ក្រសួងរៀបចំដែនដី ត្រៀមចេញគោលការណ៍ណែនាំសុវត្ថិភាពអគ្គីភ័យលើវិស័យសំណង់អគារ

ក្នុងគោលបំណងការពារអាយុជីវិតមនុស្សជាអាទិភាពខ្ពស់ រួមជាមួយនឹងទ្រព្យសម្បត្តិផ្សេងៗពីហានិភ័យនៃគ្រោះអគ្គីភ័យនៅតាមសំណង់អាគារផ្សេងៗជាយថាហេតុ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពិភាក្សាជាមួយវិស័យឯកជនដែលពាក់ព័ន្ធនឹងវិស័យសំណង់ រួមជាមួយមន្រ្តីនៃគណៈស្ថាបត្យករកម្ពុជា ដើម្បីប្រមូលធាតុចូល និងចេញជាគោលការណ៍ណែនាំពីសុវត្ថិភាពអគ្គីភ័យលើវិស័យសំណង់អគារ។

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS Economy ថា អគ្គីភ័យ គឺជាហានិភ័យសាធារណៈដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដោយផ្ទាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ សុវត្ថិភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច។

ឯកឧត្តមបន្តថា ក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យសំណង់ និងនគរូបនីយកម្ម ការគ្រប់គ្រងហានិភ័យអគ្គីភ័យលើសំណង់ បានក្លាយជាគោលការណ៍ណែនាំដែលត្រូវការភាពច្បាស់លាស់ អាចអនុវត្តបានក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ៖

«គោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើងដើម្បីទប់ស្កាត់ បង្ការ ការពារ និងការគ្រប់គ្រងគ្រោះអគ្គីភ័យលើសំណង់គ្រប់ប្រភេទ ទាំងសំណង់ខ្ពស់ និងសំណង់ជាន់ផ្ទាល់ដី។ គោលការណ៍ណែនាំនេះ បានកំណត់តួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធយ៉ាងច្បាស់ ព្រមទាំងតម្រូវការបទដ្ឋានបច្ចេកទេសសំខាន់ៗ សម្រាប់ការរចនា ការសិក្សាគម្រោងប្លង់ ការសាងសង់ និងការត្រួតពិនិត្យ»។

ដោយឡែក នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ រួមមានខ្លឹមសារស្នូលសំខាន់ៗដែលផ្តោតលើ៥ចំណុច ៖ ទី១- កិច្ចការពារជីវិតមនុស្សជាអាទិភាពខ្ពស់ និងហានិភ័យផ្សេងៗ, ទី២- ការលើកកម្ពស់គុណភាព និងសុវត្ថិភាពសំណង់ ស្របតាមច្បាប់ បទប្បញ្ញត្តិ និងស្តង់ដាជាតិ-អន្តរជាតិ, ទី៣- ពង្រឹងសមត្ថភាពការត្រួតពិនិត្យ និងការអនុវត្តច្បាប់ និងបទដ្ឋានបច្ចេកទេស, ទី៤- ការត្រៀមខ្លួន និងការឆ្លើយតបឱ្យមានប្រសិទ្ធភាពក្នុងស្ថានភាពបន្ទាន់ និងទី៥- ការកសាងសមត្ថភាព និងការចូលរួមយ៉ាងសកម្មពីស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍ ដៃគូរអភិវឌ្ឍ និងសង្គមទូទៅ។

ការអនុវត្តគោលការណ៍ណែនាំនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យអគ្គីភ័យ ការពារជីវិត និងទ្រព្យសម្បត្តិ បង្កើនសុវត្ថិភាពសាធារណៈ និងលើកកម្ពស់ភាពជឿជាក់លើវិស័យសំណង់ ជាពិសេស ​ស្របតាមទិសដៅអភិវឌ្ឍជាតិប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០។

សូមជម្រាបថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥កន្លងទៅនេះ គ្រោះអគ្គីភ័យបានកើតឡើងជាង ៧០០ លើក នៅទូទាំងប្រទេស ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាង ៧០នាក់ បំផ្លាញផ្ទះសម្បែងជាង ៦៧០ខ្នង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

Leave a Reply

Your email address will not be published. Required fields are marked *