ការ​វិនិយោគ​លើ​ខុនដូតម្លៃសមរម្យ​ បានរួមចំណែកដោះស្រាយបញ្ហាលំនៅឋាន​របស់​ពល​រដ្ឋ​​នៅភ្នំពេញ​បានមួយកម្រិត​

ភ្នំពេញ ៖ ក្រោយមានការជំរុញ ​និងលើកទឹកចិត្ត​ឱ្យអ្នកវិនិយោគ​ក្នុងស្រុក​​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃសមរម្យ​​សម្រា​ប់​​ផ្គត់ផ្គង់​ដល់ពលរដ្ឋ​មានប្រាក់ចំណូល​ទាប និងមធ្យម​ អ្នកឧកញ៉ា ហុង ពីវ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកអភិវឌ្ឍន៍​លំនៅ​ឋានដ៏​ល្បី​ក្នុងប្រទេសកម្ពុជា បាន​ប្រកាស​អភិវឌ្ឍន៍ខុនដូតម្លៃស​មរម្យ​ដោយបង់រំលស់ប្រចាំខែត្រឹមតែ ១៥៩​ដុល្លារអាមេរិក​ប៉ុណ្ណោះ ។

ការ​វិនិយោគលើ​ខុនដូ​តម្លៃសមរម្យនេះដែរ នឹងអាចចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​លំនៅឋាន​សម្រាប់​ពលរដ្ឋ​ដែលមានប្រាក់ចំណូល​ទាប​ និងមធ្យម​​បាន​មួយ​កម្រិ​ត​ផងដែរ ជាក់ស្ដែង​ យោងតា​មការ​ប្រកាស​របស់អ្នកឧកញ៉ា​ ហុង ពីវ​ ម្ចាស់​គម្រោងអភិវឌ្ឍន៍​ ខុនដូ ពិភពថ្មី​ ដែលជា​ខុនដូតម្លៃ​ស​មរ​ម្យ​​​​ឃើញថា​មានពលរដ្ឋ​ជាច្រើន​បានគាំទ្រ ​និងបាន​ដាក់​ប្រាក់កក់​ទិញ​គម្រោង​ខុនដូ​សម្រាប់ស្នាក់​នៅ ។

បើតាម​អ្នកឧកញ៉ា ​ហុង ពីវ បានផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោកផ្ទាល់​ឃើញថា គម្រោង​ខុនដូ​តម្លៃ​ស​​មរម្យ​របស់លោក​មានការគាំទ្រ​ខ្លាំង​ពីសំណាក់ប្រជាពលរដ្ឋ​ ជាក់ស្ដែង​នៅថ្ងៃបើក​លក់ដំបូង​ មានពលរដ្ឋ​រាប់រយ​នាក់​ទៅ​ទ​ស្ស​​នា​គម្រោង និង​បាន​សម្រេចចិត្ត​ទិញភ្លាមៗ ដោយតម្លៃខុនដូ​ក្នុងមួយយូនីតមានចាប់ពី ១៧ ៨៨៨ដុល្លារអាមេរិក​ ​​ឬអាច​បង់រំលស់ប្រចាំខែត្រឹមតែប្រមាណ១៥៩ដុល្លារអាមេរិ​កប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹ​ងគម្រោង​ខុនដូតម្លៃ​សមរម្យ​នេះដែរ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រ​សួង​​រៀបចំដែន​ដី ​នគរូប​នីកម្ម​ និ​ងសំណង់ បានប្រកាស​គាំទ្រលើ​ការអភិវឌ្ឍ​​គម្រោងខុនដូនេះ ហើយ​ឯក​ឧត្ត​មឧបនាយរកដ្ឋមន្ត្រីក៏បានអញ្ជើញ​ទៅទស្សនា​ដោយផ្ទាល់​នូវគម្រោងខុនដូតម្លៃ​សមរម្យនេះ ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្ទាល់​តែម្ដង ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ធ្លាប់បាន​មានប្រសាសន៍​លើកឡើងថា ៖

«មែនទែនទៅ ពលរដ្ឋ​នៅក្នុងរាជធានីភ្នំពេញ មានត​ម្រូ​វ​កា​​រ​​លំនៅឋាន​ច្រើន ប៉ុន្តែដោយសារតែកន្លងមក​ អ្នកអភិវឌ្ឍន៍​គាត់មិន​បាន​សង់​ផ្ទះត​ម្រូវ​ទៅ​តាម​លទ្ធភា​ព​របស់​​ពលរដ្ឋ​នោះទេ ដោយភាគច្រើនបានអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃខ្ពស់លើសពីលទ្ធភាពរបស់ពលរដ្ឋ ដែលបង្កើនឱ្យមានលំនៅដ្ឋានតម្លៃថ្លៃច្រើន គ្មានអ្នកទិញ»។

ឯកឧត្តម​បានមានប្រសាសន៍ថា ៖

«ការអភិវឌ្ឍ​លំនៅឋានតម្លៃសមរម្យ​នឹងជួយឱ្យ​ពលរដ្ឋ​ដែល​មិនមានលទ្ធ​ភាព​​ទិញ​ផ្ទះ​តម្លៃ​ខ្ពស់ស្នាក់​នៅអាច​មានលទ្ធភាពទិញ​ផ្ទះស្នាក់​នៅបាន​ ហើយអាច​សល់​ថវិកា​មួយចំណែក​ពីការ​បង់​រំលស់​ប្រចាំខែសម្រាប់ទិញ​អ្វីផ្សេងទៀត ដូចជា​ទិញ​រថយន្ត​សម្រាប់​ប្រើប្រាស់​​មានលទ្ធភាព ឬអាច​ទិញផ្ទះទី​២​បាន​ទៀតផងដែរ​ ។​  ប៉ុន្តែបើសិនជា​ពួកគាត់ទិញផ្ទះដែលមានតម្លៃខ្ពស់​ បង់រំលស់ប្រចាំខែច្រើនលើសពីលទ្ធភាព​ ពួកគាត់​នឹង​មានបញ្ហា​វិបត្តិហិរញ្ញវត្ថុ​ក្នុងគ្រួសារ»។

គួរ​បញ្ជាក់ថា​ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន​៦ហើយ ដែល​បានអភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យ​នៅក្នុ​ងប្រទេស​កម្ពុជា ក្នុងនោះ​មានគម្រោង​ខុនដូតម្លៃសមរម្យ​ចំនួន​២​ គឺគម្រោង​អភិវឌ្ឍន៍​លំនៅឋាន​អារ៉ាខាវ៉ា និង​គម្រោងលំនៅឋាន​របស់​ក្រុមហ៊ុ​ន ពិភពថ្មី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ


Leave a Reply

Your email address will not be published.Required fields are marked *