តំបន់​មួយនៃខេត្តកំពង់ស្ពឺ កំពុង​ប្រែក្លាយពីដីកសិកម្មទៅ​ឧស្សាហកម្ម ​និងជំរុញឱ្យ​តម្លៃដី​កាន់​តែឡើង​ថ្លៃ​

ភ្នំពេញ ៖ ស្រប​នឹង​ការ​វិនិយោគ​ឧស្សាហកម្ម​រោងចក្រ​ សហគ្រាស​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ កាន់តែ​មាន​ចំនួន​ច្រើន​ឡើងៗ​ បានធ្វឱ្យដីធ្លី​នៅតំបន់មួយចំនួន​ដែលពីមុន​ប្រើប្រាស់​សម្រាប់​ជាកសិកម្ម​ ដាំដំណាំផ្សេងៗនោះ មក​ជា​ដីសម្រាប់​ឧស្សាហកម្ម​សហគ្រា​ស​នានា​វិញជាក់ស្ដែង​ដីនៅតំបន់មួយ​ក្នុង​ខេត្តកំពង់ស្ពឺ​កំពុង​ប្រែក្លាយ​ពីដីកសិកម្មទៅជា​ដី​ឧស្សាហកម្មដ៏មានសក្ដានុពល ។​

លោក​ ញ៉ាញ់​ ជាបហ៊ង ប្រធាន​មន្ទីរធនធានទឹក ​និងឧត្តុ​និយម​ខេត្តកំពង់​ស្ពឺ ថ្លែង​នៅក្នុង​សន្និសីទ​ស្ដីពីវឌ្ឍន​ភាព​ខេត្តកំពង់ស្ពឺ​កាលពីពេលថ្មីៗនេះបានឱ្យដឹងថា​ កាលពីមុន​ក្នុង​ស្រុក​គងពិសី ប្រជាពលរដ្ឋ​ដែលមានដីធ្លីធំៗ​បាន​នាំគ្នា​ដាំដំណាំ​នានា​សម្រាប់រកប្រាក់ចំណូល​ផ្គត់ផ្គង់គ្រួសារ​ដូចជា​រដូវ​កាលនេះជាដើម​ ពួក​គាត់​នាំគ្នា​ដាំដំណាំឪឡឹក សម្រាប់​លក់​នៅលើទីផ្សារ ហើយខែ​វស្សា​ពួកគាត់ដាំដំណាំស្រូវ​ឬដំណាំផ្សេងៗទៀត ប៉ុន្តែមកដល់ពេលនេះ នៅក្នុងស្រុកគងពិសី​វា​លែង​ជាតំបន់​កសិកម្មទៀត​ហើយ គឺបាន​ប្រែក្លាយពីដីកសិកម្មទៅជា​ដី​ឧស្សាហកម្ម និងធ្វើឱ្យ​តម្លៃដីធ្លីនៅក្នុងស្រុកនោះ​មានតម្លៃ​ខ្ពស់​ផងដែរ  ។

លោកបន្តថា បច្ចុប្បន្ន ​ដីដែលពួកគាត់​ធ្លាប់​ធ្វើកសិកម្ម​ដាំដំណាំនានា​នោះ បានប្រែទៅជា​ដី​សម្រាប់សង់​រោង​ចក្រ​ ដីសម្រាប់សង់ឃ្លាំង​ស្តុកទំនិញរបស់រោងចក្រ​នានា​ស្រប​នឹង​តំបន់នោះ កាន់តែ​មានការ​ទាក់ទាញ​លើកា​រ​វិនិយោគ​ឧស្សាហកម្ម សហគ្រាស​ផងដែរ។

ឯកឧត្តម ​វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែ​ងនៅក្នុង​សន្និសីទនោះផងដែរថា​ យោងទៅលើ​កត្តា​សុខ​សន្តិភាពបានទាក់ទាញ​ឱ្យ​វិនិយោគ​ក្នុងនិងក្រៅ​ប្រទេស​បណ្ដាក់ទុនវិនិយោគ​ជា​ហូរ​ហែ​ ក្នុងនោះដែរ ខេត្ត​កំពង់ស្ពឺ ទទួលបានគម្រោង​វិនិយោគ​លើឧស្សាហកម្ម​រោងចក្រ​ច្រើនមួយ​ក្នុង​ចំណោ​មបណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​ ជាក់ស្ដែង​កាលពីប៉ុន្មានថ្ងៃមុននេះ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​ថ្មីៗចំនួន​៥បោះ​ទីតាំ​ង​នៅខេត្តកំពង់ស្ពឺ ដូច្នេះ កំពង់ស្ពឺនឹងទទួលបានការ​វិនិយោគ​ជា​បន្តបន្ទាប់ទៀត ។

ឯកឧត្តម​អភិបាល​ខេត្ត​បានធានា​អះអាងចំពោះ​សុវត្ថិភាពរបស់​វិនិយោគិន​ដែល​ចូលមកក្នុ​ងទឹក​ដីនៃខេត្ត​កំពង់ស្ពឺ ដោយ​នឹង​សម្របសម្រួល​ជូន​វិនិយោគិន​ទាំងនោះដើម្បីឱ្យ​ការ​វិនិយោគ​របស់ពួកគាត់​កាន់តែ​មាន​ភាព​រលូន​ ។

អ្នកជំនាញនៃវិស័យ​អចលនវត្ថុកម្ពុជាជាច្រើន​បានមើលឃើញថា​ ខេត្ត​កំពង់​ស្ពឺជា​តំបន់ដែលមានសក្ដានុពល​ខ្ពស់​ក្នុងការទាក់ទាញ​វិនិយោគ​លើ​ឧស្សាហកម្ម​នានា ដោយសារតែទីតាំង​នេះអំណោយផល​ខ្ពស់​ក្នុងកា​រដឹក​ទំនិញ​ចេញនិងចូលកន្លែង​ផលិត​និ​ងនាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ​វិញ ពីព្រោះជា​តំបន់ដែលមានភាព​ងា​យ​​​ស្រួល​ក្នុងកា​រដឹកជញ្ជូនទំនិញ​ទៅកាន់កំពង់ផែ​អន្តរជាតិ និងដឹកពីកំពង់ផែ​ចូល​កន្លែងផលិត​វិញ និង​ងា​យ​ស្រួល​​ក្នុងការ​ដឹកជញ្ជូនទៅកាន់ច្រកព្រំដែ​នកម្ពុជា​ថៃជាដើម​​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល