ភ្នំពេញ ៖ បច្ចេកវិទ្យាកាន់តែទំនើប របត់សង្គមកាន់តែទាន់សម័យ និងរីកចម្រើន បាន និងកំពុងសម្រួលដល់ការរស់នៅរបស់ប្រជាជននៅទូទាំងសកលលោក រាប់ទាំងការរស់នៅ ការធ្វើដំណើរ ការហូបចុក ទាំងការសម្អាត ថែរក្សាបរិស្ថាន ដើម្បីបង្កើនសោភ័ណភាព និងការគ្រប់គ្រងសំរាម ខណៈដែលអ្នកជំនាញបានជំរុញ និងលើកទឹកចិត្តឱ្យចូលរួមកសាងជាទីក្រុងវៃឆ្លាត រស់នៅក្នុងបរិយាកាសស្អាត ប្រើប្រាស់ឧបករណ៍ទំនើប បែបបច្ចេកវិទ្យា ងាយស្រួលក្នុងកិច្ចការប្រាស្រ័យទាក់ទងគ្នាបែបឆ្លាតវៃ។

និយមន័យនៃពាក្យ «ទីក្រុងវៃឆ្លាត» ត្រូវបានគេបកស្រាយផ្សេងៗគ្នាទៅតាមលក្ខខណ្ឌ និងបរិបទរបស់ប្រទេសនីមួយៗ ដែលគេពុំអាចកំណត់ជាក់លាក់បាននោះទេថា អ្វីទៅជាទីក្រុងវៃឆ្លាត ហើយមានលក្ខណៈជារួមដូចម្ដេចឱ្យពិតប្រាកដនោះទេ។
លោក ជុំ បូរី អ្នកជំនាញបច្ចេកវិទ្យានៃទីក្រុងវៃឆ្លាត បានមានប្រសាសន៍ថា ជាទូទៅ ពាក្យថា «ទីក្រុងវៃឆ្លាត» ត្រូវបានគេសំដៅលើទីក្រុងមួយដែលមានសភាពគ្រប់ជ្រុងជ្រោយ គ្រប់លក្ខណៈ ពិសេសគឺផ្ដល់ភាពងាយស្រួលទាំងការរស់នៅស្រួល ងាយស្រួលទាំងការគ្រប់គ្រង ហើយការបំពាក់បច្ចេកវិទ្យានៅក្នុងទីក្រុងគឺមិនស្មុគស្មាញពេក ដែលអាចសមស្របទៅនឹងស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋរស់នៅ។

ទីក្រុងវៃឆ្លាត ជាទូទៅបំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប អាចដំណើរការបានដោយស្វ័យប្រវត្តិ ជាពិសេសគឺវាអនុញ្ញាតឱ្យទិន្នន័យ និងព័ត៌មានអាចដំណើរការ និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយគោលបំណងចម្បងនៃការបង្កើត និងអភិវឌ្ឍទីក្រុងវៃឆ្លាត គឺដើម្បីលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ តាមរយៈការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាទំនើបដែលមានស្រាប់។
លោកបញ្ជាក់ថា ៖
“ចំពោះការបំពាក់បច្ចេកវិទ្យានៅក្នុងទីក្រុងវៃឆ្លាតគឺមិនស្មុគស្មាញពេកនោះទេ ប្រសិនបើយើងបំពាក់បច្ចេកវិទ្យាទំនើបខ្លាំងពេក ប្រជាពលរដ្ឋគាត់មិនអាចប្រើប្រាស់បានទេ គាត់អត់យល់ ហើយវាបង្ករភាពស្មុគស្មាញទៅវិញទេ”

លោកបានបន្តថា ៖
“គម្រោងដែលកំពុងដំណើរការមួយដែលជាផ្នែកមួយនៃ ទីក្រុងឆ្លាតវៃរបស់យើង គឺត្រូវអនុវត្តទាក់ទងនឹងការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។ នេះអនុញ្ញាតឲ្យរដ្ឋាភិបាលមូលដ្ឋានមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបែងចែក និងគ្រប់គ្រង ទី១ការប្រមូលសំរាមដោយប្រើបច្ចេកវិទ្យា ទី២គ្រប់គ្រងក្រុមហ៊ុនប្រមូលសំរាម និងទី៣គ្រប់គ្រងការប្រមូលថ្លៃកាកសំណល់ពីពលរដ្ឋ និងបណ្ដោអាជីវករដោយប្រើបច្ចេកវិទ្យាផងដែរ។ បន្ថែមលើនេះ វាអាចផ្តល់ព័ត៌មានទាក់ទងទៅនឹងពេលវេលាពិតប្រាកដដែលត្រូវប្រមូលសំរាមនៅតាមលំនៅដ្ឋាន ក៏ដូចជាកន្លែងអាជីវកម្មនានា អំពីព័ត៌មានផ្សេងៗនៃប្រមូលសំរាម និងអនុញ្ញាតឱ្យពួកគាត់បង់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត”

ជាមួយគ្នានេះ លោក ជុំ បូរី ក៏បានបញ្ជាក់ផងដែរថា ៖
“បច្ចុប្បន្ន កម្ពុជាបានកំណត់ និងជ្រើសរើសតំបន់សម្រាប់អភិវឌ្ឍជាទីក្រុងវៃឆ្លាតមួយចំនួនរួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងបាត់ដំបងផងដែរ។ ជាក់ស្ដែង នៅក្រុងព្រះសីហនុ គេបានដាក់ឱ្យអនុវត្តនូវបច្ចេកវិទ្យានេះដែលប្រជាពលរដ្ឋគាត់អាចបង់ថ្លៃសេវាការប្រមូលសំរាមតាម គណនេយ្យធនាគារ wing ភ្នាក់ងារធនាគាឬក៏ទៅរដ្ឋបាលក្រុងផ្ទាល់ក៏បាន ហើយបើគាត់អត់មានថវិកាទេ គាត់អាចជំពាក់បាន ហើយរដ្ឋបាលក្រុងក៏អាចដឹងថាផ្ទះណាជំពាក់ប៉ុន្មានខែ”
លោកបញ្ជាក់ថា កាតព្វកិច្ចរបស់ប្រជាពលរដ្ឋគឺយកសំរាមទៅចោលដោយវេចខ្ចប់ឱ្យស្អាត ដាក់ឱ្យត្រូវកន្លែង និងយកឱ្យទាន់ពេលវេលាប៉ុណ្ណោះ ចំណែកឯរថយន្តសំរាមត្រូវដឹងផងដែរថា ផ្លូវណាគាត់ត្រូវទៅថ្ងៃណា គាត់ត្រូវមានប៉ុន្មានស្តុប គាត់ត្រូវមានប៉ុន្មានធុងដែលត្រូវលើកដាក់និងដឹកចេញ។ ហើយខាងរដ្ឋបាលក្រុង គាត់ត្រូវដឹងថាផ្ទះនីមួយៗ ផ្ទះណាដែលបង់លុយហើយ ផ្ទះណាមិនទាន់បង់ ផ្ទះណាត្រូវបង់តម្លៃប៉ុន្មាន អាជីវកម្មណាត្រូវបង់តម្លៃប៉ុន្មាន ក្នុងអគារមួយមានអាជីវកម្មអីខ្លះ សំរាមត្រូវប្រមូលមានតម្លៃប៉ុន្មានជាដើម។

លោកបានគូសបញ្ជាក់ថា ៖
“មុនពេលអាចអភិវឌ្ឍតំបន់មួយឱ្យក្លាយជាទីក្រុងវៃឆ្លាតដ៏ជោគជ័យ យើងត្រូវតែរៀបចំរចនាសម្ព័ន្ធមូលដ្ឋានទាំងអស់។ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានទាំងអស់រួចរាល់ហើយ ទើបយើងអាចចាប់ផ្តើមអនុវត្តទីក្រុងវៃឆ្លាតជាមួយនឹងប្រជាពលរដ្ឋវៃឆ្លាត និងរដ្ឋាភិបាលវៃឆ្លាតផងដែរ”

គួរកត់សម្គាល់ផងដែរថា នៅក្នុងការអនុវត្តនៅក្នុងបរិបទនៃទីក្រុងវៃឆ្លាត ប្រជាពលរដ្ឋចាំបាច់ត្រូវសម្របខ្លួនទៅនឹងសេវាកម្មថ្មីៗ ដែលណែនាំដោយមន្ត្រីមូលដ្ឋាន ឬក៏ជាក្រុមហ៊ុនផ្ដល់សេវាកម្មដែលជាអ្នកតំណាង ហើយដើម្បីអាចកសាងទីក្រុងវៃឆ្លាតបាន គឺត្រូវទាមទារឱ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដោយមិនមែនត្រឹមតែរាជរដ្ឋាភិបាលនោះទេ ពោលគឺរាប់ទាំងអ្នកវិទ្យាសាស្ត្រ ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្មតូច-ធំ និងសាធារណជនទាំងអស់ ត្រូវចូលរួមអនុវត្តតាមច្បាប់ទាំងអស់គ្នា ដោយគោរពតាមគោលការណ៍នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងអស់គ្នា ដែលពាក្យបច្ចេកទេសត្រូវបានគេស្គាល់ថាជាការចូលរួមបែបអេឡិចត្រូនិក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content