ការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី នៅផ្សារមូលបត្រកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា អមដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា, លោកសុខ វឿន ប្រធាននាយកប្រតិបត្តិ  អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីគ្រប់ស្ថាប័នជាច្រើនទៀត។

ថ្លែងក្នុងមតិបើកកម្មវិធី ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានសាទរនូវការវិលត្រលប់ជាថ្មីម្តងទៀត របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងការកៀរគរទុនពីទីផ្សារ ជាមួយនឹងការសម្រេចបានដោយជោគជ័យក្នុងការបោះផ្សាយ និងចុះបញ្ជីសញ្ញាបណ្ណចីរភាពក្នុងឆ្នំា២០២៦នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពតានតឹងសេដ្ឋកិច្ចជាសកល ការសម្រេចចិត្តរបស់គ្រឹះស្ថាន ក្នុងការកៀរគរទុនតាមរយៈទីផ្សារមូលបត្រកម្ពុជា បានបង្ហាញពីទំនុកចិត្ត ហើយវាក៏ជាជម្រើសដ៏ល្អបំផុត ដែលជាកត្តាមួយជួយកាត់បន្ថយនូវសម្ពាធកម្ចីពីបរទេស ដែលបច្ចុប្បន្នមានតម្លៃខ្ពស់ និងរយៈពេលខ្លី។ ផ្ទុយទៅវិញ ប្រភពទុនពីទីផ្សារមូលធន មានតម្លៃដើមទាប និងអាចប្រើប្រាស់ក្នុងរយៈពេលវែង ជាពិសេស តាមរយៈឧបករណ៍ហិរញ្ញវត្ថុថ្មីៗដែលជួយជំរុញដល់អាជីវកម្មប្រកបដោយចីរភាព និងមានភាពទាក់ទាញខ្ពស់ដល់វិនិយោគិនក្រៅស្រុកផងដែរ។   ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា​ ការអភិវឌ្ឍទីផ្សារមូលធន និងការបង្កើតឧបករណ៍ហិរញ្ញវត្ថុចម្រុះ ត្រូវបានដាក់ចូលក្នុង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០២៥-២០៣០” ក្រោមការដាក់ចេញរបស់រដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងស្ថិរភាព និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងការគាំទ្រ និងជំរុញការលូតលាស់នៃសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអាជីវកម្មខ្នាតតូច ។

ថ្លែងក្នុងមតិអបអរសាទរ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានសម្តែងការកោតសរសើរដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងភាគីពាក់ព័ន្ធទំាងអស់ដែលបានជំរុញការបោះផ្សាយ  និងសម្រេចបាននូវការចុះបញ្ជីនេះ។ ឯកឧត្តមក៏បានកោតសរសើរផងដែរចំពោះការចូលរួមពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលការចូលរួមនេះ គឺជាសក្ខីភាពមួយបង្ហាញអំពីសុវត្ថិភាព ស្ថិរភាព និងភាពរឹងមំានៃផ្សារមូលមត្រកម្ពុជា ក៍ដូចជាទីផ្សារមូលធនកម្ពុជាទំាងមូល។​ បន្ថែមពីនេះ ឯកឧត្តមក៏បានបង្ហាញការយកចិត្តទុកដាក់បំផុត អំពីការចង្អុលទិសដៅពី ​​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលលោកតែងតែផ្តល់នូវការគាំទ្រផ្នែកគោលនយោបាយ ការលើកទឹកចិត្តផ្នែកពន្ធដារ ព្រមទាំងបទដ្ឋានគតិយុត្តដើម្បីបង្កបរិយាកាសអំណោយផលដល់ការបោះផ្សាយលក់មូលបត្រគ្រប់ប្រភេទ។​

  ក្នុងកម្មវិធីនេះផងដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃ​ផមក​ បានថ្លែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដែលបានកៀរគរទុនតាម
រយៈការបោះផ្សាយសញ្ញាបណ្ណចីរភាពពីវិនិយោគិន ជាមួយនឹងទំហំទឹកប្រាក់សរុបចំនួន​​២០លានដុល្លារអាមេរិក  ជាមួយនឹងអត្រាគូប៉ុង ៥,៧៥% និងឥណប្រតិទាន ៥ឆ្នាំ ដែលមានការធានាយ៉ាងរឹងមាំពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)​។ ឯកឧត្តម បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៨ ដែលរួមមានក្រុមហ៊ុនចំនួន១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន ១៦ ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ហើយក្រុមហ៊ុនទាំង២៨នេះ បានប្រមូលទុនសរុបពីផ្សារមូលបត្រប្រមាណជា ៧២០លានដុល្លារអាមេរិក។ រីឯទិន្នន័យ    ទីផ្សារវិញ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមគិតត្រឹម ៨ខែ ឆ្នាំ២០២៦​ កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ២០២៥ ដោយទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃបានកើនដល់ ២៩ម៉ឺនដុល្លារអាមេរិក។ សម្រាប់ខែសីហាកន្លងទៅនេះ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម និងទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណជាង ៧៩ម៉ឺនដុល្លារអាមេរិក។ ដោយឡែក ចំនួនគណនីជួញដូរមានការកើនឡើង រហូតដល់ប្រមាណជា ៨២.០០០ គណនី។ អំឡុងពេលនេះផងដែរ ផមកបានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីបង្កើនការចូលរួមឱ្យបានកាន់តែច្រើន ពីសំណាក់វិនិយោគិន និងម្ចាស់អាជីវកម្មនានា នៅកម្ពុជា។

ថ្លែងក្នុងមតិស្វាគមន៍ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី  (ខេមបូឌា) ភីអិលស៊ី បានបញ្ជាក់ថា ការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនាថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់អិលអូអិលស៊ី និងជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា។មូលនិធិដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលគាំទ្រផ្នែកបរិស្ថាន ប្រមាណ២០% និងផ្នែកសង្គមប្រមាណ៨០%។ លោកក៏ជឿជាក់ផងដែរថា ការបោះផ្សាយសញ្ញាបណ្ណចីរភាពនេះ នឹងក្លាយជាគំរូល្អមួយសម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជនផ្សេងៗទៀត ក្នុងការប្រើប្រាស់ទីផ្សារមូលធនជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកៀរគរមូលនិធិ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ប្រកបដោយបរិយាបន្ន និងចីរភាពនៅកម្ពុជា។

ក្នុងមតិអបអរសាទររបស់ លោក  ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងបង្ហាញពីភាពកក់ក្តៅ ដែលCGCCបានសម្រេចសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការគាំទ្រការបោះផ្សាយសញ្ញាបណ្ណចីរភាពនេះ ដើម្បីពង្រឹងទំនុកចិត្តវិនិយោគិន និងជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ចជាតិ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/10/2026

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា កង្វះចំណេះដឹងហិរញ្ញវត្ថុ ភាពស្មុគស្មាញនៃបច្ចេកវិទ្យា ការវិនិយោគតាមអារម្មណ៍ និងការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយក្នុងបរិបទសេដ្ឋកិច្ច គឺជាមូលហេតុចម្បងធ្វើឱ្យម្ចាស់គណនីជួញដូរភាគហ៊ុនមិនសូវមានសកម្មភាពទិញ-លក់ជាក់ស្តែង។ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គណនីជួញដូរនៅផ្សារហ៊ុនមានចំនួនប្រមាណ ៨៧ ០០០

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..


Leave a Reply

Your email address will not be published.Required fields are marked *