មេ​ផ្សារ​មូលបត្រ​កម្ពុជា​ ពន្យល់​ពី​មូលហេតុ​​ដែលការ​ជួញដូរ​ភាគហ៊ុន​សកម្ម​ជាង​ប័ណ្ណ​បំណុល​

​ភ្នំពេញ​៖​ ទី​ផ្សារ​មូលបត្រ​កម្ពុជា​ ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​។

​ក៏​ប៉ុន្តែ​ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំង​ ​២​៨ ​មាន​តែ​ក្រុមហ៊ុន​ចំនួន​ ​១២ ​ប៉ុណ្ណោះ ​ដែល​មាន​សកម្មភាព​ជួញដូរ​ ​និង​វិនិយោគ​ ​ខណៈ​ក្រុមហ៊ុន​ចំនួន​ ១៦ ​ទៀត​បាន​ចុះ​បញ្ជី​ជា​សញ្ញា​បណ្ណ​សាជីវកម្ម​ ​ឬ​អាច​ហៅ​ថា​ប័ណ្ណ​បំណុល​។

​លោក​ ​ហុង ​សុហួរ​ ​អគ្គ​នាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ចំនួន​ ​១២ ​បាន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ ​ខណៈ​ក្រុមហ៊ុន​ចំនួន​ ១៦ ​បាន​ចុះ​បញ្ជី​ជា​សញ្ញា​បណ្ណ​សាជីវកម្ម ​ឬ​ប័ណ្ណ​បំណុល​។

លោក​បន្ត​ថា​ ​មូលបត្រ​ដែល​សាធារណជន​និយម​ជួញ​ដូរ​ ​និង​ទិញ​លក់​ ​គឺ​ភាគហ៊ុន​ ​ដែល​ក្នុង​ភាសា​អង់គ្លេស​ហៅ​ថា​ Stock ​និង​ Share​។​

​ទោះ​បី​ក្រុមហ៊ុន​ចុះ​បញ្ជី​ប័ណ្ណ​បំណុល​មាន​ចំនួន​ច្រើន​ជាង​ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ក៏ដោយ​ ​ក៏​សកម្មភាព​ជួញដូរ​ប័ណ្ណ​បំណុល​មិន​សូវ​សកម្ម​ដូច​ភាគហ៊ុន​នោះ​ទេ​។

​លោក​ ​ហុង សុហួរ​ ពន្យល់​ថា​ ប័ណ្ណ​បំណុល​មិន​មាន​ការ​ជួញដូររាល់​ថ្ងៃ​នោះ​ទេ​ ​ប៉ុន្តែ​ការ​ជួញដូរ​នៅតែ​មាន​ជា​ទៀងទាត់​ ​ដោយ​រាល់​ខែ​យ៉ាងហោចណាស់​មាន​ ២ ​ទៅ​ ​៣ ​លើក​។​ ​ការ​វិនិយោគ​លើ​ប័ណ្ណ​បំណុល​ភាគ​ច្រើន​ធ្វើឡើង​ដោយ​វិនិយោគិន​ជា​ស្ថាប័ន ​ដូចជា​ ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ដែល​ត្រូវ​ការ​លក់​បន្ត​ ​ឬ​ទិញ​ទុក ​ដើម្បី​ទទួល​បាន​ការប្រាក់​ថេរ​មួយ​។

​លោក​ ​ហុង ​សុហួរ ​បាន​បញ្ជាក់​ថា​៖ ​«​មូលបត្រ​បំណុល​ ​មិន​សូវ​មាន​ការ​ប្រែប្រួល​ដូច​ភាគហ៊ុន​ទេ​។ ភា​គហ៊ុន​តែងតែ​មាន​ការ​ប្រែប្រួល​រាល់​នាទី ​រាល់​ថ្ងៃ​។ ​សម្រាប់​ប័ណ្ណ​បំណុល​ ​បើ​វិនិយោគិន​ណា​ចង់​លក់​ ​គាត់​ប្រាប់​ទៅ​ ​Broker ​របស់​គាត់​។ ​បន្ទាប់មក​ ​Broker ​នោះ​នឹង​ចាត់ចែង​ទាក់ទង​រក​អ្នក​ទិញ​តាម​យន្តការ​ទីផ្សារ​បាន​»​។

