កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងបង្កើនល្បឿនក្នុងការកសាងបរិស្ថានឌីជីថលដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ដើម្បីរៀបចំគ្រឹះឱ្យបានរឹងមាំសម្រាប់សេដ្ឋកិច្ចឌីជីថល។ តាមរយៈការរៀបចំកម្មវិធី «មន្ទីរពិសោធន៍ទំនុកចិត្តទិន្ន​ន័យ​​កម្ពុជា» ដែលជាព្រឹត្តិការណ៍ទី២នៃយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ដើម្បីជួបជុំភាគីពាក់ព័ន្ធសំខាន់​ៗ ឈានទៅលុបបំបាត់គម្លាតរវាងអ្នករៀបចំគោលនយោបាយ និងការអនុវត្តជាក់ស្តែង ក្នុងគោលដៅបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងវិនិយោគិន។

ព្រឹត្តិការណ៍នៃកម្មវិធី មន្ទីរពិសោធន៍ទំនុកចិត្តទិន្នន័យកម្ពុជា Cambodia Data Trust Lab បានផ្តោតលើសកម្ម​ភាពជាក់ស្តែង ដោយបែងចែកជា ២ផ្នែក គឺការប្រកាសបង្ហាញរបស់អ្នកជំនាញ និងកិច្ចពិភាក្សានៅលើឆាកក្នុងបន្ទប់ធំ ព្រមទាំងសិក្ខាសា​លាបច្ចេកទេសអនុវត្តជាក់ស្តែង ដែលដឹកនាំដោយក្រុមហ៊ុនចំនួន ៣ រួមមាន ៖ ទី១-Tech​no​vage Solution ផ្តោតលើភាពធន់នៃប្រព័ន្ធសាយប័រ, ទី២-DataU Academy បង្ហាញពីការត្រៀមឱ្យរួចរាល់ក្នុងការប្រើប្រាស់ទិន្នន័យ និងទី៣- ក្រុមហ៊ុន Daun Penh Cloud ផ្តោតលើការផ្លាស់ប្តូររបៀបនៃការប្រើប្រាស់ប្រព័ន្ធក្លោដ ។

ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រ​សួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា មិនមែនគ្រាន់តែជាព្រឹត្តិការណ៍បច្ចេកវិទ្យាសុទ្ធសាធនោះទេ វាគឺជាកិច្ចពិភាក្សាដើម្បីកសាងសេដ្ឋកិច្ចឌីជីថលមួយ ដែលប្រជាពលរដ្ឋទុកចិត្តលើបច្ចេកវិទ្យា អាជីវកម្មទុកចិត្តលើប្រព័ន្ធឌីជីថល និងវិនិយោគិនទុកចិត្តលើកម្ពុជា ព្រោះនៅទីបញ្ចប់ ការរៀបចំលើការផ្លាស់ប្តូរឌីជីថលមិនមែនត្រឹមតែអំពីបច្ចេកវិទ្យានោះទេ ប៉ុន្តែវាគឺជា “ទំនុកចិត្ត” ជាចម្បង។ ការទទួលខុសត្រូវ គឺហួសពីការពង្រីក និងការតភ្ជាប់ ប៉ុន្តែក៏ត្រូវតែជួយបង្កើតបរិស្ថានមួយដែលបច្ចេកវិទ្យាឌីជីថលអាចយកមកប្រើប្រាស់ដោយសុវត្ថិភាព ដោយមានការទទួលខុសត្រូវ និងទំនុកចិត្ត។ ដូច្នេះ ប្រទេសកម្ពុជាកំពុងជំរុញធាតុផ្សំសំខាន់ៗនៃក្របខ័ណ្ឌទំនុកចិត្តឌីជីថលរបស់ខ្លួនជាបណ្តើរៗ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា៖

« យើងកំពុងបញ្ចប់ច្បាប់សន្តិសុខតាមអ៊ីនធឺណិត ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន គោលនយោបាយគ្រប់គ្រងទិន្នន័យ និងគោលនយោបាយការងារលើពពក ដោយមានការរំពឹងទុកថា លិខិតបទដ្ឋានគតិយុត្តសំខាន់ៗទាំងនេះនឹងត្រូវបានចេញផ្សាយជាផ្លូវការនៅចុងឆ្នាំនេះ ឬដើមឆ្នាំខាងមុខ»។

សូមជ្រាបថា បច្ចុប្បន្ន កម្ពុជាកំពុងឈានជើងយ៉ាងលឿនទៅកាន់ដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍឌីជីថល។ បច្ចេកវិទ្យាឌីជីថល កំពុងត្រូវបានធ្វើបរិយាបន្ន និងតភ្ជាប់យ៉ាងស៊ីជម្រៅទៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ប្រតិបត្តិការអាជីវកម្ម សេវាសាធារណៈ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជាកំពុងពង្រីកខ្លួន អាជីវកម្មនានាកំពុងធ្វើទំនើបកម្ម ហើយការគ្រប់គ្រងសេវាសាធារណៈក៏កំពុងប្រែក្លាយទៅជាឌីជីថលជាបន្តបន្ទាប់។

តាមរយៈបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មន្ត្រីរាជរដ្ឋាភិបាលប្រមាណ ២៥ ០០០នាក់ ត្រូវបានបណ្តុះបណ្តាលលើផ្នែកអក្ខរកម្មឌីជីថល និងជំនាញឌីជីថលចាំបាច់នានា រួមទាំង AI សន្តិសុខសាយប័រ និងជំនាញផ្សេងៗទៀត។ ជាមួយគ្នានេះ កម្មវិធី “Go Digital Cambodia” ដែលជាប៉ុស្តិ៍ផ្តល់ការយល់ដឹងផ្នែកឌីជីថល បានទាក់ទាញអ្នកគាំទ្រ (Followers/Subscribers) រហូតដល់ប្រមាណ ប្រាំសែន (៥០០ ០០០) នាក់។

សមិទ្ធផលទាំងនេះ ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី បានកត់សម្គាល់ថា នេះទើបតែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែវាគឺជាការលើកទឹកចិត្តដ៏ធំធេង ។ ការរៀបចំឱ្យមានការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា មិនមែនវាស់វែងត្រឹមតែចំនួនមនុស្សដែលបានភ្ជាប់បណ្តាញនោះទេ ប៉ុន្តែគួរតែវាស់វែងលើកម្រិតសុវត្ថិភាព ភាពជឿជាក់ និងផលិតភាពដែលប្រជាជនទទួលបានពីការភ្ជាប់ទំនាក់ទំនង នោះហើយជាយុទ្ធនាការ “Powered by Cambodia” ដែលជាគំនិតផ្តួចផ្តើមដ៏ល្អ និងនិរន្តរភាព៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *