម្លៃ​សំណើ​របស់​បុគ្គល​ម្នាក់​ៗ គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវ​ត្ថុត្រូ​វចា​ត់ថ្នាក់​ឥណទាន​ឱ្យបា​នត្រឹមត្រូវ និង​ស្រប​តាមប្រកាសស្តីពីការចាត់ថ្នាក់ហានិភ័យឥណទាន និងការ​កំណត់ប្រា​ក់​ប​ម្រុង​សម្រាប់​ឥ​ណទា​នខូ​ច​គុណ​ភាព។ ការ​ជំរុញ​តាមរយៈបទប្បញ្ញត្តិនេះ មាន​គោល​បំណងបង្កើនតម្លាភាព លើក​កម្ពស់​ការ​គ្រប់​គ្រង​ហានិភ័យ​ឥណទាន និងកា​រពា​រស្ថិរភាពរួមនៃប្រព័ន្ធធនាគារកម្ពុជា ។​

គួរ​បញ្ជាក់ថា ក្រោយមាន​ការ​ផ្ទុះអាវុធ​រវាងយោធា​កម្ពុជា និងថៃ​អំឡុងខែកក្កដា ឆ្នាំ ២០២៥ ធនាគារ​ជាតិនៃកម្ពុជា​​បា​ន​ចេញសេច​ក្ដី​ណែ​នាំមួយ​ដល់​បណ្ដា​គ្រឹះស្ថាន​ធនាគារ និងហិ​រញ្ញវ​ត្ថុស្ដីពីវិធានការ​ជួយ​សម្រាល​បន្តុក​ដល់​ប្រជាពលរដ្ឋ​ដែល​រ​ង​ផល​ប៉ះពាល់​ពីជម្លោះព្រំដែន​កម្ពុជា-ថៃ ដោយអំពាវនាវ​ឱ្យ​គ្រឹះស្ថា​នធនាគារ និងហិរញ្ញវត្ថុ​​អនុគ្រោះ​ដល់​អតិថិជន​ជាជនភៀសសឹក និងយោធិន ដែល​ធ្វើប្រតិបត្តិ​ការ​​ដោយ​ផ្ទាល់​ក្នុងសមរភូមិ​ប្រយុទ្ធ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជម្លោះព្រំដែន​កម្ពុជា-ថៃ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​បាន​​ជួយ​ពន្យារ​ការ​ទូទាត់​សងត្រលប់​សរុបជា​ទឹកប្រាក់​ជាង​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

ក្នុងអំឡុង​ពេល​ផ្ទុះសង្គ្រាមតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុបាន​ពន្យារ​ការ​សង​ត្រលប់​ដល់អតិថិជន​ដែលរងផលប៉ះពាល់សរុបជាង​២៥០លានដុល្លារ​

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association

ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី!​ សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

ដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​ ​Anduril ​គ្រោង​វិនិយោគ​រួមគ្នា​ប្រមាណ ៦​,​៦ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជទឹក​ ​និង​គ្រឿង​បន្លាស់​គាំទ្រ​សម្រាប់​កងទ័ព​ជើងទឹក​អាម៉េរិក

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

សម្ព័ន្ធមិត្ត ​​៣ ​ប្រទេស ​ពង្រាយ​យន្តហោះ​ចម្បាំង​ ​១០០​គ្រឿង​ វាយប្រហារ​ក្រុមហ៊ូទី​នៅ​យេ​មែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

​ យន្តហោះ​ចម្បាំង​សរុប​ប្រមាណ​ ​១០០​គ្រឿង​ ​របស់​កងកម្លាំង​យោធា​មកពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ តួគី ​និង​ប៉ាគីស្ថាន ​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ក្រុមហ៊ូទី ​(​Houthi​)​ ​នៅ​ប្រទេស​យេ​មែន ​ក្រោម​ប្រតិបត្តិការ​ដែល​មាន​ឈ្មោះ​ថា ​«​Operation Dawn ​of ​Yemen​»

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​