តម្លៃទីផ្សាររបស់ក្រុមហ៊ុន Samsung Electronics Co. កើនឡើងដល់ ១ ទ្រីលានដុល្លារ

បរទេស៖ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Samsung Electronics Co. បានកើនឡើងដល់ ១ ទ្រីលានដុល្លារ ពោលគឺកើនឡើងជាង ៤ បួនដងធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមសេចក្ដីរាយការណ៍ពី Bloomberg។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ ភាគហ៊ុនរបស់ Samsung បានកើនឡើង ១៤% ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនហក់ឡើងដល់ ១ ទ្រីលានដុល្លារ និងក្លាយជាក្រុមហ៊ុនអាស៊ីដេលមានតម្លៃទី២ បន្ទាប់ពីក្រុមហ៊ុន Taiwan Semiconductor Manufacturing Co.។ តម្លៃភាគហ៊ុនរបស់ Samsung កើនឡើងខ្លាំងលើសពីការរំពឹងទុកដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា តម្រូវការបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) និងទំនុកចិត្តពីអ្នកវិនិយោគ។ ការកើនឡើងនៃតម្លៃទីផ្សារត្រូវបានជំរុញដោយវិនិយោគិនបរទេស ដោយសារកិច្ចព្រមព្រៀងរវាងឈ្មួញកណ្តាលអន្តរសកម្ម និងក្រុមហ៊ុន Samsung Securities អនុញ្ញាតឱ្យវិនិយោគិនអាម៉េរិកអាចទិញភាគហ៊ុនកូរ៉េបានដោយផ្ទាល់។ ការកើនឡើងនៃភាគហ៊ុន Samsung ក៏បានជំរុញដល់សន្ទស្សន៍ផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi កើនឡើងជាង ៦% ផងដែរ។ ទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi កំពុងមានភាពទាក់ទាញខ្លាំងពីវិនិយោគបរទេសដែលដណ្តើមគ្នាទិញភាគហ៊ុនដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI ដោយការទិញភាគហ៊ុនសុទ្ធកើនឡើងដល់ ៣,‌១ ទ្រីលានវ៉ុន (២,១ ពាន់លានដុល្លារ)។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងកើនឡើងច្រើនជាង ១% ធៀបនឹងប្រាក់ដុល្លារអាម៉េរិក។

កាលប៉ុន្មានថ្ងៃមុន Samsung បង្ហាញពីរបាយការណ៍ប្រាក់ចំណេញក្នុងត្រីមាសខែមីនាបានកើនឡើងដល់ ៤៨ ដង ដោយសារការកើនឡើងនៃការបញ្ជាទិញបន្ទះឈីបសម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI។ ក្រុមអ្នកវិភាគព្យាករណ៍ថា បន្ទះឈីបនឹងបន្តរកប្រាក់ចំណេញឱ្យ Samsung នៅត្រីមាសបន្តបន្ទាប់ទៀត ដោយសារតម្លៃឈីបនឹងបន្តឡើងថ្លៃចំពេលដែលការផ្គត់ផ្គង់មានកម្រិត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple Inc កំពុងពិភាក្សាជាមួយនឹង Samsung អំពីសមត្ថភាពបចេ្ចកទេស កាផលិតបន្ទះឈីប និងខ្សែសង្វាក់ផលិតកម្មនៅអាម៉េរិក ដែលជាជម្រើសបន្ទាប់បន្សំពីដៃគូយូរឆ្នាំ TSMC ។

លោក Sam Konrad ប្រធានវិនិយោគនៅក្រុមហ៊ុន Jupiter Asset Management លើកឡើងថា ទោះបីជាតម្លៃភាគហ៊ុនរបស់ Samsung ឡើងថ្លៃខ្ពស់ខ្លាំងថ្មីៗនេះក៏ដោយ ប៉ុន្តែវានៅតែជាឱកាសវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកដែលមិនទាន់បានទិញ។ កំណើននេះនឹងមិនទាន់បញ្ឈប់ត្រឹមនេះទេ គឺវានឹងបន្តកើនឡើងទៀត ដោយសារស្ថានភាពផ្គត់ផ្គង់ឈីបបច្ចុប្បន្នមានកម្រិត ដែលធ្វើឲ្យវាមានតម្រូវការកាន់តែខ្ពស់។ Samsung ធ្លាប់លើកឡើងដែរថា ការផ្គត់ផ្គង់ និងតម្រូវការនៅឆ្នាំ ២០២៧ នឹងកាន់តែតឹងរ៉ឹងជាងឆ្នាំ ២០២៦។ ដូច្នេះហើយ តម្លៃបន្ទះឈីបប្រភេទ NAND និង DRAM ទំនងជាបន្តឡើងថ្លៃទៀតនៅថ្ងៃខាងមុខ។

