បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។
នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា ភាគីរុស្ស៊ីបានអំពាវនាវរួចហើយដល់ប្រជាពលរដ្ឋបរទេស រួមទាំងអ្នកការទូតក្នុងក្រុងគៀវឱ្យចាកចេញពីទីក្រុងនេះ ដោយចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ហើយអ្នកដែលកំពុងរស់នៅក្នុងប្រទេសនេះ ត្រូវចៀសវាងការចូលទៅជិតទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា និងរដ្ឋបាល។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលក៏បានលើកឡើងផងដែរថា អាជ្ញាធរនៃប្រទេសមួយចំនួន រួមមាន អាម៉េរិក អង់គ្លេស ព្រមទាំងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ណ័រវែស និងស្វីស ក៏បានណែនាំដល់ប្រជាពលរដ្ឋរបស់ពួកគេកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនរួចហើយដែរ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content