​លោក​បាន​ពន្យល់​ថា​ ​ដោយ​សារ​ប័ណ្ណ​បំណុល​មិន​សូវ​មាន​សកម្មភាព​ ​និង​មិន​មាន​តម្រូវការ​ពី​សាធារណ​វិនិយោគិន ​ទើប​ CSX​ ​មិន​បាន​ដាក់​សកម្មភាព​ជួញដូរ​ប័ណ្ណ​បំណុល​ចូលក្នុង​ App ​ដែល​សាធារណជន​ទូទៅ​អាច​ជួញដូរ​បាន​។ ​ទោះជា​យ៉ាងណា ​ប្រសិនបើ​នៅ​ថ្ងៃ​ក្រោយមាន​តម្រូវការ​ ​CSX​ ​អាច​ពិចារណា​បន្ថែម​មុខងារ​នេះ​។

Broker ​មាន​ន័យ​ថា​ ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ផ្លូវការ ​ដើម្បី​ធ្វើជា​គ្រឹះស្ថាន​កណ្ដាល​ ​ឬ​ជា​ស្ពាន​ចង​ភ្ជាប់​រវាង​វិនិយោគិន ​និង​ផ្សារ​មូលបត្រ​។

​លោក​ ​ហុង ​សុហួរ ​បាន​បញ្ជាក់​ថា​ ប័ណ្ណ​បំណុល​ពុំ​មាន​ការ​បង្ហាញ​ដេញ​ថ្លៃ​រាល់​នាទី​នៅលើ​ទីផ្សារ​ ​ដូច​ភាគហ៊ុន​ទេ​។ ​នៅពេល​ចង់​លក់​ វិនិយោគិន​ត្រូវ​ទាក់ទង​ទៅ​ ​Broker ​ឱ្យ​ស្វែងរក​អ្នក​ទិញ​ដោយ​ផ្ទាល់​។

​លោក​បាន​បន្ថែម​ថា​ ​កន្លង​មក​ ​ក្រុមហ៊ុន​អ្នក​លក់​មូលបត្រ​បំណុល​បាន​ដាក់​លក្ខខណ្ឌ​ចាប់​ពី​ ​១​,​០០០ ​ដុល្លារ ​ឡើង​ទៅ​ ​ហើយ​ពេល​ខ្លះ​ចាប់​ពី​ ​២០​,​០០០ ​ដុល្លារ ​ឡើង​ទៅ​ ​ដោយ​អាស្រ័យ​លើ​ក្រុមហ៊ុន​ដែល​បោះផ្សាយ​លក់​។ ​បន្ទាប់ពី​ក្រុមហ៊ុន​លក់​រួច​ ​ពួក​គេ​យក​មូលបត្រ​ទាំង​នោះ​មក​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​។

​លោក​បាន​សង្កត់​ថា​ ​សញ្ញា​បណ្ណ​ ​គឺជា​ប្រភេទ​នៃ​មូលបត្រ​បំណុល ​ដែល​តំណាង​ឱ្យ​កិច្ចសន្យា​ខ្ចី​ប្រាក់​រវាង​វិនិយោគិន ​និង​ក្រុមហ៊ុន​បោះផ្សាយ ​ដែល​អាច​ជា​ក្រុមហ៊ុន​សាជីវកម្ម​ ​សហគ្រាស​សាធារណៈ​ ​ឬ​រាជ​រដ្ឋាភិបាល​។ ​ជា​ថ្នូរ​នៃ​កម្ចី​នេះ​ ​ក្រុមហ៊ុន​បោះផ្សាយ​នឹង​សង​ត្រឡប់​ទៅ​វិនិយោគិន​វិញ​នូវ​ការប្រាក់​មួយ​ក្នុង​អត្រា​ថេរ​ជា​ប្រចាំ​ ​ព្រមទាំង​ប្រាក់​ដើម​ត្រឡប់​មកវិញ​នៅ​ចុង​គ្រា​។

​ជាមួយនឹង​ផែនការ​យុទ្ធសាស្ត្រ​បន្ទាប់ ​លោក​ ហុង សុហួរ ​បាន​បន្ត​ថា​ ​ទោះបី​ការ​ជួញដូរ​ប័ណ្ណ​បំណុល​មាន​ចំនួន​តិច​ក៏ដោយ​ ​ប៉ុន្តែ​រាល់​ការ​ទិញ​ ​ឬ​លក់​ ​គិត​ជា​ទឹកប្រាក់​ដែល​ប្រមូល​បាន​ ​គឺ​ច្រើន​ជាង​ការ​វិនិយោគ​មូលបត្រ​កម្មសិទ្ធិ​។

​លោក​បញ្ជាក់​ថា​ ​ប្រសិនបើ​ការ​ជួញដូរ​នៅ​ទីផ្សារ​ប័ណ្ណ​បំណុល​កើនឡើង​ ​និង​មាន​ភាព​សកម្ម​នៅពេល​ខាង​មុខ ​ផ្សារ​មូលបត្រ​កម្ពុជា​នឹង​គិតគូរ​រៀបចំ​ ​និង​កែប្រែ​ ​App ​នៃ​ការ​ជួញដូរ​។

តាម​ការ​សិក្សា​ក្នុង​វគ្គ​ចែក​រំលែក​ដោយ​ផ្ទាល់​រវាង​ AMS ​និង​អ្នក​ជំនាញ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨​ ​ខែ​កញ្ញា​ ​ផ្សារ​ហ៊ុន​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ ​«​ផ្សារ​មូលបត្រ​» ​ដោយសារ​វា​ជា​កន្លែង​ជួញដូរ​ទាំង​ភាគហ៊ុន ​និង​ប័ណ្ណ​បំណុល​។

ភាគហ៊ុន​ជា​ទម្រង់​នៃ​ការ​វិនិយោគ ​ដែល​កើតឡើង​នៅពេល​ក្រុមហ៊ុន​មួយ​កំណត់​ភាគហ៊ុន​ថ្មី​មួយ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ ​ហើយ​បោះ​លក់​នៅក្នុង​ទីផ្សារ​។ សិទ្ធិ​ក្នុង​ការ​ទាមទារ​ចំណែក​នៃ​ទ្រព្យសម្បត្តិ​ ​និង​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ ​គឺ​ផ្អែក​ទៅលើ​សមាមាត្រ​ភាគហ៊ុន​ដែល​វិនិយោគិន​ម្នាក់​មាន​។

​ជាមួយគ្នា​នេះ​ ​ក្នុង​ប្រតិបត្តិការ​លក់​ភាគហ៊ុន​ ​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំងអស់​មិន​អាច​បោះហ៊ុន​លក់​លើស​ពី​ ​២០​ ​ភាគរយ​បាន​ទេ​ ​ហើយ​ត្រូវ​កំណត់​កាលបរិច្ឆេទ​នៃ​ពេលវេលា​ដែល​ត្រូវ​លក់​ហ៊ុន​ទាំងនេះ​ ថា​តើ​ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន​។ ​ប្រសិនបើ​លក់​មិន​គ្រប់​ចំនួន​ ​ក្រុមហ៊ុន​ត្រូវ​ស្នើសុំ​ការ​លក់​បន្ថែម​ថ្មី​មួយ​ទៀត​។

​ជា​ពិសេស​ ​ដើម្បី​លើកកម្ពស់​តម្លាភាព​នៃ​ការ​ជួញដូរ​ ​និង​ការ​វិនិយោគ​ ​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​បង្ហាញ​ព័ត៌មាន​អំពី​សុខភាព​អាជីវកម្ម​របស់​ខ្លួន​នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេ​ផ្សារ​មូលបត្រ​កម្ពុជា​ ពន្យល់​ពី​មូលហេតុ​​ដែលការ​ជួញដូរ​ភាគហ៊ុន​សកម្ម​ជាង​ប័ណ្ណ​បំណុល​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

ទី​ផ្សារ​មូលបត្រ​កម្ពុជា​ ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ

អឺរ៉ុប ​ត្រៀម​ជួប​ចិន​នៅ​ប៉េកាំង ​​គោលដៅ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប ​លោក​ ​Maros ​Sefcovic ​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ចិន​រយៈពេល​ ២ ​ថ្ងៃ ​ក្នុង​គោលបំណង​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​កើតមាន​

ក្រុមការងារ​គម្រោង ​I​C​CAP ​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះ​ស្ថាន ​ខេមា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/10/2026

​ក្រុមការងារ​ក្នុង​គម្រោង​បរិយាបន្ន​ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​IC​CAP​)​ ​ជួប​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន ​ខេមា មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​នៅ​ថ្ងៃ​ទី​២២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​ការិយាល័យ​កណ្ដាល​របស់​ គ្រឹះស្ថាន ​ខេមា

ភ្ជុំ​បិណ្ឌ​បង្កើន​ការ​ចរាចរប្រាក់​រៀល​ និង​ចរន្ត​ចំណាយ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

​ ​ពិធី​បុណ្យ​កាន់​បិណ្ឌបាន​ឈាន​ដល់​បិណ្ឌ​ទី​១០​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឬ​ ​«​ថ្ងៃ​ភ្ជុំ​ធំ​» ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១០​-​១២​ ​ខែ​តុលា ​ឆ្នាំ​២០២៦​

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នកជំនាញ បង្ហាញវិធីចាយវាយកុំឱ្យក្រោយភ្ជុំលំបាកខ្លាំង

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