បច្ចុប្បន្ននេះ Samsung រួមជាមួយនឹងក្រុមហ៊ុន Memory Peer SK Hynix Inc. និង TSMC របស់កោះតៃវ៉ាន់ស្ថិតនៅចំណុចស្នូលនៃការផ្លាស់ប្តូរ ដែលបានធ្វើឱ្យអាស៊ីក្លាយជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធអេកូឡូស៊ី AI សកល និង ការផលិតបន្ទះឈីបដែលមានភាពលេចធ្លោ។ ការផ្លាស់ប្តូរនេះជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់ដូចជា SK Hynix និង TSMC របស់កោះតៃវ៉ាន់កើនឡើងដល់កម្រិតខ្ពស់ផងដែរ ដោយសារវិនិយោគិនកំពុងមានតម្រូវការខ្ពស់សម្រាប់បន្ទះឈីបកម្រិតខ្ពស់ និងសមត្ថភាពកុំព្យូទ័៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/11/2026

ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានវិវត្តពីអ្នកនាំមុខគេក្នុងវិស័យសំណង់អគារដែកនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនអន្តរជាតិដែលសាងសង់បានគម្រោង រហូតដល់ទៅជាង ៦,០០០ គម្រោងនៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ក្នុងឱកាសខួបលើកទី ៣២​ ឆ្នាំនៃការបង្កើត ក្រុមហ៊ុន Pebsteel ប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។

ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/11/2026

បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។ កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ

វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​(​MO​IT​)​ ​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​បាន​រៀបចំ​សន្និសីទ​ស្តីពី​ការ​លើកកម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​និង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម

កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​រូម៉ានី ​ក្នុងការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​បន្ថែម​ ​(​GSP+​)​ ​របស់​សហ​ភាព​អឺរ៉ុប ​ដើម្បី​បន្ត​រក្សា​ឱកាស​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​(​LD​C​)​ ​នា​ពេល​ខាង​មុខ​

ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC ចំពោះក្ដីបារម្ភរឿងស៊ុតចាស់ ហើយ!

ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ត្រៀមបង្កើតស្តុកប្រេងរួមគ្នា ក្រោមការជ្រោមជ្រែងពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាជិកអាស៊ានចំនួន ៣ ប្រទេសនឹងចាប់ផ្តើមអនុវត្តនូវគម្រោងស្តុកផលិតផលប្រេងរួមគ្នាមួយឱ្យបានឆាប់បំផុតត្រឹមឆ្នាំ ២០២៧ ក្រោមការគាំទ្រពីជប៉ុន ក្នុងគោលបំណងអាចចែករំលែកការផ្គត់ផ្គង់គ្នាទៅវិញទៅមកក្នុងអំឡុងគ្រាអាសន្ន

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ បើកដំណើរការជាផ្លូវការ ដើម្បីលើកកម្ពស់វប្បធម៌ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ត្រូវបានប្រកាសបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសួនច្បារមុខវត្តបទុមវតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ក្រោមស្មារតីរួមគ្នាកសាងសន្តិភាព និងវិបុលភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

 ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចនូវប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងហ្វ្រង់កូហ្វូនី ចាប់តាំងពីកម្ពុជាចូលជាសមាជិកសង្កេតការណ៍ក្នុងឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្តេចបានចាត់ទុកភាសាបារាំងថា ជាភាសានៃការចងចាំ ការសិក្សាចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។  សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព


Leave a Reply

Your email address will not be published.Required fields are marked *